អ្នកនៅខ្មែរដឹង ៥ គន្លឹះថែទាំរថយន្ដរបស់អ្នកដោយខ្លួនឯងក្រោយជិះកាត់ភ្លៀងញឹកញាប់នៅរដូវវស្សា

ឈានមកដល់ពេលនេះភ្លៀងហាក់ធ្លាក់មកស្ទើររាល់ថ្ងៃដែលជាហេតុធ្វើឲ្យគ្រឿងអេឡិចត្រូនិចជាច្រើនឆាប់ទទួលរងបញ្ហាដោយសារទឹកភ្លៀង ដែលធ្លាក់ប៉ះរបស់ប្រើប្រាស់ទាំងអស់នោះ ក៏ដូចជាយានយន្ដរបស់លោកអ្នកជាដើម ។

មានមនុស្សច្រើនណាស់យល់ថា ការទុកឡានចោលឲ្យត្រូវភ្លៀងគឺជាការលាងសម្អាតមួយបែបដែរ ដែលយើងមិនបាច់ហត់សម្អាតវា ។ តែអ្វីដែលអ្នកគិតនោះគឺខុសទាំងស្រុង សម្រាប់យានយន្ដគឺឆាប់មានបញ្ហាបំផុតនៅពេលដែលទុកឲ្យត្រូវទឹកភ្លៀងញឹកញាប់នោះ ព្រោះតែនៅក្នុងទឹកភ្លៀងសម្បូរទៅដោយសារធាតុជាច្រើនដែលទៅបំផ្លាញយានជំនិះរបស់លោកអ្នក ។ ហើយ គន្លឹះ ៥ ចំណុចខាងក្រោមនេះ អាចឲ្យអ្នកថែទាំវាបានដោយខ្លួនឯង និង ការពារបានច្រើនគួរសមដែរ ៖

១. សារធាតុកាត់

នៅពេលដែលអ្នកជិះកាត់ភ្លៀងហើយ ទៅដល់ផ្ទះត្រូវប្រញាប់លាងរថយន្ដចេញភ្លាម ព្រោះតែទឹកភ្លៀងមានសារធាតុច្រើនរាប់មិនអស់ ដូចជាសារធាតុកាត់ អាស៊ីត ជាតិប្រៃ សារធាតុកំបោរ ឬ សារធាតុច្រេះផ្សេងទៀត ដែលបៀបជាប់នៅឡានរបស់លោកអ្នកគ្រប់កន្លែង ។

២. ផ្លិតទឹក

នេះជាចំណុចសំខាន់បំផុតសម្រាប់អ្នកបើកបរ មិនថាតែដីហុយ ឬ មេឃភ្លៀងនោះទេ គឺអ្នកត្រូវការប្រើប្រាស់ផ្លិតទឹកជានិច្ច ព្រោះដើម្បីទៅសម្អាតកញ្ចក់ឡានរបស់លោកអ្នក ឲ្យមើលផ្លូវបានស្រួលជាងមុន ។

អ្នកត្រូវប្រាកដថា ផ្លិតទឹកគ្មានបញ្ហា ហើយឧស្សាហរណ៍ឆែកមើលវាឲ្យបានញឹកញាប់ផងដែរ ព្រោះជៀសវាងជិះឆ្ងាយមានបញ្ហា ពិបាកមើលផ្លូវ ។

៣. ចង្កៀងរថយន្ដ

ចង្កៀងរថយន្ដគឺជាកញ្ចក់សម្រាប់មើលផ្លូវ នៅពេលដែលកញ្ចក់ស្រអាប់ពន្លឺជះទៅមុខក៏មិនសូវបានល្អដែរ អញ្ចឹងហើយអ្នកត្រូវឧស្សាហរណ៍យកទឹកសាប៊ូទៅលាងសម្អាតវាចេញឲ្យញឹកញាប់ ។ ហើយករណីថាមានការខូចខាតឆាប់ដូរចេញ ព្រោះអាចបណ្ដាលឲ្យទឹកចូល ឆាប់ខូចជាដើម ។

៤. ការពារទឹកថ្នាំ

ជិះកាត់ភ្លៀងអ្នកមិនបានដឹងថា ភ្លៀងជាជាតិកាត់នោះទេ ដែលធ្វើឲ្យទឹកថ្នាំឡានថ្មីរបស់អ្នកប៉ះពាល់ខ្លាំង ប្រសិនបើឡានរបស់អ្នកមិនបានអ៊ុតត្រឹមត្រូវនោះ តែបើបានអ៊ុតមិនជាអ្វីទេ តែក៏នៅមានកន្លែងខ្លះទៀត ប៉ះពារខ្លះដែរ អញ្ចឹងការលាងសម្អាតជាការល្អបំផុត ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES