អាយុជាង២០ឆ្នាំគួរចាប់ផ្តើមវិនិយោគបែបណា ដើម្បីអាចមានសេរីភាពហិរញ្ញវត្ថុនៅអាយុ៥០ឆ្នាំ

យើងអាចយកពាក្យសម្តីមួយចំនួនរបស់បិតាវិនិយោគលំដាប់កំពូលរបស់អាមេរិក និងជាមហាសេដ្ឋីមានបំផុតលំដាប់លេខ៣លើលោក ដែលគាត់ធ្លាប់និយាយថា “ការវិនិយោគដែលសំខាន់ជាងគេបំផុតគឺចំណេះដឹង”។

ពាក្យទាក់ទងនឹងការវិនិយោគផ្សេងទៀតដូចជា “បង្កើតទម្លាប់សន្សំមុនចំណាយ កុំចំណាយមុនសន្សំ” និងប្រយោគមួយទៀតដែលថា “បើខ្លួនឯងមិនទាន់អាចបង្កើតលុយខណៈពេលខ្លួនកំពុងគេងទេ កុំទាន់ចង់ស្រួល”។ ឃ្លាទាំងនេះគឺជាសារដាស់តឿនឱ្យលោកអ្នកចាប់ផ្តើមគិត និងចាប់អារម្មណ៍លើការរកលុយ សន្សំលុយ​ និងប្រើប្រាស់លុយឱ្យអស់លទ្ធភាព។​

នៅអាយុចាប់ពី២០ឆ្នាំឡើងគឺជាវ័យដ៏សំខាន់មួយដែលអ្នកត្រូវតែចាប់ផ្តើមរៀនធ្វើការបែងចែកហិវញ្ញវត្ថុដោយការប្រុងប្រយ័ត្ន និងឱ្យចំគោលដៅបំផុត ប្រសិនបើអ្នកចង់មានសេរីភាពហិវញ្ញវត្ថុ និងចង់ចូលនិវត្តន៍បានឆាប់រហ័ស មានលុយចាយគ្រប់គ្រាន់។​

ក្នុងវ័យនេះ ជាវ័យរកលុយ និងសន្សំលុយឱ្យបានច្រើនបំផុត ស្របពេលដែលការចំណាយរបស់អ្នកនៅតិច ខ្លួនមួយ មិនមានបន្ទុកច្រើន ត្រូវខិតខំរៀនសូត្រស្វែងយល់ពីការវិនិយោគបន្ថែមទៀត។ កំណត់ផែនការរៀបការនៅអាយុជាង២០ឆ្នាំ និងទិញផ្ទះដំបូងនៅអាយុជាង៣០ឆ្នាំ កំណត់គោលដៅប្រើកញ្ចប់វិនិយោគទៅអ្វីដែលខ្លួនឯងបានសិក្សាស្វែងយល់លម្អិត ចៀសវាងការវិនិយោគទាំងប្រថុយប្រថាន បង្កើតឱកាសបរាជ័យ ហានិភ័យកាន់តែខ្ពស់។​

ការដាក់គោលដៅ ធ្វើឱ្យអ្នកជាមនុស្សដែលមានទំនួលខុសត្រូវ មានច្បាស់ទម្លាប់ក្នុងការគ្រប់គ្រង និងចាយវាយបានត្រឹមត្រូវ និងចំគោលដៅ។ អ្នកនឹងចាប់ផ្តើមគូសវាសស្គាល់ច្បាស់អ្វីទៅជាតម្រូវការចាំបាច់ អ្វីដែលគួរចំណាយ និងអ្វីដែលមិនចាំបាច់ត្រូវកាត់បន្ថយ។

កញ្ចប់ពីការសន្សំ ឬចម្រើនពីការវិនិយោគ ត្រូវរៀនបែងចែកទៅក្នុងការវិនិយោគផ្សេងទៀត ដែលមិនគួររំពឹងតែការវិនិយោគមួយផ្លូវឡើយ ចៀសវាងមានហេតុការណ៍ប៉ះពាល់ណាមួយដែលយើងមិននឹកស្មានដល់។ បន្ថែមពីនេះ ការសិក្សាទិញសេវាធានារ៉ាប់រង ក៏ជាផ្នែកមួយដ៏សំខាន់ ជួយកាត់បន្ថយគ្រោះថ្នាក់ដែលមើលមិនឃើញ និងរក្សាស្ថេរភាពក្នុងការចំណាយលើបញ្ហាផ្សេងទៀតដែលមិនអាចមើលឃើញផងដែរ។

ការបែងចែក និងប្រើប្រាស់ហិរញ្ញវត្ថុរបស់អ្នកបានកាន់តែល្អ អ្នកក៏កាន់តែឆាប់រកឃើញសេរីភាពហិរញ្ញវត្ថុដូចគ្នាដែរ។ ចឹងទេ ដល់ពេលហើយដែលអ្នកត្រូវបង្កើតទម្លាប់ចាយវាយ និងសន្សំឱ្យបានត្រឹមត្រូវ និងចាប់ផ្តើមវិនិយោគពីថ្ងៃនេះទៅហើយ៕

ចូលរួមវគ្គខ្លី “រៀនវិនិយោគ” ផ្តោតលើការសិក្សាស្វែងយល់ពីការប្រើប្រាស់លុយ និងការវិនិយោគទៅលើវិស័យធំចំនួន៤នៅកម្ពុជា រួមមានវិស័យអចលនទ្រព្យ វិស័យមូលបត្រ (ភាគហ៊ុន) វិស័យទិញដូរលុយ (Forex) និងអាជីវកម្មកើតថ្មីខ្នាតតូច។ ធ្វើនៅថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់។ ទីតាំងអាគារ Business Cambodia ផ្សារសំណង់១២ ផ្ទះលេខAI21 ផ្លូវ២៦៥។

តម្លៃចូលរួម៦៩ដុល្លារក្នុងមួយនាក់ ទទួលអ្នកចូលរួមត្រឹមតែ២៥នាក់ប៉ុណ្ណោះ។ បញ្ចុះតម្លៃ២០ដុល្លារ (នៅសល់ត្រឹមតែ៤៩ដុល្លារប៉ុណ្ណោះ) សម្រាប់អ្នកចុះឈ្មោះបង់លុយមុនថ្ងៃចូលរៀន!!!

សាកសួរព័ត៌មានលម្អិតតាមលេខ 016/ 017 53 9897

 

អត្ថបទដោយ៖ MENG SONGHUA

ប្រធាននិពន្ធផ្នែកវិនិយោគ

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES