ឃើញចិននិងអាមេរិកមិនងាយចុះសម្រុងគ្នា ពេលនេះ Huawei សម្រេចរកផ្លូវរស់ដោយខ្លួនឯង

ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិន Huawei នឹងលែងរង់ចាំឲ្យស្ថានភាព រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ល្អឡើងវិញតទៅទៀតហើយ ដោយខ្លួនសម្រេចថា នឹងបោះបង់ប្រព័ន្ធ Android  ហើយចាប់ផ្ដើមបញ្ចេញស្មាតហ្វូន ដំណើរការដោយប្រព័ន្ធ Harmony OS ឬ Hongmeng OS វិញនៅរយៈពេលប្រមាណ 6 ខែទៅ 9 ខែខាងមុខ។ នេះបើយោងតាមលោក Vincent Pang ដែលជាអនុប្រធានជាន់ខ្ពស់ប្រចាំ Huawei បានលើកឡើង។

លោកបន្ដថា ដោយសារតែបញ្ហាជម្លោះសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកនេះបានធ្វើឲ្យយើងមិនអាចធ្វើការងារជាមួយ Google បាន។ ហើយនាពេលកន្លងមកខ្លួនបានបាត់បង់ទូរសព្ទលំដាប់កំពូលមួយទៅហើយ (Huawei Mate 30 Series) ដែលវាដើរនៅលើប្រព័ន្ធ Android ជាលក្ខណៈ Open-Source ដោយគ្មានសេវាកម្ម ឬកម្មវិធីរបស់ Google រួមមកជាមួយឡើយ។

លោកបញ្ជាក់បន្ថែមថាប្រព័ន្ធ Harmony OS ឬ Hongmeng OS វាមានលក្ខណៈពិសេសច្រើន មិនត្រឹមតែអាចប្រើសម្រាប់តែស្មាតហ្វូននោះទេ សូម្បីតែនាឡិកា ទូរទស្សន៍ និងឧបករណ៍ផ្សេងៗទៀត ក៏អាចប្រើប្រាស់វាបានដែរ។ លើសពីនេះទៅទៀត លោក Vincent Pang ក៏បានបន្ថែមទៀតថា HarmonyOS មិនមែនមកជំនួសឲ្យ Android នោះទេ ប៉ុន្ដែវាជាជំនាន់ក្រោយនៃ Android ។ នាពេលបច្ចុប្បន្ន Harmony OS កំពុងដាក់ដំណើរការនៅលើ ទូរទស្សន៍ Huawei Vision និង Honor Vision/Vision Pro ប៉ុន្ដែក្នុងពេលប្រមាណ 6 ទៅ 9 ខែខាងមុខ យើងនឹងអាចចាប់ផ្ដើមឃើញមាននៅលើ ស្មាតហ្វូនជាបណ្ដើរៗហើយ៕

ប្រភព៖ Business insider 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES