ផលិតផលកំពូល ៤ មុខ ដែលគួរនាំចូលពីចិនមកលក់នៅស្រុកខ្មែរក្នុងឆ្នាំ ២០២០ ខាងមុខ

ទីផ្សារខ្មែរជាគោលដៅបំផុត​​​​ក្នុងការនាំទំនិញ ឫផលិតផលមកពីប្រទេសចិនដើម្បីយកមកលក់រាយ ឬបោះដុំបន្តពោលដោយសារទីផ្សារប្រទេសចិនមានភាពធំទូលំទូលាយ ហើយមានតម្លៃថោក​ ដូច្នេះវាជាសញ្ញាមួយដែលអាជីវករគួរតែនាំចូលផលិតផលទាំង ៤ មុខនេះដែលនឹងអាចមានតម្រូវកាន់តែច្រើននៅដើមឆ្នាំ២០២០ខាងមុខនេះ ។ 

ថ្ងៃនេះ Business Cambodia និងនាំបង្ហាញអ្នកទាំងអស់គ្នាពីផលិតផលកំពូលទាំង ៤ មុខដែលនឹងអាចមានតម្រូវការកាន់តែច្រើនឡើង ខណ:ដែលឆ្នាំថ្មីកំពុងតែរំកិលជិតមកដល់ ។ 

១ ផលិតផលអេឡិចត្រូ​និច

នៅទីផ្សារប្រទេសចិនកំពុងតែសម្រុកផលិតគ្រឿងអេឡិចត្រូនិចជាច្រើន រួមមាន កាស Power bank ឆ្នាំងសាកទូរស័ព្ទ USB ខេសទូរស័ព្ទជាដើម សម្រា​ប់ផ្គត់ផ្គង់ទីផ្សារក្នុង និងខាងក្រៅប្រទេស ពោលខណ:ដែលចិនកំពុងតែមានការផលិតច្រើនបែបនេះ វាជាឱកាសល្អមួយដែលអ្នករកស៊ីនៅស្រុកខ្មែរគួរនាំចូលផលិតទាំងនោះនៅដើមឆ្នាំនេះ ។ យ៉ាងណាមិញផលិតផលខាងលើនេះដូចដែលបានដឹងស្រាប់ហើយ វាកំពុងតែវាយលុកទីផ្សារស្រុកខ្មែរខ្លាំងណាស់ ជាពិសេស ខេសទូរស័ព្ទ power bank និងកាសជាដើម ដែលកំពុងតែពេញនិយមខ្លាំងនៅទីផ្សារស្រុកខ្មែរនាពេលបច្ចុប្បន្ន ។ 

២ ផលិតផលតាមរដូវកាល

ផលិតផលិតតាមរដូវកាលនេះសំដៅទៅ ការនាំចូលនៅផលិតផលទាំងឡាយណាអោយត្រូវតាមអតិថិជនចង់បាន តាមរដូវកាល ដូចជាផលិតផលដែលអាចលក់ក្នុងពិធីបុណ្យ រួមមានថ្ងៃ ១៤ កុំម្ភះ ដែលជាបុណ្យនៃសេចក្តីស្រឡាញ់ អ្នកអាចនាំចូលដូចជាតុក្កតា និងគ្រឿងប្រើប្រាស់ផ្សេងៗសម្រាប់មនុស្សគ្រាប់រូបអាចទិញដើម្បីជូនក្រុមគ្រួសារអាចយកទៅប្រើប្រាស់បន្តបានផងដែរ ដែលទាំងនេះវាជាឱកាសល្អមួយសម្រាប់អ្នករកស៊ីរបរមួយនេះ ។ 

៣ ផលិតផលគ្រឿងការឡៃ 

ជាទូទៅផលិតផលគ្រឿងការឡៃនេះកំពុងតែពេញនិយមខ្លាំងណាស់ តួយ៉ាងមានប្រជាពលរដ្ឋខ្មែរយើងមួយចំនួនចូលចិត្តប្រើប្រាស់ ដោយពួកគាត់មានទំនោមួយថា ពាក់ទៅវាមិនខាតឡើយ ហើយមិនភ័យព្រួយសម្រាប់ការដែលបាត់បង់អីដែរ ហើយវាមានតម្លៃថោក ជាពិសេសវាមានរូបរាងស្រដៀងទៅនឹងរបស់ពិត ដែលអាចពាក់បន្លំបាន វាជាឱកាសទីផ្សាមួយដែរសម្រាប់អ្នកដែលនិយមនាំចូលផលិតផលគ្រឿងការឡៃ ដែលនិងអាចមានតម្រូវការខ្លាំងនៅថ្ងៃខាងមុខនេះ ។ 

៤ សម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃ

មនុស្សតែងតែមានតម្រូវការប្រើប្រាស់សម្ភារ:ប្រចាំថ្ងៃ រួមមាន ដបទឹក កែវទឹក និងសម្ភារ:ប្រើប្រាស់ជាច្រើនផ្សេងៗទៀតតួយ៉ាងអ្នកអាចនាំចេញពីចិនបាននៅរបស់ទាំងនេះ​ ដោយសាប្រទេសចិនមានរោងចក្រផលិតរបស់ទាំងនេះច្រើនណាស់ ព្រោះថានាពេលបច្ចុប្បន្ននេះរបស់ទាំងនេះនៅស្រុកខ្មែរកំពុងតែមានតម្រូវការច្រើនណាស់ យ៉ាងណាមិញប្រសិនបើអ្នកនាំសម្ភារ:ទាំងនោះមក វាកាន់តែធ្វើអោយអ្នកអាចផ្គត់ផ្គង់ទាន់តម្រូវការ និងអាចចំណេញបានច្រើនផងដែរ ។​

អត្ថបទដោយ : Heang Polite 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES