សុញគំនិតអត់ដឹងផុសអី? មកមើលតិកនិក ៣ក្បាច់ពី Instagram ធ្វើបានដឹងតែមិនខ្វះអីយកមកផុសទេ

ធាតុ​ជោគជ័យសំខាន់បំផុត​នៃការធ្វើទីផ្សារ​តាមបណ្ដាញសង្គមគឺការ​បន្ត​​ផុស​ឱ្យ Account មិនថា Facebook ឬ Instagram នោះមានសកម្មភាព​ ជាជាង​ការ​ដែលយូរ​ៗនឹកឃើញផុស​មួយ។

ត្រឹមតែផុស​យកៗ​មិនមែនជារឿង​ពិបាកនោះទេ ប៉ុន្តែអ្វីដែលសំខាន់​ផុស​អ្វីដែលមានប្រយោជន៍សម្រាប់យីហោ​ និង​ធ្វើឱ្យភ្ញៀវ​ចាប់អារម្មណ៍ មិនអូសរម្លង និង​ធ្វើឱ្យយីហោរបស់អ្នកដក់ជាប់ក្នុង​ក្រអៅបេះដូង​ភ្ញៀវ ទើបជារឿង​ដែលពិបាកធ្វើ។

ក្នុងនោះផងដែរ Instagram បានចែករំលែក​គន្លឹះមួយចំនួនក្នុងការ​រៀបចំ​ផុស​ដើម្បីកុំឱ្យម្ចាស់ផេក ឬម្ចាស់គណនីសុញគំនិត​មិនដឹង​ផុសអ្វី ដោយអ្នកទាំងអស់គ្នា​អាច​ស្វែង​យល់​តាមចំណុច​ខាង​ក្រោមនេះបាន៖

១. បង្កើត​អត្តសញ្ញាណផ្ទាល់ខ្លួន

អត្តសញ្ញាណនេះជាដំបូង​សម្ដៅទៅលើការរចនា​ផុស ដោយបើអ្នកទាំងអស់គ្នា​មើល ផេកល្បីៗរបស់យីហោ​ផ្សេងៗគេមានអត្តសញ្ញាណផុស​របស់គេ។ ហេតុអ្វីបានត្រូ​វ​មានអត្តសញ្ញាណក្នុងការ​ផុស? ក៏ព្រោះតែវានឹង​ធ្វើឱ្យអ្នកនឹកឃើញថាអ្នកធ្វើអ្វី ហើយអ្នកនឹង​ត្រូវ​ផុសអ្វីបន្ត​។

២. រៀបចំប្រតិទិន​ផុស

មែនទែនទៅ​ អ្វីៗ​ត្រូវ​តែរៀបចំទុកមុន ប្រៀបបាននឹង​ពាក្យ​មុន បើមិនចេះគ្រោង​ទុកទេ ត្រៀមខ្លួនបរាជ័យឱ្យហើយទៅ។ Instagram ធ្វើការ​ណែរនាំឱ្យអ្នកទាំង​អស់គ្នា​រៀបចំ​កាលបរិច្ឆេទ​សម្រាប់​ផុស​ ដើម្បីកុំឱ្យភ្លេច​ ហើយជួនកាលទៀត​យើង​មានគំនិត​ច្នៃប្រឌិត​ខ្លាំង​មួយពេល អាច​សម្រុក​ធ្វើវាឱ្យ​ហើយ។

៣. ចេះឆ្នៃប្រឌិត​

រូបភាពប្រហែលជាឧបសគ្គមួយដែលធ្វើឱ្យអ្នកទាំងអស់គ្នា​ពិបាក​នឹង​រកអ្វីផុសបាន តែតាមពិត​ទៅ​អ្នកទាំងអស់គ្នា​សុទ្ធតែអាចច្នៃចេញបានរូបភាព មិនចាញ់ការថត​នៅ Studio ថ្លៃៗប៉ុន្មាននោះទេ ជាងនេះទៅទៀត​បើ​ប្រឹង​ច្នៃមែនទែនប្រើតែទូរស័ព្ទ​ក៏អាចបង្កើតបានជារូបភាព​ស្អាត​ទុក​ផុស​បានដែរ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ចុច Like Page របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងបច្ចេកវិទ្យា​ផ្សេងៗបន្ថែមទៀត៖

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES