វិធីសាស្រ្ត៤យ៉ាង អាចជួយអោយអ្នកផ្តោតអារម្មរណ៏ទៅលើការងារបានយ៉ាងល្អបំផុត

គិតទៅគិតមកគិតមិនចេញនៅវិលវល់គិតមិនចេញគិតមិនទៅមុខតើធ្វើយ៉ាងម៉េចបានយើងអាចផ្តោតអារម្មរណ៏អោយបានល្អ។ថ្ងៃនេះBusiness Cambodia និងលើកយកវិធីសាស្រ្ត៤យ៉ាងសំរាប់ជួយអោយអ្នកផ្តោតអារម្មរណ៏លើការងាអោយមានប្រសិទ្ធិភាពជាងមុនដូចជា:

១.កុំបង្ខំខ្លួនឯង​: សាកល្បងដកឃ្លាប្រហែល១០-១៥​នាទីដកដង្ហើមអោយបានវែងៗហើយសំរាកបន្តិចឬក៏ស្តាប់បទចំរៀងដែលខ្លួនចូលចិត្តប្រហែល២-៣បទ​ហើយចាំផ្តើមផ្តោតអារម្មរណ៏ម្តង្គទៀតព្រោះការបង្ខំខ្លួនឯងពេលដែលផ្តោតអារម្មរណ៏មិនបាននិងធ្វើអោយអ្នកកាន់តែស្មុគស្មាញហើយនិងធ្វើអោយការងារនោះកាន់តែមិនមានប្រសិទ្ធិភាព។ការដកឃ្លាមួយភ្លែតអាចជាកត្តាអោយអ្នកសំរួលអារម្មរណ៏និងផ្តោតបានល្អជាងមុន។​

២. មានកាលវិភាគច្បាស់លាស់​

អ្នកសាកស្រមៃទៅមើលនៅពេលដែលអ្នកធ្វើការងារគ្មានកាលវិភាគគិតអ្វីភ្លាមធ្វើភ្លាមតើវាធ្វើអោយអ្នកស្មុគស្មាញកំរិតណាតើអ្នកមានធ្លាប់បានគិតទេថាកត្តាដែលគ្មានកាលវិភាគច្បាស់លាស់ជាកត្តាធ្វើអោយអ្នកស្មុគស្មាញមិនអាចផ្តោតអារម្មរណ៏មិនមានប្រសិទ្ធិភាពអ្នកត្រូវមានកាលវិភាគច្បាស់លាស់ថាថ្ងៃនេះត្រូវធ្វើអ្វីខ្លះអាទិត្យនេះត្រូវធ្វើអ្វីខ្លះ។​

៣. រកពេលសំរាកអោយបានគ្រប់គ្រាន់​

ការគេងពេលយប់ជារឿងសំខាន់ដែលគ្រប់គ្នាមិនគួរមើលរំលងតើអ្នកធ្លាប់សង្កេតពីមុនមកទេពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ឬគេងមិនស្ងប់។អារម្មរណ៏របស់អ្នកនិងមានការប្រែប្រួលមិនឈប់ឆាប់ខឹងនិងឆាប់ធុញទ្រាន់និងឈឺក្បាលហើយប្រមូលអារម្មរណ៏មិនល្អដូចច្នេះអ្នកត្រូវស្វែងរកពេលវេលាសំរាកអោយបានគ្រប់គ្រាន់។​

៤.លំហែកាយ​

ការលំហែកាយជាវេលាដ៏ល្អសំរាប់ការកាត់បន្ថយភាពស្មុគស្មាញអារម្មរណ៏ធុញថប់បាន ,ការលំហែកាយក៏ជាកត្តាសំខាន់ដែលអ្នកមិនគួរមើលរំលងឡើយ​។

អត្ថបទដោយ កញ្ញា ឌី រតនា 

Adtag for Mobile Grow:-
Online

RELATED ARTICLES