ហេតុផលធំ៣ អ្នកគួរចាប់ផ្តើមវិនិយោគក្នុងវិស័យអចលនទ្រព្យថ្ងៃនេះ

អចលនទ្រព្យគឺជាប្រភេទទ្រព្យដែលអាចមើលឃើញ ប៉ះបាន តម្លៃកើនឡើងជាប្រចាំ និងអាចបង្កើតបានចរន្តប្រាក់ចំណូលពីការដាក់ជួលបានថែមទៀតផង។ ប្រភពចំណូលពីវិស័យអចលនទ្រព្យមានពីរគឺប្រាក់ចំណេញដុលសុទ្ធ និងប្រាក់បានពីការជូល។ តើអ្នកគួរចាំដល់ពេលណា ឫមានលុយកម្រិតណាទើបអាចវិនិយោគក្នុងវិស័យដ៏មានសក្តានុពលនេះបាន? 

សម្រាប់វិស័យនេះ ទាមទារឲ្យអ្នកមានប្រាក់ចំណូលច្រើន ឫមានប្រាក់សល់ច្រើនដែលជាចំណែកលុយមិនចាំបាច់ យកមកធ្វើការវិនិយោគ ស្របពេលជាមួយគ្នាអ្នកក៏ត្រូវមានចំណេះដឹង សិក្សាស្វែងឲ្យបានល្អិតល្អន់មុននឹងចុះទុនវិនិយោគក្នុងវិស័យនេះ។ 

១. ដីកាន់តែហោច មនុស្សកាន់តែកើន

កត្តាជម្រុញដ៏សំខាន់មួយដែលធ្វើឲ្យតម្លៃអចលនទ្រព្យចេះតែកើនឡើងនោះគឺដោយសារតែដីនៅតែមានទំហំដដែល ប៉ុន្តែមនុស្សចេះតែកើនឡើងជារៀងរាល់ឆ្នាំ ជាហេតុធ្វើឲ្យអចលនទ្រព្យមានតម្រូវការច្រើនទាំងដីដែលកំពុងអភិវឌ្ឍន៍ និងដីដែលមិនទាន់បានអភិវឌ្ឍន៍។ 

២. អតិផរណតម្លៃនៃសម្ភារៈ 

ទំនិញ របស់របរប្រើប្រាស់នៅលើទីផ្សារមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយគ្នាវត្ថុធាតុដើមដែលយកទៅប្រើសម្រាប់កសាងសំណង់ និងប្រើប្រាស់ផ្សេងៗក៏កើនឡើងដូចគ្នា ដែលជម្រុញឲ្យតម្លៃអចលនទ្រព្យក៏ងើបឡើងផងដែរ។ 

៣. ការកើនឡើងនៃតម្លៃប្រាក់ឈ្នូល 

អចលនទ្រព្យជាទ្រព្យដែលមានតម្លៃកើនឡើងទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង។ តម្លៃប្រាក់ឈ្នូលពលកម្មកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក៏ជះឥទ្ធិពលដល់តម្លៃអចលនទ្រព្យដូចគ្នាដែរ។ សម្រាប់តម្លៃនៃការជួលអគារ ផ្ទះ ខុនដូវិញ មិនដែលមានប្រវត្តិធ្លាក់ថ្លៃទេ មានតែកើនឡើងរាល់ឆ្នាំយ៉ាងតិច១០ភាគរយក្នុងមួយឆ្នាំ។ ដើម្បីចៀសវាងហានិភ័យក្នុងការវិនិយោគ លោកអ្នកគួរចំណាយពេលសិក្សាស្វែងយល់ឲ្យបានជាក់ច្បាស់ជាមុន មុននឹងសម្រេចចិត្តវិនិយោគក្នុងវិស័យនេះ ប្រសិនបើអ្នកគ្មានជំនាញក្នុងវិស័យនេះ ហើយនៅតែបន្តទៅវិនិយោគដោយខ្លួនឯងទាំងគ្មានភាពច្បាស់លាស់ វាប្រៀបបាននឹងអ្នកកាន់លុយយកទៅបោះចោលអ៊ីចឹងដែរ៕ 

ចូលរួមវគ្គខ្លី “ក្លាយជាអ្នកវិនិយោគឆ្នើម” ផ្តោតលើការសិក្សាស្វែងយល់ពីការវិនិយោគទៅលើវិស័យធំចំនួន៤នៅកម្ពុជា។ ធ្វើនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភាព ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ដល់ម៉ោង៦ល្ងាច។ 

បង្រៀនដោយលោក ម៉េង សុងហោរ ជាសហគ្រិន ជាវិនិយោគិន ជាអ្នកប្រឹក្សាចាប់ផ្តើមអាជីវកម្ម និងជាប្រធាននិពន្ធផ្នែកវិនិយោគនៅ Business Cambodia។ ទីតាំងអាគារ Business Cambodia ផ្សារសំណង់១២ ផ្ទះលេខAI21 ផ្លូវ២៦៥ លេខ: 010 755 987/ 096 550 13 01/ 017 53 9897. 

 

អត្ថបទដោយ៖ MENG SONGHUA 

Co-founder Phsar Khmer

Adtag for Mobile Grow:-
Online

RELATED ARTICLES