អ្នកទិញហ្រ្វេនឆាយបែបណាគេទុកចិត្ត ហើយឆាប់ផ្តល់សិទ្ធអាជីវកម្មអោយបើករកស៊ីលឿន?

នៅពេលណាដែលមានយីហោមួយ កំពុងមានទីផ្សារខ្លាំង និងលេចធ្លោជាងគេនៅលើទីផ្សារ ប្រកដណាស់ អ្នកវិនិយោគនឹងសម្រុកមកចោមរោមទិញសិទ្ធិអាជីវកម្មពីយីហោមួយនោះមិនខាន។ យ៉ាងណាមិញ មានអ្នកទិញ ដែលអាចទទួលបានសិទ្ធិអាជីវកម្ម និងអ្នកទិញដែលគេមិនអាចអនុញ្ញាតិឲ្យបើកដែរ។

ចឹងសួរថា អ្នកទិញបែបណា ដែលម្ចាស់យីហោចង់បានបំផុត ហើយអ្នកទិញបែបណាទៀត ដែលម្ចាស់យីហោមិនត្រូវការ។ ទាក់ទងនឹងចំណុចនេះ ម្ចាស់យីហោជាច្រើនបានបង្ហាញថា អ្នកទិញដែលពួកគាត់ត្រូវការ ទីមួយគឺមានទុនគ្រប់គ្រាន់ សម្រាប់ដំណើរការ ព្រោះថា បើគ្មានទុនសម្រាប់បើកទេ ការសហការគ្នានឹងមិនអាចកើតឡើងបានទេ។

ចំណុចទីពីរ គឺមានទីតាំងបើកដោយខ្លួនឯង ពីព្រោះថា ម្ចាស់យីហោនឹងពិបាកសម្រេចចិត្តក្នុងការផ្តល់សិទ្ធិអាជីវកម្ម សម្រាប់អ្នកទិញដែលជួលទីតាំងណាស់ លើកលែងទីតាំងដែលគាត់មិនអាចធ្វើជាម្ចាស់ដោយខ្លួនឯងបានដូចជាផ្សារទំនើប ឬអគារពាណិជ្ជកម្មជាដើម។

ហើយចំណុចចុងក្រោយ គឺបទពិសោធន៍ និងចក្ខុវិស័យវែងឆ្ងាយជាមួយអាជីវកម្មនោះ កាលណាអ្នកទិញមានចំណុចពិសេសមួយនេះ គាត់នឹងមានឱកាសច្រើន ក្នុងការទទួលបានសិទ្ធិអាជីវកម្មពីម្ចាស់យីហោ ហើយកាន់តែទុកចិត្តទៅទៀតនោះ បើគាត់បានបង្កើតគម្រោងអាជីវកម្មមួយនោះមុននឹងទៅជួបម្ចាស់យីហោ៕

 

អត្ថបទដោយ​​​៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES