





កាលពីអត្ថបទមុនលោក ឃុន ដារិទ្ធ Managing Partner របស់ក្រុមហ៊ុន K Professional Accountants បានផ្តល់គន្លឹះសំខាន់ៗជូនដល់ម្ចាស់អាជីវកម្ម ក្នុងការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម។ លោក ដារិទ្ធ បានផ្តល់អនុសាសន៍គន្លឺះថា ចាប់ពីពេលនេះតទៅ ម្ចាស់អាជីវកម្មទាំងអស់ គួរចាប់ផ្តើមរៀបចំខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនមានបញ្ជីការគណនេយ្យត្រឹមត្រូវនិងរបាយការណ៍ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន និងទាន់ពេលវេលាដែលត្រូវធ្វើការសម្រេចចិត្តវិនិយោគ ទៅលើផែ្នកគន្លឺះសំខាន់ៗ និងអាទិភាពឱ្យបានលឿន។
តាមច្បាប់ គណនេយ្យ និងសវនកម្មក្រុមហ៊ុនមានកាតព្វកិច្ច ក្នុងការកាន់កាប់ បញ្ជីការគណនេយ្យត្រឹមត្រូវ។ បញ្ជីការគណនេយ្យដែលត្រឹមត្រូវ រួមមាន ព័ត៌មានគណនេយ្យ សក្ខីប័ត្រចុះបញ្ជី (Voucher) ឯកសារគណនេយ្យ (Invoices, Receipts, Contracts, Pay Slips, និង ឯកសារគតិយុត្តនានា) សៀវភៅធំ(General Ledger) ព្រមទាំង ប្រព័ន្ធកត់ត្រាចាំបាច់នានា ដែលគំាទ្រក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន ។
ដើម្បីមាន បញ្ជីការគណនេយ្យត្រឹមត្រូវម្ចាស់អាជីវកម្មត្រូវធ្វើការរៀបចំ ប្រព័ន្ធគណនេយ្យអោយបានល្អនិងមាន ប្រសិទ្ធភាព។ ប្រព័ន្ធគណនេយ្យ មានតួនាទីសំខាន់ណាស់ សំរាប់អាជីវកម្ម ដើម្បីឱ្យ មានបញ្ជីការគណនេយ្យត្រឹមត្រូវនិងរបាយការណ៍ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន និងទាន់ពេលវេលា។
នៅក្នុងអត្ថបទនេះលោក ឃុន ដារិទ្ធ នឹងផ្តល់ចំណេះដឹងអំពី ការរៀបចំប្រព័ន្ធគណនេយ្យ អោយបានត្រឹមត្រូវនិងមានប្រសិទ្ធភាព។ អ្នកវិជ្ជាជីវៈបានផ្តល់ជូនវិធីសាស្រ្តគន្លឺះក្នុងការរៀបចំប្រព័ន្ធគណនេយ្យ ដែលមានប្រសិទ្ធភាព ដូចខាងក្រោម:
លោក ឃុន ដារិទ្ធបានលើកទឹកចិត្ត អោយសហគ្រាស និងអង្គភាព ចាប់ផ្តើមគិតគូរ និងផ្តល់អាទិភាព ក្នុងការរៀបចំ ប្រព័ន្ធគណនេយ្យ អោយបានត្រឹមត្រូវដោយចាប់ផ្តើមធ្វើនូវរាល់ចំនុចខាងលើ ម្តងបន្តិចៗ។ លោកបន្ថែមថា ពេលវេលា សំខាន់ណាស់ សំរាប់ម្ចាស់អាជីវកម្មទាំងអស់ ក្នុងការរៀបចំខ្លួន ប្រសិនបើសហគ្រាស មិនប្រើពេលវេលានេះសម្រាប់រៀបចំខ្លួនទេ អាជីវកម្ម អាចនឹងមានទណ្ឌកម្ម និងហានិភ័យនានាដែលកើតមានពី អនុលោមភាព ច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម។
លោក ដារិទ្ធបានបន្ថែមថាការរៀបចំខ្លួននេះនឹងជួយ ម្ចាស់អាជីវកម្មទាំងអស់ ធានាការអនុលោមតាមច្បាប់ គណនេយ្យ និងសវនកម្ម ពេញលេញ ដោយសារតែ បញ្ជីការគណនេយ្យ និង របាយការណ៍ហិរញ្ញវត្ថុ អនុលោមតាមស្តង់ដារគណនេយ្យជាធរមាន(CFIRSs ឬ CIFRS for SMEs) ត្រូវការពេលវេលា និង ការខិតខំប្រឹងប្រែងជាច្រើនដើម្បីរៀបចំ។
លោកដារិទ្ធរីករាយសម្រាប់សំណួរទាក់ទងនឹងប្រធានបទ ខាងលើ សូមទាក់ទង:
ជាន់ទី៥ អគារ ស៊ីភីអិល កាច់ជ្រុងផ្លូវ ៣៤៨ និងផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ភ្នំពេញ ។
Phone: 012 444 799/078 345 888
Email: [email protected]
លោកដារិទ្ធក៏សូមជូនពរដល់ម្ចាស់អាជីវកម្មទទួលបានជោគជ័យដើម្បីកសាងគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សម្រាប់អត្ថបទពាណិជ្ជកម្មទាំងអស់ មិនបានបង្ហាញពីទស្សនៈរបស់ Business Cambodia ឡើយ ដូច្នេះ ពួកយើងអាចនឹងកែប្រែប្រសិនបើមានករណីចាំបាច់។