អនុវត្តន៍រូបមន្ត 5Fs ជាង១៥ឆ្នាំធ្វើឱ្យលោក ង៉ែត ជូ ទទួលភាពជោគជ័យនិងមានសេរីភាពហិរញ្ញវត្ថុ

លោក​ ង៉ែត ជូ បច្ចុប្បន្នគឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងអ្នកជំនាញផ្នែកអចលទ្រព្យមួយរូបនៅក្នុងប្រទេសកម្ពុជា ដែលទទួលបាននូវភាពជោគជ័យក្នុងជីវិត និងក្លាយជាមនុស្សដែលមានសេរីភាពហិរញ្ញវត្ថុទាំងវ័យក្មេង។ លោកបានចែករំលែកនូវរូបមន្តសម្ងាត់ 5Fs ដែលលោកបានអនុវត្តន៍តាំងតែពីដើមរហូតមកដល់បច្ចុប្បន្ន ដែលធ្វើឱ្យលោកអាចទទួលបាននូវលទ្ធផលក្នុងជីវិតយ៉ាងត្រចះត្រចង់ដូចពេលនេះ។

Foresight: គឺត្រូវចេះប្រមើលមើលទៅអនាគតឱ្យបានវែងឆ្ងាយ។ លោកបានបញ្ជាក់ថានាពេលបច្ចុប្បន្ននេះគឺមានឱកាសជាច្រើននៅជុំវិញខ្លួនយើង ប៉ុន្តែអ្វីដែលសំខាន់តើយើងអាចសម្លឹងមើលឃើញឱកាសនោះដែរឬទេ? ដើម្បីអាចប្រមើលមើលទៅអនាគតឱ្យបានវែងឆ្ងាយគឺទាមទារឱ្យយើងមានចំណេះដឹង និងចេះប្រមូលពត៌មានពីប្រភពនានាឱ្យបានច្រើនបំផុត។ 

Fast:ត្រូវធ្វើការសម្រេចចិត្តលឿនទាន់សភាពការណ៍​ដើម្បីចាប់យកឱកាស ព្រោះពេលខ្លះការសម្រេចចិត្តយឺតពេកវាធ្វើឱ្យបាត់បង់ឱកាសមាសឱកាសប្រាក់។ ឧ. នៅឆ្នាំ ២០១៤ លោកបានសម្រេចចិត្តដោយមិនស្ទាក់ស្ទើរក្នុងការវិនិយោគដីជាច្រើនកន្លែងនៅជាយក្រុង ដែលពេលនោះមានតម្លៃជាមធ្យមត្រឹមតែ ១៥ ដុល្លារតែប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េត។ ប៉ុន្តែរហូតមកដល់ឆ្នាំ ២០១៩ រយៈពេលត្រឹមតែ ៥ឆ្នាំតែប៉ុណ្ណោះ តម្លៃដីនោះគឺមានការឡើងថ្លៃរហូតដល់ចន្លោះពី ១៥០ ទៅ ២៥០ដុល្លារឯណោះក្នុងមួយម៉ែត្រការ៉េ។ 

Flexible: ការធ្វើអ្វីមួយដោយចេះបត់បែនទៅតាមកាលៈទេសៈតម្រូវ។ ប៉ុន្តែបើនិយាយពីហិរញ្ញវត្ថុវិញគឺចេះបត់បែនក្នុងការស្វែងរកប្រភពទុន។ ឧ. ពេលខ្លះយើងមានឡាន យើងអាចយកឡានទៅលក់សិន ដើម្បីយកទុនទៅធ្វើការវិនិយោគ ហើយនៅពេលណាដែលការវិនិយោគរបស់យើងអាចទទួលបានប្រាក់ចំណេញច្រើនហើយនោះ ចាំយកវាមកទិញឡានវិញក៏បាន បើសិនជាត្រូវការ។ 

Focus:គឺពេលដែលយើងធ្វើអ្វីមួយគឺត្រូវតែផ្ដោតលើវាឱ្យបានច្បាស់លាស់ កុំងាករេធ្វើនេះបន្តិច ធ្វើនោះបន្តិចឱ្យសោះ គឺត្រូវធ្វើអ្វីមួយឱ្យប្រាកដប្រជាច្បាស់លាស់។ ជាក់ស្ដែងលោកបានផ្ដោតការវិនិយោគតែទៅលើអចលនទ្រព្យ តាំងពីដើមទីមករហូតមកដល់បច្ចុប្បន្ននេះ។ លោកបានប្រៀបធៀបថាការផ្ដោត ពេលខ្លះដូចជាការមានទឹកមួយផ្តិល ហើយស្រោចលើផ្កាមួយគុម្ពអ៊ីចឹងដែរ គឺវានឹងធ្វើឱ្យផ្កាមួយគុម្ពនោះវានឹងលូតលាស់លឿន ឬរស់បានយូរដោយសារតែផ្កានោះទទួលបានទឹកគ្រប់គ្រាន់។ ផ្ទុយទៅវិញបើសិនជាទឹកមួយផ្តិលដដែលស្រោចទៅលើផ្កាដប់គុម្ពនោះ វានឹងធ្វើឱ្យផ្កានោះអាចងាប់ទៅវិញទាំងដប់គុម្ព ឬរស់មិនបានយូរដោយសារតែផ្កាទាំងដប់គុម្ពវាទទួលបានទឹកតិចៗមិនគ្រប់គ្រាន់។ 

Financeable:យើងត្រូវបង្កើតជម្រើសក្នុងការទទួលបានហិរញ្ញវត្ថុឱ្យបានសម្បូរបែបសម្រាប់ខ្លួនឯង។ យើងត្រូវកសាងខ្លួនឯងឱ្យក្លាយជាមនុស្សម្នាក់ដែលមានភាពស្មោះត្រង់ និងទទួលបានការជឿជាក់ពីមនុស្សជុំវិញខ្លួន។ ពេលនោះយើងអាចនឹងទទួលបាននូវប្រភពទុនកាន់តែច្រើនប្រភពដូចជា គ្រួសារ មិត្តភក្តិ ធនាគារ អ្នកវិនិយោគជាដើម។ នៅពេលដែលយើងអាចទទួលបាននូវហិរញ្ញវត្ថុច្រើនសម្បូរបែបនោះ យើងក៏អាចចាប់បាននូវឱកាសកាន់តែច្រើន ហើយជីវិតរបស់យើងក៏កាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័សផងដែរ។ 

អត្ថបទដោយ៖ឡុង វឌ្ឍនៈ(Leadership Writer)

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ”។ បើជីវិតរបស់អ្នកមានតែរឿងស្មុគស្មាញ គឺវាដល់ពេលដែលអ្នកគួរតែផ្លាស់ប្ដូរអ្វីម៉្យាងហើយ។ សៀវភៅ “ស្មុគស្មាញ” នឹងប្រាប់អ្នកថា តើអ្នកគួរតែផ្លាស់ប្ដូរអ្វីខ្លះ...

សម្រាប់ពត៌មានលម្អិតអំពីសៀវភៅ សូមចុចត្រង់នេះ “ស្មុគស្មាញ

TEL: 096 35 17 713/ 077 656 051

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES