អ្នកជំនាញបង្ហាញពីទិកនិកមួយចំនួន ដើម្បីនាំទំនិញ ទៅលក់នៅក្នុងផ្សារទំនើបធំៗ នៅស្រុកខ្មែរ

លក់នៅក្នុងផ្សារទំនើបធំៗមិនមែនជារឿងងាយស្រួលទេ លក់នៅផ្សារទំនើបបានទាល់តែឆ្លងកាត់រឿងស្មុកស្មាញច្រើនណាស់....នេះជាមន្ទិលរបស់អ្នកលក់ភាគច្រើន ដែលមានបំណងចង់អោយផលិតផលរបស់ខ្លួនបង្ហាញមុខនៅក្នុងផ្សារទំនើប ដើម្បីអោយមនុស្សភាគច្រើនស្គាល់ពីផលិតផលកាន់តែខ្លំាងជាងមុន។

ដើម្បីស្វែងយល់ពីការលក់ផលិតផលនៅក្នុងផ្សាទំនើប Business Cambodia សូមបង្ហាញនៅវិធីសាស្រ្តមួយចំនួន ដើម្បីដាក់ទំនិញលក់ក្នុងផ្សារទំនើបបានជោគជ័យ៖

​១​ ទំនាក់ទំនងទៅកាន់អ្នកគ្រប់គ្រងផលិតផល  

ជាដំបូងអ្នកលក់ត្រូវទំនាក់ទំនងទៅកាន់ Merchandise ដែលជាស្ថាប័នគ្រប់គ្រងផលិតផលនៅក្នុងផ្សារទំនើប ដែលស្ថាប័នមួយនេះមានតួនាទីក្នុងការត្រួតពិនិត្យ លើលក្ខណៈផ្លូវច្បាប់ ដំណើរការផ្លូវច្បាប់ បារកូដផលិតផល និងលទ្ធភាពរបស់ផលិតផល ដែលអាចដំណើរការ ចូលលក់នៅក្នុងផ្សារទំនើបបាន ដែរឬអត់។ នៅក្នុងលក្ខខណ្ឌនេះអ្នកលក់ផលិតផល ដែលមានបំណងចង់លក់នៅផ្សារទំនើប ត្រូវតែមានលក្ខណៈគ្រប់គ្រាន់ ដូចជាលិខិតផ្លូវច្បាប់ បារកូដផលិតផលជាស្រេច មុនដំណើការទៅចូលផ្សារទំនើប។

២.ដំណើការទៅកាន់អ្នកបញ្ជាទិញ

នៅពេលដែលក្រុមការងារ Merchandise យល់ព្រមជាមួយលទ្ធភាពផ្លូវច្បាប់របស់ផលិតផលអ្នកហើយ គេនឹងរៀបចំឯកសារបញ្ជូនទៅកាន់ទីភ្នាក់ងារបញ្ជារទិញ Purchasing របស់ផ្សារទំនើប។ នៅពេលដែលលក្ខខណ្ឌរបស់អ្នកសមស្របហើយ អ្នកត្រូវបំពេញទៅតាមលក្ខខណ្ឌអាជីវកម្មអ្នក ជាមួយនឹងផ្សារទំនើប ដូចជាលក្ខខ័ណ្ឌតម្លៃបង់ថ្លៃសាខានីមួយៗរបស់ខ្លួន ឬបង់តម្លៃភាគរយទីផ្សារទៅតាមតម្លៃ ដែលផ្សារទំនើបបានកំណត់អោយ។ រួចខាងផ្សារទំនើបនិងផ្ញើឯកសាទៅម្ចាស់ផលិតផល ដើម្បីបញ្ជាទិញ។

៣.ដំណើរការកិច្ចសន្យាលក់

ជាទូទៅទីផ្សារបានកំណត់រយៈពេលលក់នៅលើទីផ្សារបស់ខ្លួន ដោយក្នុងនោះផ្សាទំនើបអាចកំណត់ថា រយៈពេល ៣ ខែឬ ៦ ខែដើម្បីដាក់ទំនិញលក់នៅលើទីផ្សារ បើសិនករណីទីផ្សារដំណើការល្អ ខាងផ្សារទំនើបគេនឹងចចារបញ្ជាទិញបន្ថែមទៀត តែបើករណីដែលទីផ្សារមិនដំណើរការគេនឹងផ្អាកការលក់ ហើយទំនិញនិងត្រូវបញ្ជូនមកកាន់ម្ចាស់ដើមវិញជាមួយនឹងកម្រៃដែលលក់បាន។ ក្នុងករណីនេះមិនមែនផ្សាទំនើបបិទមិនអោយអ្នកលក់រហូតនោះទេ នៅពេលដែលទីផ្សាររបស់អ្នកស្ទុះឡើងវិញ ផ្សារទំនើបអាចពិចារណាទទួលទំនិញរបស់អ្នកត្រឡប់មកលក់បន្តទៀត នៅក្នុងផ្សាររបស់ខ្លួន ។

ដោយ៖ នេន សុធី (Sale Editor of Business Cambodia)

អ្នកនិពន្ធសៀវភៅ អាត់បី កម្លាំងជម្រុញអោយលក់ដាច់

USNews Logo

RELATED ARTICLES