មេធំ Huawei ថា Google នឹងបាត់អ្នកប្រើជាង ៨០០ លាននាក់ បន្ទាប់ពីដកសិទ្ធប្រើ Android ពី Huawei

បន្ទាប់ពី Google បានដកសិទ្ធប្រើប្រាស់ Android ពី Huawei រហូតធ្វើឲ្យក្រុមហ៊ុនស្មាតហ្វូនចិននេះសម្រេចចិត្តប្រើ OS ផ្ទាល់ខ្លួន ពេលនេះស្ថាបនិក Huawei ចេញមុខអះអាងថា Google នឹងខាតធំបន្ទាប់ពីឈប់រកស៊ីជាមួយ Huawei ។

លោក Ren Zhengfei ស្ថាបនិក Huawei លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ CNBC ថា “Huawei នៅតែទទួលបានការចាប់អារម្មណ៍ ទោះបីជាមិនប្រើប្រព័ន្ធប្រតិបត្តិការរបស់ Google ក៏ដោយ ក្នុងនោះ Google នឹងបាត់អ្នកប្រើប្រាស់ ៧០០ ទៅ ៨០០ លាននាក់នៅពេលអនាគត” ។

គួររម្លឹកថា ក្រុមហ៊ុន Huawei ត្រូវបានអាមេរិកដាក់ចូលបញ្ចីខ្មៅលែងឲ្យរកស៊ីកាលពីខែមុននេះ ដោយចោទប្រកាន់ថាឧបករណ៍ Huawei បានតាមដានព័ត៌មានផ្ទៃក្នុងអាមេរិក ក្នុងនោះ Google បានដកសិទ្ធឈប់ឲ្យ Huawei ប្រើ Android តទៀត ដោយទុកពេល ៣ ខែចុងក្រោយឲ្យ Huawei ធ្វើការ Update លើស្មាតហ្វូនដែលនៅស្តុកចាស់ ។

Huawei លើកឡើងថា កំពុងធ្វើការលើ OS ថ្មីផ្ទាល់ខ្លួន ដើម្បីបញ្ចេញឲ្យអតិថិជនប្រើបានលឿនបំផុតតាមដែលអាចធ្វើទៅបាន យ៉ាងយូរដើមឆ្នាំ ២០២០ ដោយ OS ថ្មីនេះកំពុងរត់ការចុះបញ្ចីម៉ាក់សញ្ញានៅប្រទេសដែលHuawei បានលក់ស្មាតហ្វូនរួមមាន កាណាដា កូរ៉ខាងជើង ញ៉ូហ្សីឡេន ពេរ៉ូ រួមទាំងកម្ពុជាផងដែរ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES