អ្នកនិពន្ធផ្នែកហិរញ្ញវត្ថុ៖ រឿង២យ៉ាង ដែលអ្នកត្រូវធ្វើ បើចង់គ្រប់គ្រងលុយកាក់ប្រចាំខែបានល្អ!

លុយ គឺរបស់ដែលមនុស្សគ្រប់គ្នាត្រូវការជាចាំបាច់​ និងមិនអាចខ្វះបាន វាត្រូវបានផ្សាជាប់ទៅនឹងជីវិតរបស់នៅរបស់មនុស្សយើងជាប្រចាំថ្ងៃ។​ ដូច្នេះបើយើងមិនចេះគ្រប់គ្រងលុយកាក់ឲ្យបានល្អ នោះទេ ជីវិតរបស់យើងច្បាស់ជាមានបញ្ហា ជួបការលំបាករឿងលុយកាក់ចាយមិនគ្រប់ និងអត់មានសល់លុយ។ 

ជុំវិញបញ្ហានេះ លោក ទឿយ ហុង ប្រធាននិពន្ធផ្នែកហិរញ្ញវត្ថុនៅ Business Cambodia នឹងបង្ហាញនូវរឿង ២យ៉ាង ដែលអ្នកត្រូវធ្វើ បើចង់គ្រប់គ្រងលុយកាក់ប្រចាំខែឲ្យបានល្អមានដូចខាងក្រោម៖ 

១. កំណត់ខ្ទង់ចំណាយប្រចាំខែ

នៅក្នុងករណីអ្នកមានប្រាក់ខែចំនួន ៥០០ ដុល្លារក្នុងមួយខែ អញ្ចឹងអ្នកអាចកំណត់ខ្ទង់ចំណាយប្រចាំខែ ៤៥០ដុល្លារក្នុងមួយខែ សល់ ៥០ដុល្លារ ទុកសម្រាប់សន្សំ។ នៅក្នុងលុយ ៤៥០ដុល្លារនេះ អ្នកទាំងអស់គ្នាត្រូវចេះបែងចែកទៅតាមប្រភេទចំណាយផ្សេងៗជាច្រើនទៀតមានដូចជាៈ៖ ថ្លៃជួលបន្ទប់ បង់ថ្លៃសាលារៀន កំសាន្ត សម្លៀកបំពាក់ និងចំណាយប្រចាំថ្ងៃជាដើម។ ព្យាយាមកាត់បន្ថយនូវចំណាយទាំងឡាយណាដែលមិនចាំបាច់ និងចំណាយណាដែលគិតថាអាចកាត់បន្ថយបានមានដូចជា៖ ចំណាយលើកាហ្វេ សំលៀកបំពាក់ប្រេន្តៗ និងលើចំណីអាហារជាដើម។ ហើយនៅពេលដែលអ្នកទាំងអស់គ្នាកំណត់ខ្ទង់ចំណាយបានច្បាស់លាស់ វាធ្វើឲ្យអ្នកអាចសល់លុយបានច្រើន ដើម្បីបន្ថែមលើការសន្សំ ជាពិសេសសន្សំដោយមានគោលដៅ ទើបធ្វើឲ្យការសន្សំនោះបានសម្រេច។

២. កត់ត្រាការចំណាយប្រចាំថ្ងៃឲ្យបានជាក់លាក់

ការកត់ត្រាកាយចាយវាយប្រចំាថ្ងៃ គឺវាមានសារៈសំខាន់ណាស់ ប៉ុ​ន្តែមនុស្សភាគច្រើនមិនដែលបានកត់ត្រានូវការចំណាយជាប្រចាំថ្ងៃរបស់គាតទេ ចេះតែចាយទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដោយមិនថា តើក្នុងមួយថ្ងៃគាត់ចំណាយលុយអស់ប៉ុន្មានក្នុងមួយខែទេ?  ដោយយើងមិនបានកត់ត្រានូវចំណាយប្រចំាថ្ងៃ ប្រចាំខែ មិនដឹងថាមួយខែរកចំណូលបានប៉ុន្មាន ចំណាយអស់ប៉ុន្មាន ទើបធ្វើឲ្យយើងមិនអាចគ្រប់គ្រងលុយបានល្អ និងមិនលុយសល់។ ប៉ុន្តែបើយើងបានកត់ត្រានូវចំណាយ-ចំណូលប្រចាំថ្ងៃ ប្រចាំខែបានច្បាស់លាស់ ដឹងថាចំណាយក្នុងមួយខែអស់ប៉ុន្មាន ចំណូលក្នុងមួយខែបានប៉ុន្មាន និងសន្សំលុយទុកប៉ុន្មានក្នុងមួយខែ ដែលទាំងអស់នេះហើយធ្វើឲ្យការគ្រប់គ្រងចំណាយប្រចាំថ្ងៃ ប្រចាំខែបាន ល្អ និងមានប្រសិទ្ធិភាពខ្ពស់បំផុត។ ជាពិសេស អាចឲ្យអ្នករួចផុតពីភាពក្រីក្រ និងមានសេរីភាពផ្នែក ហិរញ្ញវត្ថុនៅថ្ងៃអនាគត៕

អត្តបទដោយ៖ នុត សុណេត (Financial Writer)

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES