របៀបបង្កើតផែនការគោលដៅសម្រាប់រយៈពេល៥ឆ្នាំ ដែលមានប្រសិទ្ធភាពបំផុត

ជំហានដំបូងក្នុងការឈានឆ្ពោះទៅកាន់ភាពជោគជ័យនៅក្នុងចំណុចណាមួយនៃជីវិតរបស់យើងគឺការបង្កើតផែនការគោលដៅ។ ការធ្វើផែនការគោលដៅ វាប្រៀបដូចជាផ្លូវមួយដែលបង្ហាញប្រាប់យើងពីរបៀបនៅក្នុងការធ្វើសកម្មភាពដើម្បីឈានឆ្ពោះទៅកាន់ការសម្រេចគោលដៅដែលយើងបានកំណត់ក្នុងរយៈពេលណាមួយ។ ដូច្នេះដើម្បីសម្រេចផែនការគោលដៅប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល តើយើងត្រូវធ្វើអ្វីខ្លះ?

ទាក់ទឹននឹងបញ្ហានេះ Business Cambodia សូមលើកបង្ហាញពីជំហានមួយចំនួនក្នុងការធ្វើផែនការគោលដៅសម្រាប់រយៈពេល៥ឆ្នាំ ដែលមានប្រសិទ្ធភាពបំផុត ដោយរួមដូចខាងក្រោម៖

ជំហានទី ១៖ ស្រមៃមើលអ្វីគ្រប់យ៉ាងដែលអ្នកចង់បានក្នុងរយៈពេលប្រាំឆ្នាំខាងមុខហើយសរសេរវាចុះ

ស្វែងយល់ឱ្យបានច្បាស់អំពីព័ត៌មានលំអិតទាំងអស់នៃអ្វីដែលអ្នកចង់បានក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ចំណុចសំខាន់គឺ អ្នកត្រូវសរសេរហើយសរសេរទៀតដោយមិនចាំបាច់គិតឬវិនិច្ឆ័យទៅលើទំហំនៃផែនការរបស់អ្នកនោះទេ។ ដោយអ្នកគ្រាន់តែសរសេរឲ្យចាំនូវអ្វីដែលអ្នកចង់បានបើទោះបីជាអ្នកបិទភ្នែកក៏ដោយអ្នកនៅតែអាចស្រមៃឃើញរូបភាពនោះដែរ។ បន្ថែមពីនេះ ការសរសេរផែនការគោលដៅដំបូងនូវអ្វីដែលអ្នកចង់បាននោះត្រូវសរសេរឲ្យបានលំអិតបំផុតតាមដែលអ្នកអាចធ្វើបាន។

ជំហានទី ២៖ មិនអើពើនឹងការភ័យខ្លាច ការសង្ស័យ និងរបៀបនៃការធ្វើ។

ប្រសិនបើអ្នកមានអារម្មណ៍អវិជ្ជមានណាមួយកើតឡើងក្នុងដំណើរការនេះវាជារឿងធម្មតាទេ។ ក្នុងការចាប់ផ្តើមសរសេរផែនការអ្នកនឹងមានអារម្មណ៍ហើយនឹកគិតក្នុងចិត្ត សង្ស័យចំពោះខ្លួនឯង ភ័យខ្លាចធ្វើមិនបាន មិនដឹងពីរបៀបនៃការធ្វើជាដើម។ គន្លឹះដើម្បីដោះស្រាយបញ្ហានេះ អ្នកត្រូវបញ្ឈប់ការគិតបែបអវិជ្ជមាននេះភ្លាម ហើយបង្កើតជំនឿជឿជាក់មកលើខ្លួនឯង។ អ្នកត្រូវដឹកថាគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេ ឲ្យតែអ្នកព្យាយាមមិនបោះបង់អ្នកនឹងអាចសម្រេចបាន។ អ្នកមានភាពសក្ដិសម ១០០% ក្នុងការបង្កើតផែនការរយៈពេល ៥ ឆ្នាំរបស់អ្នកហើយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពទោះបីអ្នកជឿឬមិនជឿក៏ដោយតែនេះជាការពិត។

ជំហានទី ៣៖ ធ្វើកំណត់ហេតុដូចជាអ្នកជាមនុស្សដែលទទួលបានលទ្ធផលដែលអ្នកចង់បាន

នៅពេលដែលអ្នកមានគោលដៅចុងក្រោយនៃកន្លែងដែលអ្នកចង់នៅក្នុងកំឡុងពេល៥ឆ្នាំខាងមុខដែលរាប់ចាប់ពីពេលនេះទិសដៅរបស់អ្នកត្រូវបានកំណត់។ វិធីដំបូងដើម្បីធ្វើដូចនេះ មុនពេលដែលអ្នកកំណត់គោលដៅគឺអ្នកត្រូវធ្វើផ្នត់គំនិតរបស់អ្នកឲ្យបានត្រឹមត្រូវជាមុនសិន។ គន្លឹះដែលអ្នកអាចក្លាយជាមនុស្សដែលអ្នកចង់ក្លាយទៅជាមុនពេលកំណត់គឺអ្នកត្រូវចាប់ផ្តើមគិតនិងមានអារម្មណ៍ដូចជាមនុស្សដែលទទួលបានលទ្ធផលដែលអ្នកចង់បានក្នុងរយៈពេល៥ឆ្នាំខាងមុខ ដែលគិតចាប់ពីពេលនេះទៅ។

ជំហានទី ៤៖ កំណត់គោលដៅរយៈពេលមួយឆ្នាំដើម្បីនាំអ្នកឆ្ពោះទៅរកផែនការប្រាំឆ្នាំរបស់អ្នក

ជំហាននេះគឺជាកន្លែងដែលអ្នកអាចអនុវត្តជាក់ស្តែង យកផ្នែកណាមួយដែលអ្នកចង់បានសម្រាប់ឆ្នាំក្រោយហើយកំណត់គោលដៅមួយឆ្នាំដើម្បីសម្រេចវា។ បង្កើតគោលដៅមួយឆ្នាំក្នុងចំណោមផែនការ៥ឆ្នាំនោះ។ ឧទាហរណ៍អ្នកអាចសំរេចចិត្តផ្តោតលើការបង្កើតនិងពង្រីកអាជីវកម្មរបស់អ្នកនៅឆ្នាំនេះដូច្នេះអ្នកអាចឈប់ពីការងារពេញម៉ោងរបស់អ្នក។ ឆ្នាំក្រោយអ្នកអាចនឹងមានគម្រោងផ្តោតលើការវិនិយោគជាដើម។ អ្នកអាចមានគោលដៅច្រើនជាងមួយក្នុងពេលតែមួយ (ទោះបីខ្ញុំមិនណែនាំវាក៏ដោយ) ប៉ុន្តែអ្នកអាចទទួលបានផលប្រយោជន៍សំខាន់តែមួយប៉ុណ្ណោះ។ នៅពេលអ្នកបង្កើតគោលដៅមួយឆ្នាំដែលជំរុញអ្នកឆ្ពោះទៅរកផែនការរយៈពេល៥ឆ្នាំរបស់អ្នក អ្នកនឹងចាប់ផ្តើមអនុវត្តន៍នូវអ្វីដែលអ្នកចង់បាននាពេលអនាគត។

ជំហានទី ៥៖ ធ្វើសកម្មភាពធំៗ រហូតដល់អ្នកទទួលបានលទ្ធផលដែលអ្នកចង់បាន

ធ្វើសកម្មភាពដ៏ធំមានន័យថា ការធ្វើសកម្មភាពរហូតដល់អ្នកទទួលបានលទ្ធផលដែលអ្នកចង់បាន។ នៅពេលដែលអ្នកដឹងពីកន្លែងដែលអ្នកនឹងត្រូវទៅហើយអ្នកចាប់ផ្តើមកំណត់គោលដៅអ្នកនឹងមានអារម្មណ៍រំភើបឬតក់ស្លុត ប៉ុន្តែអ្នកត្រូវប្រាកដថាមានផែនការក្នុងការធ្វើវា។ ជាការពិត បន្ទាប់ពីអ្នកចាប់ផ្តើមធ្វើសកម្មភាពអ្នកនឹងមានបញ្ហារអាក់រអួលជាក់ជាមិនខាន។ អ្វីដែលខ្ញុំលើកទឹកចិត្តអ្នកអោយធ្វើគឺកុំធ្វើឱ្យឧបសគ្គនិងការបរាជ័យទាំងអស់នោះរារាំងក្នុងការទទួលបានអ្វីដែលអ្នកចង់បាននាពេលអនាគតជាដាច់ខាត។

អត្ថបទដោយ៖ កាន់ ដារ៉ា (Financial Writer)

Facebook: https://www.facebook.com/dear.ex.90

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES