ក្រោយចេញ OS ផ្ទាល់ខ្លួន ឥឡូវល្បីថា Huawei កំពុងសម្ងំធ្វើផែនទី ដេញជើង Google Maps ទៀត

នាពេលថ្មីៗនេះគ្រប់គ្នា​ប្រហែលជាបានដឹង​ហើយថា Huawei ទើបតែបង្ហាញមុខមាត់​របស់ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មីរបស់ខ្លួនដែលមានឈ្មោះថា ​Harmony OS នោះ។ ក្រោយពីចេញបង្ហាញមិនបានប៉ុន្មានផង ឥឡូវ​នេះក្រុមហ៊ុនចិនមួយនេះបាន​ប្រកាសថាខ្លួនកំពុង​តែ​ធ្វើ​កម្មវិធី​ផែនទី ឬ Map ទៀត។

ដំណឹងនេះ​លេចឡើង​នៅលើទំព័រ​សារពត៌មានរបស់ចិន China Daily ដោយ​មាន​ថ្នាក់ដឹកនាំខាងក្រុមហ៊ុន Huawei បានប្រាប់កាសែត​ចិននោះថា ខ្លួនមានបច្ចេកវិទ្យា Map Kit ដែលនឹង​ផ្ដល់​អ្នកប្រើប្រាស់​នូ​វ​ស្ថានភាពចរាចរណ៍​បានពិត​ៗ បន្ថែមពីនេះក៏មានមុខងារ​ AR នៅលើផែនទី មិនចាញ់ពី​ Google Maps នោះទេ។

យ៉ាង​ណាក៏ដោយខាង​ក្រុមហ៊ុន Huawei មិនបានប្រាប់ពីប្រភពនៃផែនទីថា​យក​មកពីណាខ្លះឱ្យច្បាស់នោះទេ ដឹង​ត្រឹមតែថាក្រុមហ៊ុនធ្វើការ​សហការជាមួយនឹង​ក្រុមហ៊ុនអ៊ីនធឺណេត រុស្ស៊ីឈ្មោះថា Yandex។

ជាងនេះទៅទៀត​បើតាមការរៀបរាប់ត្រួស​ៗ គេអាចដឹង​បាន​ថា Huawei គ្រោង​នឹ​ងប្រើប្រាស់បច្ចេកវិទ្យា​នោះ សម្រាប់ផ្ដល់ជូនឱ្យក្រុមហ៊ុន​ដែលរកស៊ីត្រូ​វការ​ Map ដូចជា​ក្រុមហ៊ុនខាង​សេវាកម្មដឹកជញ្ចូន ក្រុមហ៊ុន​ខាង​សេវាកម្មទេសចរណ៍ និង​ក្រុមហ៊ុនខាង​កក់សណ្ឋាគារជាដើម។

អត្ថបទដោយ៖ ខុន សក្ក័ដា

Adtag for Mobile Grow:-
Online

RELATED ARTICLES