ទម្លាប់ ៣ យ៉ាងដែលត្រូវបង្វឹកខ្លួនឯង ប្រសិនបើអ្នកចង់ឲ្យចំណូលរបស់អ្នកកើនឡើង

មនុស្សភាគច្រើនគិតថាអ្វីដែលសំខាន់នៅក្នុងជីវិតគឺបទពិសោធន៍ គ្រួសារ និងមិត្តភក្តិ។ ប៉ុន្តែវាពិបាកក្នុងការគេចផុតពីការពិតដែលថាសេរីភាពផ្នែកហិរញ្ញវត្ថុផ្តល់ឱ្យអ្នកនូវពេលវេលាច្រើនបន្ថែមទៀតដើម្បីទទួលបានប្រយោជន៍ច្រើនបំផុត។ ដូច្នេះដើម្បីបង្កើនប្រាក់ជំណូលរបស់អ្នកឲ្តប្រសិទ្ធិភាពបំផុតនោះគួរអនុវត្ដចំណុចខាងក្រោម៖

១. បង្កើតផែនការ

អ្វីដែលសំខាន់បំផុតក្នុងជីវិតគឺគន្លឹះក្នុងការរកលុយគឺត្រូវមានផែនការឲ្យល្អបំផុត។ រៀងរាល់សប្ដាហ៍សូមគិតអំពីអ្វីដែលអ្នកចង់សម្រេចហើយសរសេរអ្វីដែលអ្នកត្រូវធ្វើដើម្បីសម្រេចវា។ បំបែកជាជំហានតូចៗដើម្បីងាយស្រួលយកទៅអនុវត្ត ហើយនៅពេលអ្នកអាចសម្រេចគោលដៅតូចៗនោះបានវាផ្ដល់ជាកម្លាំងចិត្តសម្រាប់គោលដៅធំបន្ដទៀត។ ហើយនៅពេលថ្ងៃនោះមកដល់ត្រូវប្រាកដថាអ្នកកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីឈានទៅរកភាពជោគជ័យ។

២.កំណត់អាទិភាពសកម្មភាពរបស់អ្នក

វាជាការពិតនៃជីវិតសាមញ្ញដែល ២០% នៃការងារដែលអ្នកធ្វើនឹងទទួលខុសត្រូវចំពោះ ៨០% នៃភាពជោគជ័យដែលអ្នកសម្រេចបាន។ មិនថាអ្នកហៅវាជាបទបញ្ជា ៨០/២០ ឬគោលការណ៍របស់ Pareto ទេមេរៀននៅតែដដែលអ្នកគួរតែកំណត់អាទិភាពលើការងាររបស់អ្នក ២០% ដែលនឹងនាំអ្នកទៅរកភាពជោគជ័យ។ ផ្តោតថាមពលរបស់អ្នកលើប្រភពដែលមានប្រសិទ្ធភាពនៃប្រាក់ចំណូល។ អ្នកនៅតែត្រូវការ ៨០% ទៀតដែលជាទូទៅគឺជាគម្រោងឬគំនិតក្នុងការបង្កើត ប៉ុន្តែការកសាង​ និងកណត់ពេលសម្រាប់ការធ្វើការងារដែលជាអតិភាពរបស់អ្នកវាជាមធ្យោបាយសម្រាប់ភាពជោគជ័យ។

៣. និយាយពាក្យថា “ទេ”

ពេលវេលារបស់អ្នកគឺជាធនធានដ៏មានតម្លៃបំផុតដែលអ្នកមានគួរតែប្រើប្រាស់វាឲ្យមានប្រយោជន៍។ ការទទួលយកគម្រោងជាច្រើនពេកនឹងនាំឱ្យមានការកើនឡើងនូវភាពតានតឹងនិងមានឱកាសតិចក្នុងការបន្តឱកាសផ្សេងដ៏គួរឱ្យចាប់អារម្មណ៍។ ការដាំដុះសមត្ថភាពរបស់អ្នកក្នុងការនិយាយថាទេទៅនឹងអ្វីមួយវាជួយឲ្យអ្នកចំណេញពេលច្រើន។ នៅពេលឱកាសថ្មីកើតមានឡើងចូរសួរខ្លួនឯងថាតើការវិនិយោគពេលវេលាដែលអ្នកត្រូវការវាសងក្នុងផ្ដល់សំណងមកវិញបានត្រឹមត្រូវឬទេ៕

អត្ថបទដោយ៖ សារ ធូរ៉ា

USNews Logo

RELATED ARTICLES