ដីរាប់រយហិកតា ផ្ទះរាប់រយខ្នងនៅខេត្តរតនគិរីត្រូវបានរងផលប៉ះពាល់ពីទឹកជំនន់ដែលតម្លៃអាចនឹងនៅទ្រឹង!

ប៉ុន្មានថ្ងៃកន្លងមកនេះឥទ្ធិពលនៃទឹកជំនន់បានធ្វើឱ្យខេត្តជាច្រើនដែលស្ថិតនៅជាប់សមុទ្រត្រូវបានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះទេ បានធ្វើឱ្យមានផលប៉ះពាល់នៅតាមបណ្តាខេត្តជាប់នោះផងដែរ។

ឥទ្ធិពលនៃទឹកជំនន់ បានធ្វើឱ្យដីរាប់រយហិកតា ផ្ទះរាប់រយខ្នងរបស់ប្រជាពលរដ្ឋត្រូវបានទទួលរង​ផលប៉ះពាល់​ដែលបណ្តាលឱ្យ​មាន​មនុស្សរងបបួស និងខ្លះទៀតអាចស្លាប់ក៏ថាបាន។

ជាក់ស្ដែង ស្រុកកូនមុំ និងស្រុកលំផាត់ នៅខេត្តរតនគិរី ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយផ្ទៃដីដាំដុះរាប់រយហិកតា និងផ្ទះរាប់រយខ្នង ត្រូវបានរងផលប៉ះពាល់ ហើយប្រជាពលរដ្ឋត្រូវអាក់ខាតក្នុងការធ្វើស្រែចំការ និង​ត្រូ​វជម្លៀស​ខ្លួនឆ្ងាយពី​ផ្ទះ​សំបែងទៅរកទីទូលសុវត្ថិភាព។

មិនត្រឹមតែប៉ុណ្ណោះទេ ឥទ្ធិពលនៃទឹកជំនន់ក៏អាចនឹងធ្វើឱ្យមានផលប៉ះពាល់ដល់សំណង់អគារដែលកំពុងតែសាកសង់ និង​តម្លៃ​អចលនទ្រព្យផងដែរ ដោយតម្លៃអចលនទ្រព្យនៅតាមបណ្តាខេត្តដែលទទួលរងនូវផល​ប៉ះពាល់​អាចនឹងនៅទ្រឹង​ដែល​មិនអាច​ធ្វើការទិញ-លក់ ឬធ្វើដំណើរការសាងសង់បានព្រោះស្ថានភាពអាកាសធាតុ និងទឹកជំនន់។

គួរជម្រាបផងដែរ កន្លងមកនេះខេត្តរតនគិរីក៏បានស្រូបទាញនូវគម្រោងអភិវឌ្ឍន៍ជាច្រើនផងដែរដូចជា៖

ក្រុមហ៊ុនអភិវឌ្ឍន៍ឈ្មោះ China Dalian Intenatoinal Economic &Technical cooperation Group Co,Ltd បានកំពុងសិក្សា​ឱកាស​នៅ​ខេត្តរតនាគិរី ដើម្បីបោះទុនវិនិយោគលើគម្រោងសំខាន់ៗដែលខ្លួនមានជំនាញ ដែលសញ្ញាណនេះវាពិតជាល្អ សម្រាប់​ភាពរីកចម្រើនរបស់ខេត្តភូមិភាគឥសាននេះ។

ក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD បានបោះទុនវិនិយោគប្រមាណ ៤៣,៦៤លានដុល្លារអាមេរិក បង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES