Hyundai បញ្ចេញឡាន Hybrid ថ្មី ចាយលុយទិញតែម្ដងលែងសូវខ្វល់រឿងចាក់សាំងទៀត

កាលពីខែមុននេះ​ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាង​ត្បូង Hyundai បានប្រកាស​បញ្ចេញនូវរថយន្ត Hybrid ស៊េរីថ្មីរបស់ខ្លួន ដោយមានបំពាក់បន្ទះសូឡាបញ្ចូលអាគុយនៅលើដំបូល​។

បើយោង​តាម​សេចក្ដីប្រកាស​របស់ក្រុមហ៊ុនត្រូវបាន​គេចុះ​ផ្សាយ​ថារថយន្ត Hybrid សេរ៊ីថ្មីនេះជាសេរ៊ី Sonata Hybrid ហើយ​បន្ទះសូឡានៅលើដំបូលនេះក៏គ្រោងនឹងបំពាក់ទៅលើសេរ៊ីផ្សេងៗទៀតនាពេលខាងមុខដែរ។

Hyundai អះអាង​ថា​ការបំពាក់បច្ចេកវិទ្យា​បន្ទះសូឡានៅលើដំបូលនេះដើម្បីជួយឱ្យរថយន្តស៊ីសាំង​តិច កាត់បន្ថយ​ការបញ្ចេញឧស្ម័នដែលប៉ះពាល់ដល់បរិស្ថាន។

រថយន្ត​អាចនឹង​ធ្វើការ​សាកថ្មបណ្ដើរ​កំឡុងពេលដែលបើកបរ ហើយបើតាមក្រុមហ៊ុន Hyundai ដដែលធ្វើការ​លើកឡើង​ថា​រថយន្តប្រភេទនេះនឹង​មាន​លក់នៅសហរដ្ឋអាមេរិកនិង កូរ៉េខាង​ត្បូង ប៉ុន្តែមិនទាន់មានលេចឮគម្រោង​ថា​នឹង​មក​ទីផ្សាអាស៊ាន ឬអឺរ៉ុប​នោះទេ។

តាមពិត​ទៅបច្ចេកវិទ្យា​មួយនេះមិនមែនជារឿង​ថ្មីនោះទេ ដោយកន្លង​មក Toyota ក៏កំពុង​តែតេស្ដ​សាកល្បង​ទៅលើ​មុខងារ​សាក​អាគុយ​ដោយប្រើប្រាស់បន្ទះសូឡានៅលើដំបូលដែរ។

រថយន្ត​បំពាក់ដំបូល Solar តេស្ដសាកល្បង​របស់ Toyota

អត្ថបទដោយ៖ ខុន សក្ក័ដា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES