លោកឈុំ ឈន់៖ គុណវុឌ្ឍិ ៣ ជួយអ្នករកស៊ីខ្មែរយើងសហការរកស៊ីរួមគ្នាបានយូរអង្វែង

មនុស្សភាគច្រើនយល់ថា ខ្មែរយើងរកស៊ីរួមគ្នាមិនបានយូរ សហការគ្នាបានតែដំបូង ពេលក្រត្រូវគ្នា ពេលមានលុយឈ្លោះគ្នា ក្បត់គ្នា ហើយចែកផ្លូវគ្នា។ គុណវុឌ្ឍិ 3 យ៉ាងនេះ ជួយរក្សាគោលដៅរួម ការងាររួម ប្រយោជន៍រួម ខ្មែររួមគ្នារកស៊ី ប្រសើរជាងប៉ែងជើងគ្នា ឈ្លោះទាស់ទែងគ្នា។

១-សេចក្តីស្មោះត្រង់ : កុំស្មោះតែដំបូង ត្រូវស្មោះត្រង់គ្រប់ពេល ស្មោះជាមួយគ្នា មិនក្បត់គ្នា មិនត្រចៀកស្រាលជឿសម្តីអ្នកក្រៅជាងដៃគូគ្នាឯង មិនលោភលន់យកប្រយោជន៍ម្នាក់ឯង ធ្វើការរួមគ្នា គួរបែងភាគលាភរួមគ្នា។
២-សេចក្តីអត់ធន់ : ការងារជៀសការលំបាកមិនរួចទេ តែងជួបការលំបាក ជួបឧបសគ្គនានា ពេលជួបការលំបាក ត្រូវចេះអត់ធន់ រួមគ្នាដោះស្រាយជំនះឧបសគ្គផ្សេងៗ មិនរត់ចោលគ្នា មិនចោទគ្នា មិនសង្ស័យគ្នា ម្នាក់ៗទ្រាំករលំបាករាងខ្លួន ជាចំណែកនៃដំណោះស្រាយរួមគ្នា រហូតបានជោគជ័យ។
៣-សេចក្តីដឹងគុណ : កុំចោលគ្នា កុំចោលអ្នកធ្លាប់លំបាករួមគ្នាជាមួយយើង ត្រូវមើលឃើញចំណុចល្អគ្នាទៅវិញទៅមក កុំដណ្តើមមុខមាត់គ្នា ដណ្តើមគុណសម្បត្តិគ្នា ពេលមានទុក្ខ ពេលនៅក្ររួមគ្នា ដល់ពេលមានបាន ពេលជោគជ័យ រឹតតែត្រូវរួមគ្នាថែមទៀត ពាក្យចាស់ពោលថា រួមសុខរួមទុក្ខ៕

អត្ថបទដោយ៖ឈុំ ឈន់

​ប្រែសម្រួលដោយ៖ ម៉ន វុទ្ធា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES