ឡូយម្ល៉េះ! អ្នកឈ្នះរង្វាន់ប្រូម៉ូសិន Huawei លើកនេះ សុទ្ធតែជាអតិថិជន nova3 សេរ៊ី!

រាជធានីភ្នំពេញ៖ក្រុមហ៊ុនHuawei​ នៅតែបន្តស្វែងរកអតិថិជនដែលមានសំណាង ពីការចាប់រង្វាន់ប្រូម៉ូសិន ទិញស្មាតហ្វូន Huawei ឈ្នះ Mazda 2 ដែលកាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុនបានរៀបចំកម្មវិធីចាប់រង្វាន់លើកទី 7 នៅស្ថានីយទូរទស្សន៍ MYTV និងមានការផ្សាយផ្ទាល់លើ Facebook page Huawei Mobile និង​ MYTV។ 

 

អតិថិជនដែលមានសំណាងទាំងបីរូបក្នុងការចាប់រង្វាន់លើកនេះ មានដូចជា៖ អតិថិជនឈ្នះម៉ូតូ Zoomer X មួយរង្វាន់ គឺឈ្មោះ សុវណ្ណ ណារ៉ាមៀច ទិញស្មាតហ្វូន Huawei nova3i នៅហាង ស៊ីវ អេង អតិថិជនឈ្នះទូរទស្សន៍ Smart TV 1 រង្វាន់ ឈ្មោះ ធង ចាន់នី ទិញស្មាតហ្វូន Huawei nova3i នៅហាង តាយ ឈៀង និងទូរទស្សន៍មួយរង្វាន់ទៀត គឺឈ្មោះ ព្រំ សុខានី ទិញស្មាតហ្វូន​ Huawei nova3 Lite ពីហាង ថៃ​ សេង។ ពិសេសមែនទែន! អតិថិជនដែលបានឈ្នះពីការចាប់រង្វានលើកនេះ គឺសុទ្ធតែអតិថិជន nova3 សេរ៊ី! 

ក្រៅពីការចាប់រង្វាន់នេះ ក្រុមហ៊ុនក៏មានបានប្រគល់រង្វាន់ ជូនអតិថិជនដែលបានឈ្នះពីការចាប់លើកទី 6 ផងដែរដូចជាអ្នកឈ្នះទូរទស្សន៍ទាំងពីររូប​ ព្រមទាំងអ្នកឈ្នះទូរទស្សន៍មួយគ្រឿងទៀតដែលឈ្នះ កាលពីការចាប់រង្វាន់លើកទី​ 5។​ ពួកគាត់សប្បាយចិត្តខ្លាំងមែនទែន ប៉ុន្តែដំបូងឡើយ នៅពេលដែលក្រុមហ៊ុនធ្វើការទំនាក់ទំនងទៅ ពួកគាត់ដូចជាមិនសូវជឿប៉ុន្មានទេ។

ចង់មានសំណាងដូចពួកគាត់អត់? គ្រាន់តែទិញ Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ​ ដូចជាឈ្មោះលេខទូរសព្ទលើប័ណ្ណធានាសន្លឹក(Dealer​​ Copy)ហើយយកទៅដាក់នៅហាងទូរស័ព្ទដែលអ្នកបានទិញ​​ អ្នកនឹងមានឱកាសចូលរួមការចាប់រង្វាន់។ ប្រញាប់ឡើង ការចាប់ឆ្នោតនៅសល់តែពីរលើកទៀតប៉ុណ្ណោះ ហើយការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី30​មិថុនាដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page​ ផ្លូវការរបស់Huawei MobileMazda CambodiaនិងMYTV។ 

 

យើងនឹងឈប់ទទួលសន្លឹកឆ្នោត ត្រឹមថ្ងៃ 23 មិថុនា ខាងមុខនេះ! គួរបញ្ជាក់ផងដែរថាស្មាតហ្វូន Huawei ​អេ​​ 7 មានតម្លៃត្រឹមតែ$189, nova3 Lite តម្លៃ$259, nova3i តម្លៃ​​ $299, nova3​​តម្លៃ $469, អេ 5s តម្លៃ​ $159 និង P30 Lite តម្លៃ    $339។អ្នកឈ្នះបន្ទាប់អាចជារូបអ្នក! 

សម្រាប់ព័ត៌មានបន្ថែម​​ សូមចូលទៅកាន់

Website: https://consumer.huawei.com/kh/
Facebook: Huawei Mobile (https://bit.ly/2ePDMSq)

Youtube Channel: https://bit.ly/2wTMMJL
Instagram: https://www.instagram.com/huaweimobilekh/

RELATED ARTICLES