ចង់ដើរលេងសៀមរាបដឹង ៤ ចំណុចនេះចាយលុយអស់តិចបំផុត

រឿងចាយវាយពេលដំណើរកំសាន្ដតែងកើតជាបញ្ហាសម្រាប់មនុស្សគ្រប់គ្នា ព្រោះពេលខ្លះការចំណាយត្រូវលើសខ្ទង់ ដូច្នេះហើយទើបធ្វើឲ្យពិបាកដោះស្រាយ ។

តែថ្ងៃនេះយើងសូមបង្ហាញទិចនិកដើរលេងក្នុងស្រុក ដូចជាខេត្តសៀមរាប សម្រាប់អ្នកដែលមិនធ្លាប់បានទៅសោះ ឬ ធ្លាប់បានទៅហើយ តែចាយលុយអស់ច្រើនពេក អាចមើលពីរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នេះ ដើម្បីទប់ស្កាត់ខ្ទង់ចំណាយរបស់អ្នកបានមួយភាគធំ ។

១. កក់សំបុត្ររថយន្ដ ៖ Booking ឬ កក់សំបុត្ររថយន្ដ សេវាកម្មកក់សំបុត្រឡានក្រុងជួយច្រើនទៅដល់អ្នកដែលធ្វើដំណើរ ព្រោះចំណេញទាំងពេលវេលា ចំណេញទាំងលុយថែមទៀត ។ ទិចនិកនេះ ដោយគ្រាន់តែអ្នកចូលប្រើប្រាស់ App ណាមួយនៅក្នុងស្រុកដើម្បីកក់សំបុត្រឡានជាការស្រេច ហើយព័ត៌មានអ្នកអាចស្វែងរកតាម Facebook បាន ដូចជាសេវាកម្មកក់ឡានក្រុង BookMe Bus ជាដើម ។

២. កក់ផ្ទះសំណាក់ ៖ មួយនេះពិតជាមិនអាចខ្វះបាន សេវាកម្មផ្ទះសំណាក់ទាំងអស់ដែលអ្នក Booking មុនមិនសូវអស់ច្រើននោះទេ ព្រោះតម្លៃសេវាកម្ម គេមិនដាក់លើសគ្នាប៉ុន្មានសម្រាប់កន្លែងស្នាក់នៅល្មមៗ ហើយណាមួយវាអាចឲ្យអ្នកជ្រើសរើសតម្លៃបានតាមចិត្តទៀត ។

ជៀសវាងទៅស្នាក់នៅផ្ទាល់ៗ ព្រោះវាអាចអស់ច្រើនជាងលុយ ដែលយើងបានត្រៀមទុក ដូច្នេះហើយ បើយើង Booking មុន ដឹងតម្លៃមុន នឹងងាយស្រួលចាប់កាន់លុយអ្នកយកទៅចាយ ។

សម្រាប់សេវាកម្មនេះ អ្នកអាចចូលទៅស្វែងរកតាម អ៊ីនធើណែត តាម Facebook ឬ តាមតំណរភ្ជាប់លីង នៅក្នុង Google ដែលអាចជ្រើសរើសបានជាច្រើន រួចធ្វើតាមការណែនាំ ។

៣. ជ្រើសរើសសេវាកម្មតាក់ស៊ី App ៖ ​នេះជាចំណុចដែលអ្នកទៅលេងសៀមរាបភាគច្រើន អស់លុយជារឿយៗ ព្រោះការចំណាយថ្លៃម៉ូតូឌុប ឬ កង់បីវាមានតម្លៃថ្លៃ ព្រោះយើងហើយដឹងថា តំបន់ទេសចរណ៍ ភាគច្រើន មិនថារបររកស៊ី ឬ សេវាកម្មទេ ត្រូវមានតម្លៃថ្លៃគួរសមបន្ដិចហើយ ។

ដូច្នេះជៀសវាងចំណាយថ្លៃកង់បីច្រើនអ្នកអាច មើលពីសេវាកម្មហៅកង់បីតាម App រួចមើលថាតើ App របស់ក្រុមហ៊ុនណាខ្លះដែលដំណើរការនៅទីនេះ ប្រសិនបើមានអ្នកពិតជាធូរលើការចំណាយថ្លៃកង់បីហើយ ព្រោះសេវាកម្ម App តាក់ស៊ីគិតជាគីឡូម៉ែត្រ ដូច្នេះមិនចាំបាច់ឲ្យអ្នកតថ្លៃច្រើនទៀតទេ ។

៤. ប្រើប្រាស់ Map ៖ ទៅលេងសៀមរាបគ្មាននណាដឹងអស់ទេ ថារមណីយដ្ឋានមាននៅកន្លែងណាខ្លះ នោះ ។

អញ្ចឹងហើយជាជំនួយសម្រាប់អ្នកដែលមិនធ្លាប់ទៅ ឬ ទៅលើកទី ២ អាចសាក់ប្រើ Map នេះបាន ដើម្បីស្វែងរកទីតាំងដើម្បីដើរលេង បានសប្បាយ ជៀសវាងទៅគ្រប់កន្លែងអស់លុយកង់បីកាន់តែច្រើនទៀត ។

បញ្ជាក់នៅពេលដែលអ្នកមាន Google Map មួយនៅក្នុងដៃហើយ ហាក់ដូចជាមានមគ្គទេសមួយចាំប្រាប់អ្នកពីតំបន់ ឬ ទីតាំងនៅទីនោះអញ្ចឹងដែរ ដូច្នេះហើយបើដើរលេងទៅកន្លែងមិនស្គាល់សូមទាញស្មាតហ្វូនមក ចូល Map មើលទីតាំងដែលអ្នកស្វែងរកនោះទៅ ជៀសវាងប្រើទម្លាប់ចាស់សួរមនុស្សច្រើននាក់ហើយនៅតែមិនទាន់ដល់ ។

សម្រាប់ ៤ ចំណុចខាងលើជួយអ្នកមួយភាគធំលើខ្ទង់ចំណាយតិចដោយប្រើប្រាស់តាម អ៊ីនធើណែត តែថ្លៃអាហារ ឬ ចំណាយផ្សេងទៀតអាស្រ័យលើទឹកដៃរបស់អ្នកទេ ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES