តិចនិកជ្រើសរើសអ្នកទិញសិទ្ធិអាជីវកម្ម របស់ហ្រ្វេនឆាយក្នុងស្រុកមួយនេះ សាមញ្ញៗតែមានប្រសិទ្ធភាពខ្ពស់

យីហោតាម៉ាប់ស្លាបមាន់ក្រឡុក ចាប់ផ្តើមតែជាង២ឆ្នាំ តែកំពុងតែរីកចម្រើនខ្លាំងរហូតពង្រីកខ្លួនបាន៤សាខាត្រៀមសម្ភោធសាខាថ្មីឆាប់ៗនេះ និងដាក់គោលដៅ២០សាខា សម្រាប់ឆ្នាំក្រោយ។ មុននឹងផ្តល់សិទ្ធិអាជីវកម្មឲ្យអ្នកវិនិយោគ លោកថៃ លីគង់ ស្ថាបនិកយីហោក្នុងស្រុកមួយនេះបានបង្ហើបថា​ គាត់មើលលើចំនុច៤ មុនសម្រេចចិត្តផ្តល់សិទ្ធិអាជីវកម្មដល់អ្នកដែលចង់វិនិយោគជាមួយយីហោរបស់គាត់៖

ទុនវិនិយោគដំបូង និងទុនបម្រុង

ទុនវិនិយោគដំបូង និងទុនបម្រុង សំខាន់ណាស់សម្រាប់អ្នកវិនិយោគលើយីហោណាមួយ ដែលអ្នកទិញត្រូវមានសម្រាប់ចរចាយកយីហោណាមួយមករកស៊ី ខណៈការរៀបចំហាង និងទីតាំង ម្ចាស់យីហោជាអ្នករាប់រ៉ងរៀបចំ សម្រាប់អ្នកទិញគ្រប់សព្វ។

បទពិសោធន៍ និងចំណង់ចំណូលចិត្ត

សម្រាប់បទពិសោធន៍ និងចំណង់ចំណូលចិត្ត ពិតជាសំខាន់ណាស់សម្រាប់ ម្ចាស់យីហោ ដែលត្រូវសិក្សាពីអ្នកទិញ អ្នកទិញដែលមានគោលដៅ អ្នកទិញសិទ្ធិអាជីវកម្មដែលមានជំនាញ និងស្រលាញ់វិស័យមួយច្បាស់លាស់ ជាអ្នកទិញសិទ្ធិអាជីវកម្មដែលមានសក្តានុពលបំផុត។

ទីតាំង

ទីតាំងជាចំណុចចាប់ផ្តើមសំខាន់បំផុត ដើម្បីឲ្យអាជីវកម្មមានហាងមួយទទួលបានជោគជ័យ ទីតាំងល្អអាចប្រមូលភ្ញៀវបានច្រើន។ ម្ចាស់យីហោក្នុងស្រុកនេះ ផ្តល់សិទ្ធិអាជីវកម្មដល់អ្នកទិញដែលរើសទីតាំងមានសក្តានុពល និងជាតំបន់ដែលមានអតិថិជនគោលដៅច្រើនប៉ុណ្ណោះ។

គោរពតាមលក្ខខណ្ឌ

ចំនុចសំខាន់ចុងក្រោយ គឺទាក់ទងទៅនឹងលក្ខខណ្ឌដែលអ្នកទិញសិទ្ធិអាជីវកម្មត្រូវគោរពតាមម្ចាស់យីហោ។ បើទោះបីជាម្ចាស់យីហោដាក់លក្ខខណ្ឌតឹងរឹងក៏ដោយ ក៏ក្នុងនាមម្ចាស់យីហោទាមទារចង់បានអ្នកទិញដែលគោរពតាមលក្ខខណ្ឌហើយពេញចិត្តនឹងទទួលលក្ខខណ្ឌដែលដាក់ឲ្យពីសំណាក់ម្ចាស់យីហោទៀតផង។

តាម៉ាប់ស្លាបមាន់ក្រឡុក (សាខាក្រុងតាខ្មៅ)ចាប់បើកនៅថ្ងៃទី២១ ខែវិច្ចិកា និងសាខាក្រោយផ្សារទំនើបសុវណ្ណានឹងចាប់ផ្តើមសម្ភោធនៅចុងខែវិច្ឆិកា ឆ្នាំ២០១៩នេះហើយ៕

ទំនាក់ទំនង លោកលោកថៃ លីគង់ 086 858 482 និង 085 858 482

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES