របៀបគិតលើរឿងចាត់ចែងលុយរបស់អ្នកក្រ ខុសគ្នាស្រឡះពីអ្នកមាន

មនុស្សម្នាក់ៗមានទម្លាប់នៃការគិតខុសគ្នា ដែលអ្នកខ្លះក្លាយជាអ្នកមានដោយសារការគិតរបស់គេត្រឹមត្រូវ ។  មិនថាការងារ ឬការរកស៊ីនោះទេ  តម្រូវអោយមនុស្សគ្រប់គ្នាចេះគិតអំពីការបង្កើនទ្រព្យសម្បត្តិកសាងភាពមានបានរបស់ខ្លួន ។  ចំពោះអ្នករកស៊ីគេតែងតែគិតរាល់ថ្ងៃអំពីមុខរបរ និងអាជីវកម្មដែលខ្លួនកំពុងដំណើរការណ៍ គេគិតរបៀបដំណើរការណ៍អោយជោគជ័យមានចំណូលចូលច្រើន ឆាប់ដល់គោលដៅជាដើម ។  ចំណែកអ្នកដែលគិតមានបំណុល ពួកគេចូលចិត្តការចាយវាយមិនបានគិតពីធនធានហិរញ្ញវត្ថុដែលខ្លួនរកបាននោះទេ និងមិនបានរៀបចំគោលដៅហិរញ្ញវត្ថុនៅថ្ងៃខាងមុខ ។  ដូច្នោះហើយបានជាអ្នករកស៊ីដំណាលគ្នាតែភាពមានបានខុសគ្នា  ដោយសារតែការគិតរបស់បុគ្គលម្នាក់ៗ ។

១-វិធីគិតរបស់អ្នកក្រ៖  អ្នកក្រសំដៅលើការគិតបែបបំណុល មិនថាគាត់ធ្វើការអោយគេ ឬរកស៊ីខ្លួនឯងនោះទេ  ចំពោះអ្នកក្រការចាយវាយរបស់គាត់ហាក់បីដូចជាផ្តេសផ្តាស គាត់ទិញអ្វីដែលគាត់ចង់បាន ទោះបីរបស់នោះមិនមានភាពចាំបាច់ក៏ដោយ ។  គាត់មិនបានគិតអំពីហិរញ្ញវត្ថុរបស់ខ្លួនក្នុងមួយខែៗនោះទេ  ពេលខ្លះគាត់ចាយវាយលើសចំណូលរបស់កាត់ទៀតផង ។  បើសិនបើគាត់មានលុយគាត់ចូលចិត្តទិញរបស់ដែលគាត់ចង់បានដោយមិនគិតអំពីបំណុលនៃរបស់ទាំងនោះទេ ដូចជាទិញឡាន ដីផ្ទះល្អ  ទិញទូរស័ព្ទទំនើបជាដើមដែលរបស់ទាំងនេះសុទ្ធតែជាបំណុល ដែលសមត្ថភាពរបស់ពួកគាត់មិនទាន់ដល់ដំណាក់កាលនៃភាពមានបាននោះទេ ព្រោះពួកគាត់នៅមានកម្រិតក្រនៅឡើយ  ។

អ្នកក្រចូលចិត្តភាពស៊ីវិល័យ ទាំងដែលខ្លួនរបស់គេមិនទាន់មាជីវភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់របស់ទំនើប ព្រោះខ្លួននៅរំពឹងលើប្រាក់ខែនៅឡើយ  ។   ចំណែកអ្នកក្រខ្លះទៀតគាត់ចង់មានបានទ្រព្យសម្បត្តិនឹងគេដែរ ប៉ុន្តែគាត់គិតថាគាត់គ្មានប្រាក់នោះទេក្នុងការរកស៊ី  គាត់ស្រែកថាគាត់ក្រណាស់  គាត់មិនហ៊ានខ្ចីលុយគេរកស៊ីនោះទេ ព្រោះគាត់គិតថាវាជាបំណុលនាំអោយវ័ណ្ឌកជំពាក់គេ  ។  ទាំងដែលអ្នកមានគេហ៊ានខ្ចីលុយគេមករកស៊ី ដើម្បីបង្កើតទ្រព្យសម្បត្តិ គេគិតវិធីសាស្រ្តបង្កើតទ្រព្យក្នុងបំណុលរបស់អ្នកដទៃជាជាងនៅស្ងៀមហើយស្រែកថាក្រណាស់ ។

២-វិធីគិតរបស់អ្នកមាន៖  អ្នកមានចូលចិត្តសន្សំជាជាងការចាយវាយ  ទោះបីខ្លួនធ្វើការងារអោយគេក៏ដោយ  គេមិនបានចាយវាយលើសំភារៈនិយមនោះទេ គេមិនបានចាយវាយលើរបស់ដែលមិនចាំបាច់នោះទេ ។  តែផ្ទុយមកវិញអ្នកមានចូលចិត្តគិតអំពីវិធីសាស្រ្តដើម្បីទាញចំណូលពីការចំណាយលើសំភារៈរបស់អ្នកក្រ ព្រោះអ្នកក្រមានចំនួនច្រើនណាស់ចូលចិត្តចាយវាយផ្តេសផ្តាស ។  ប្រសិនបើអ្នកមាន មានលុយគ្រប់គ្រាន់ដែលខ្លួនសន្សំគេតែងតែគិតអំពីការវិនិយោគលើលុយរបស់គេ ដូចជាវិនិយោគលើផ្ទះជួលដើម្បីទាញចំណូលដល់គេវិញ  គេចូលចិត្តទិញឡានដើម្បីដាក់ជួលអោយអ្នកដទៃបានចំណូលមកវិញជាជាងទិញយកទៅប្រើប្រាស់ខ្លួនឯង ព្រោះបើប្រើប្រាស់ខ្លួនឯងវាជាបំណុលមិនមែនទ្រព្យទេ ។

អ្នកមានគេមានផ្នត់គំនិតប្រើប្រាស់លុយអ្នកដទៃក្នុងការវិនិយោគលើអាជីវកម្ម  វិនិយោគលើអចលនទ្រព្យ ឬវិនិយោគលើអ្វីដែលបង្កើតទ្រព្យដល់ខ្លួនគេវិញ ដែលនេះគេហៅថាវិធីសាស្ត្រឆ្លាតវៃក្នុងការប្រើប្រាស់កម្ចី ។  ការខ្ចីលុយគេយកមកប្រើប្រាស់នេះ  អ្នកក្រគិតថាវាមានហានិភ័យណាស់ វាជាបំណុលដ៏អាក្រក់ចំពោះគេ   ចំណែកអ្នកមានការគិតបែបនេះខុសហើយ ការគិតបែបនេះអ្នកនៅតែជាអ្នកក្រដដែលគ្មានការរីកចម្រើននោះទេ  ជាជាងស្រែកថាក្រយើងត្រូវស្វែងរកឱកាសអោយខ្លួនឯង ដើម្បីបង្កើតទ្រព្យសម្បត្តិស្តុកស្តម្ភនៅថ្ងៃខាងមុខ  ។

អ្នកមានគេចូលចិត្តបង្កើតប្រភពចំណូលច្រើនប្រភព  គេមិនរំពឹងលើប្រាក់ខែនោះទេ  ឬអ្នកមានភាគច្រើនគេមិនធ្វើការងារអោយគេនោះទេ  ព្រោះធ្វើការងារអោយគេនេះគ្មានពេលគិតអំពីអាជីវកម្មខ្លួនឯង  គ្មានពេលគិតអំពីប្រភពចំណូលដែលយើងនឹកស្មានមិនដល់  ។  តែផ្ទុយមកវិញគេគឺជាមនុស្សឆ្លាតវៃ និងអស្ចារ្យក្នុងការបង្កើតប្រភពចំណូលច្រើនកន្លែង ហើយគេដើរតូនាទីជាអ្នកវិនិយោគពេញលក្ខណៈ ដែលធ្វើអោយគេមានសេរីភាពហិរញ្ញវត្ថុ ។  គេចង់ទៅណាក៏បាន  ចង់ធ្វើអ្វីក៏បាន  ព្រោះគេមានសេរីភាពហិរញ្ញវ្វត្ថុដែលបង្កើតចំណូលដល់គេមិនចេះរីងស្ងួត ទោះបីគេមិនធ្វើការងារក៏ដោយ៕ 

អត្ថបទដោយ៖ សុទ ផានិត  

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES