បើអ្នកវិនិយោគ ១ពាន់ដុល្លារ ក្នុង Microsoft កាលពី ១០ឆ្នាំមុន តើពេលនេះអ្នកចំណេញប៉ុន្មាន?

Microsoft ត្រូវបានបង្កើតឡើយដោយស្ថាបនិកពីររូប គឺលោក Bill Gates និង លោក Paul Allen បានបើកដំណើរការផលិតផលដំបូងរបស់ក្រុមហ៊ុន គឺអ្នកបកប្រែភាសាBASIC ដែលដំណើរការលើកុំព្យូទ័រ MITSAltair៨៨០០ និងទទួលបានជោគជ័យដំបូងគេ។ ប្រសិនបើអ្នកវិនិយោគ ១ពាន់ដុល្លារ ក្នុង Microsoft កាលពី ១០ឆ្នាំមុន តើពេលនេះអ្នកចំណេញបានប៉ុន្មាន?   ​   

បើយោងតាមការគណនារបស់ CNBC ក្នុងករណីអ្នកវិនិយោគ ១ពាន់ដុល្លារនៅក្រុមហ៊ុន Microsoft កាលពី១០ឆ្នាំមុន អ្នកនឹងទទួលបានតម្លៃជាង ៦,៥០០ដុល្លារគិតត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះ សម្រាប់ការត្រឡប់មកវិញសរុបប្រមាណ ៥៥០%។

Microsoft បានផ្តួលក្រុមហ៊ុន Amazon Web Services ក្នុងការធានាកិច្ចព្រមព្រៀង ១០ ពាន់លានដុល្លារជាមួយមន្ទីរPentagon កាលពីថ្ងៃសុក្រទី២៥ ខែតុលា ឆ្នាំ២០១៩។ តាមរយៈកិច្ចព្រមព្រៀងនេះធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft កើនឡើងជាង ២% ដល់ ១៤៤,១៩ ដុល្លារ។ មួយសប្តាហ៍ក្រោយមកនៅថ្ងៃទី ៤ ខែវិច្ឆិកា ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft នៅតែមានភាពរឹងមាំជាមួយនឹងតម្លៃភាគហ៊ុនដែលមានតំលៃ ១៤៥ ដុល្លារ។

នៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុន Microsoft ទិញយកក្រុមហ៊ុនទូរស័ព្ទចល័ត Nokia ក្នុងតម្លៃ ៧.៦ ពាន់លានដុល្លារ ចង់ពង្រីកអាជីវកម្មទូរស័ព្ទរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លីដើម្បីផ្តោតការយកចិត្តទុកដាក់និងតម្រង់ធនធានឱ្យកាន់តែប្រសើរឡើង។

ឥឡូវនេះក្រុមហ៊ុន Microsoft បានផ្តួលសេវាកម្មកុំព្យូទ័រពពកសម្រាប់ដៃគូសហការសម្រាប់កិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ ការពារសហគ្រាសដែលគេស្គាល់ថាជា JEDI ជាមួយក្រសួងការពារជាតិសហរដ្ឋអាមេរិក។

ដូនេះបើអ្នកកំពុងពិចារណាចូលទៅក្នុងការវិនិយោគអ្នកជំនាញដូចជា Warren Buffett ច្រើនតែណែនាំឱ្យចាប់ផ្តើមជាមួយមូលនិធិសន្ទស្សន៍ ដែលកាន់កាប់ក្រុមភាគហ៊ុនដូចជាឈ្មោះពី S&P ៥០០។ ដោយធ្វើឱ្យពួកគេក្លាយជាជម្រើសដែលមានសុវត្ថិភាព ជាងមុនសម្រាប់អ្នកចាប់ផ្តើមដំបូង។

លោក Buffett ត្រូវបានគេដឹងថា បានផ្តល់ដំបូន្មានទូទៅចំនួនពីរដល់វិនិយោគិន។ ទី១ ត្រូវវិនិយោគលើក្រុមហ៊ុនណា ដែលមានតម្លៃយូរអង្វែង និងទី២ គាត់ណែនាំឱ្យវិនិយោគលើអាជីវកម្មដែលអ្នកយល់និងមានជំនាញទាក់ទង់នឹងអាជីវកម្មនោះ៕

អត្តបទដោយ៖ នុត សុណេត (Nut Sonet)

 

 

 

 

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES