មេធំ Huawei ថាខ្លួននៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១ បើទោះ Google មិនឱ្យផ្អែកស្មាក៏ដោយ

លោកអ្នកប្រាកដជាបានដឹងរួចមកហើយ​អំពីរឿងរ៉ាវនានារវាងក្រុមហ៊ុន Huawei និង​រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។ដោយអាមេរិចបានចោទប្រកាន់ក្រុមហ៊ុន Huawei ពីបទគំរាមកំហែងដល់សន្តិសុខជាតិ រហូតធ្វើឲ្យក្រុមហ៊ុនមួយនេះជាប់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក ដែលនេះជាដើមហេតុធ្វើឲ្យការលក់ផលិតផលស្មាតហ្វូនរបស់ចិនមានការធ្លាក់ចុះជាបន្តបន្ទាប់នៅកំឡុងពេលនោះ។

តែទោះជាយ៉ាណាក៏ដោយ ក៏នាយកប្រតិបត្តិនិងជាស្ថាបនិកក្រុមហ៊ុន Huawei លោក​Ren Zhengfei នៅតែជឿជាក់ថាក្រុមហ៊ុនរបស់លោកនៅតែអាចក្លាយទៅជាម៉ាកស្មាតហ្វូនលំដាប់កំពូលរបស់ពិភពលោកដដែលបើទោះបីជាខ្លួនបានផ្តាច់ខ្លួនចេញពីកម្មវិធីរបស់ Google ដោយសារតែបញ្ហាសេដ្ឋកិច្ចរវាងអាមេរិកក៏ដោយ។

បើយោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះបានក្លាយទៅក្រុមផលិតគ្រឿងអេឡិចត្រូនិចធំជាងគេនៅលើពិភពលោកតាំងពីយូរមកហើយ រហូតអាចយកឈ្នះក្រុមហ៊ុន​ Samsung ក្នុងនាមជាអ្នកលក់ស្មាតហ្វូនលំដាប់ទី១នៅក្នុងឆ្នាំនេះ។​ លោក Ren Zhengfei បាននិយាយថា បើទោះជាពេលនេះខ្លួនកំពុងស្ថិតនៅក្នុងបញ្ជីខ្មៅនៃពាណិជ្ជកម្មសហរដ្ឋអាមេរិច រហូតធ្វើឲ្យក្រុមហ៊ុន Google , Intel និង​​ Broadcom ត្រូវដកខ្លួនចេញពីក្រុមហ៊ុន Huawei យ៉ាងណា ក៏ការលក់របស់ខ្លួននៅតែបន្តកើនលើងឥតឈប់ឈរដដែលបើគិតត្រឹម​៩ខែដើមឆ្នាំ២០១៩នេះ។​

គួររំលឹកឡើងវិញផងដែរថា ក្រុមហ៊ុនស្មាតហ្វូនចិនមួយនេះ ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិចដាក់បញ្ជាមិនឲ្យប្រជាជនខ្លួន ប្រើប្រាស់ផលិតផលពីក្រុមហ៊ុនមួយនេះជាដាច់ខាត ថែមទាំងព្យាយាមផ្តាច់ទំនាក់ទំនងការសហការផ្តល់នូវកម្មវិធីមួយចំនួនដូចជា Google Play store , ​Google Maps​ ,Uber ថែមទៀតផង។តែទោះបីជាយ៉ាងណា លោក Zhengfei នៅតែមានជំនឿយ៉ាងមុតមាំថាខ្លួននៅតែក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យា​​លំដាប់កំពូល ខណៈពេលដែលក្រុមហ៊ុន Huawei បានព្យាយាមបង្កើតនូវប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនថ្មីមួយឈ្មោះថា​ Harmony OS ។

លោកក៏បានបន្តទៀតថា មូលហេតុដែលធ្វើឲ្យលោកប្រាកាន់គោលជំហររឹងមាំបែបនេះ ដោយសារតែខ្លួនទទួលបានការសហការពីក្រុមហ៊ុន Microsoft ដែលអាចផ្គត់ផ្គង់ប្រព័ន្ធប្រតិបត្តិការរបស់ Windows 10 ដល់កុំព្យូទ័រយួរដៃ Mate Book D ថ្មីរបស់ក្រុមហ៊ុន​ Huawei ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏ក្រុមបច្ចេកវិទ្យាចិនមួយនេះ នៅតែចង់បន្តសហការជាមួយ Google វិញដដែលប្រសិនបើអាច៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES