ស្ត្រីឥណ្ឌាដំបូងគេដែលបង្កើតក្រុមហ៊ុនតម្លៃ១ពាន់លានដុល្លារដោយកើតចេញពីគំនិតដ៏សាមញ្ញមួយ

កញ្ញា Ankiti Bose មានអាយុ ២៧ ឆ្នាំ ធ្លាប់ជាតារាដើរបង្ហាញម៉ូតសម្លៀកបំពាក់ម្នាក់ ហើយនាពេលឥលូវនេះនាងបានក្លាយជាស្ត្រីជនជាតិឥណ្ឌាដំបូងគេដែលបង្កើតនូវក្រុមហ៊ុនទិញលក់ទំនិញតាមអនឡាញដ៏ធំមួយតម្លៃរហូតដល់ទៅ ១ ពាន់លានដុល្លារយ៉ាងឆាប់រហ័សបំផុត។ ក្នុងរយៈពេលត្រឹមតែ ៤ឆ្នាំតែប៉ុណ្ណោះនាងបានបង្កើតនូវវេទិកាទិញលក់ទំនិញតាមអនឡាញមួយដែលមានឈ្មោះថា Zilingo ហើយបច្ចុប្បន្នមានមនុស្សចូលទិញលក់ជាប្រចាំរហូតដល់ទៅជាង ៧លាននាក់ជាប្រចាំ ដែលធ្វើឱ្យតម្លៃក្រុមហ៊ុននេះកើនឡើងជាលំដាប់រហូតដល់ ១ពាន់លានដុល្លារ។ 

មូលហេតុដំបូងឡើយដែលធ្វើឱ្យនាងមានគំនិតចង់ចាប់ផ្ដើមអាជីវកម្មអនឡាញនេះ ដោយសារដំបូងឡើយនាងនិងមិត្តភ័ក្តិបានទៅដើរលេងនៅប្រទេសថៃ ហើយក៏ដើររកទិញទំនិញនៅក្នុងផ្សារមួយដែលមានឈ្មោះថា Chatuchak ដែលនៅពេលនោះនាងបានឃើញតូបលក់ទំនិញជាង ១៥០០០ តូប និងអាជីវករឯករាជ្យរហូតដល់ទៅ ១១.៥០០ នាក់ ដែលនេះអាចចាត់ទុកថាជាផ្សារទិញលក់ទំនិញនាថ្ងៃចុងសប្តាហ៍ដ៏ធំបំផុតនៅលើពិភពលោក។ នៅពេលដែលនាងឃើញបែបនេះនាងក៏ចាប់ផ្ដើមសួរមកខ្លួនឯងថាហេតុអ្វីបានជាពួកគេមិនយកទំនិញរបស់ពួកគេមកលក់តាមអនឡាញវិញទៅ? ដែលគំនិតមួយនេះហើយក៏បានធ្វើឱ្យក្រុមហ៊ុន Zilingo ចាប់កំណើតឡើង។ នាងបានសម្រេចចិត្តបើកទីស្នាក់ការក្រុមហ៊ុន Zilingo ដំបូង នៅឯប្រទេសសិង្ហបុរីដែលជាប្រទេសដែលមានសក្ដានុពលខ្ពស់បំផុតមួយនៅអាស៊ីអាគ្នេយ៍។ Zilingo គឺមានភាពដូចគ្នានឹងវេទិកាទិញលក់តាមប្រព័ន្ធអេឡិចត្រូនិចផ្សេងទៀតដែរ គឺវាអនុញ្ញាតឱ្យឈ្មួញចុះបញ្ជីនិងរាយផលិតផលរបស់ពួកគេដោយខ្លួនឯង ប៉ុន្តែត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រុមហ៊ុនជាមុនសិន ដើម្បីធានាថារាល់ព័ត៌មានដែលពួកគេបានចុះនោះពិតជាត្រឹមត្រូវ។ ក្រុមហ៊ុន Zilingo អាចរកចំណូលដោយការគិតប្រាក់ពីឈ្មួញក្នុងតម្លៃពី ១០ ទៅ ៣០ ភាគរយសម្រាប់ការប្រតិបត្តិការលក់នីមួយៗ។

ជាចុងក្រោយកញ្ញា Ankiti Bose បានចែករំលែកភាពជោគជ័យរបស់នាងថាគឺជាការដែលក្លាយជាគម្រូមួយសម្រាប់យុវនារីរាប់រយលាននាក់នៅជុំវិញពិភពលោក ធ្វើយ៉ាងណាឱ្យពួកគេហ៊ានដើរតាមគន្លងអាជីពក្នុងក្ដីស្រមៃរបស់ខ្លួន។ភាពជោគជ័យរបស់Ankiti Bose បង្ហាញពីរបៀបដែលស្ត្រីអាចផ្លាស់ប្តូរខ្លួនពីនារីធម្មតាម្នាក់មកជាអ្នកដឹកនាំ និងអ្នកដែលមានគំនិតច្នៃប្រឌិតខ្ពស់បំផុត។

#ចង់ទទួលបាននូវព័ត៌មានល្អៗផ្សេងទៀត សូម Like Page របស់ខ្ញុំ

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES