អ្នកមានគម្រោងទិញផ្ទះឆ្នាំនេះ តោះមកមើល អត្រាការប្រាក់កម្ចីទិញផ្ទះ របស់ធនាគារធំៗ៥នៅកម្ពុជា

ជាពិតណាស់ អ្នកណាៗ ក៏ត្រូវការផ្ទះផ្ទាល់ខ្លួនសម្រាប់រស់នៅ ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជុំដល់ក្រុមគ្រួសារ។ យ៉ាងណាមិញការមានផ្ទះមួយជាកម្មសិទ្ធិមិនមែនជារឿងងាយនោះទេ ព្រោះទម្រាំបានផ្ទះមួយ មនុស្សត្រូវចំណាយលុយយ៉ាងច្រើន ហើយមនុស្សភាគច្រើនមិនងាយមានលុយទាំងដុលទៅទិញផ្ទះនោះទេ។ ដូច្នេះហើយដើម្បីបានផ្ទះមួយរស់នៅពួកគេត្រូវពឹងលើប្រាក់កម្ចីទិញផ្ទះ។

យាយពីប្រាក់កម្ចីទិញផ្ទះនេះដែរ នៅថ្ងៃនេះ Business Cambodia សូមបង្ហាញនូវអត្រាការប្រាក់របស់ធនាគារធំៗចំនួន៥ សម្រាប់អ្នកដែលមានបំណងចង់ប្រើកម្ចីទិញផ្ទះ៖

១. ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank)

PPC Bank សម្រាប់កម្ចីទិញផ្ទះមានការប្រាក់៧.៨០% ក្នុងមួយឆ្នាំ រយៈពេល​២០ឆ្នាំ ទំហំចាប់ពី២០០, ០០០ដុល្លារឡើង និងអាចកម្ចីបានចាប់ពី៧០% នៃតម្លៃផ្ទះសរុប។

២. ធនាគារ ស្ថាបនា (Sathapana Bank)

Sathapana Bank សម្រាប់កម្ចីទិញផ្ទះមានការប្រាក់៩%ក្នុងមួយឆ្នាំ ទំហំចាប់ពី២៥០,០០០   ដុលារឡើង រយៈពេល១៥ឆ្នាំ កម្រៃសេវា១%នៃទំហំកម្ចី និងកម្ចីបានចាប់ពី៧០% នៃតម្លៃផ្ទះសរុប។

៣. ANZ Royal Bank

ANZ Royal Bank សម្រាប់កម្ចីទិញផ្ទះមានការប្រាក់៨.២៥%ក្នុងមួយឆ្នាំ ទំហំចាប់ពី២០០,០០០ដុលារឡើង រយៈពេល២០ឆ្នាំ​ កម្រៃសេវា១%នៃទំហំកម្ចី វាយតម្លៃអចលនទ្រព្យចាប់ពី១៥០ដុល្លារ រៀបចំឯកសារ២០០ដុល្លារ ចុះបញ្ជីនៅសុរិយោដី១៨៥ដុល្លារ និងកម្ចីបានចាប់ពី៧០% នៃតម្លៃផ្ទះសរុប។

៤. BRED Bank

BRED Bank សម្រាប់កម្ចីទិញផ្ទះមានការប្រាក់៦.៦%ក្នុងមួយឆ្នាំ រយៈពេល២០ឆ្នាំ កម្រៃសេវា១%នៃទំហំកម្ចី ប្រាក់កក់មុន៣០% និងកម្ចីបានចាប់ពី៧០% នៃតម្លៃផ្ទះសរុប។

៥. ធនាគារ វឌ្ឍនៈ (Vattanac Bank)

Vattanac Bank សម្រាប់កម្ចីទិញផ្ទះមានការប្រាក់៨%ក្នុងមួយឆ្នាំ ទំហំចាប់ពី២០,០០០ដុល្លារ ដល់ ៥០០,០០០ដុល្លារ រយៈពេល១៥ឆ្នាំ និងកម្ចីបានចាប់ពី៦០% នៃតម្លៃផ្ទះសរុប៕

អត្ថបទដោយ៖ នុត សុណេត 

 

 

USNews Logo
Online

RELATED ARTICLES