អ្នកជំនាញ៖ គន្លឹះវិនិយោគដីធ្លីទុកចំណេញរយៈពេលវែង

ការវិនិយោគលើដីធ្លីត្រូវបានទទួលការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកវិនិយោគកម្ពុជា ហើយត្រូវបានគេយល់ថា វិនិយោគដីទទួលបានប្រាក់ចំណេញខ្ពស់ ពេលលក់ចេញទៅវិញ។ តែទាមទារឱ្យមានការវិនិយោគរយៈពេលវែងបន្តិច ដើមទុនសមលម្មផងដែរ ព្រោះទិញភ្លាមៗមិនអាចលក់ចេញវិញបានភ្លាមនោះទេ។ យើងអាចវិនិយោគរយៈពេលខ្លី តែមិនសូវចំណេញច្រើនប៉ុន្មានទេ។ ថ្ងៃនេះBusiness Cambodiaបានជួបសម្ភាសជាមួយអ្នកជំនាញវិនិយោគអចលនទ្រព្យ ដើម្បីវិនិយោគដីធ្លីទុកចំណេញរយៈពេលវែងបាន តើត្រូវគិតលើកត្តាសំខាន់អ្វីខ្លះ?

លោកភិរម្យ វិចិត្រដារ៉ា អ្នកមានបទពិសោធន៍ផ្ទាល់លើវិស័យនេះបានថ្លែងថា ចំណុចសំខាន់ត្រូវគិតលើទីតាំងដែលនឹងមានសក្តានុពលនៅថ្ងៃអនាគត ជាក់ស្តែង តាមរយៈបទពិសោធន៍ផ្ទាល់ លោកបានទិញដីនៅតំបន់អន្លង់វែងបច្ចុប្បន្ននៅតម្លៃទាប ហើយនៅពេលអភិវឌ្ឍន៍នៅតំបន់ប៉ោយប៉ែតចេះតែរីកធំៗឡើង និងបន្តពង្រីកមកដល់តំបន់អន្លង់វែង ពេលនោះហើយឱកាសដីនិងឡើងខ្ពស់។ ប្រសិនបើយើងទិញ ៥កាក់ក្នុងមួយម៉ែត្រការ៉េ យើងរំពឹងថា នៅពេល៣ឆ្នាំក្រោយ មានផ្លូវ មានការអភិវឌ្ឍន៍ផែនការមេរបស់រដ្ឋតាមបទពិសោធន៍កន្លងមក នោះវាអាចឡើងថ្លៃដល់៥ដុល្លារ អត្រាចំណេញ១០០០ភាគរយឯណោះ។

ដូច្នេះទីតាំងភូមិសាស្ត្រសក្តានុពល ឬគម្រោងអភិវឌ្ឍន៍ផែនការមេ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកចង់វិនិយោគដីធ្លីរយៈពេលវែង ដើមទុនសមលម្ម ព្រោះការរីកចម្រើនអចលនទ្រព្យដូចប្រព័ន្ធទឹកអញ្ចឹង វាអាចហៀរទៅកន្លែងណាខ្លះ ជាក់ស្តែងដូចនៅប៉ោយប៉ែតមិនអាចហៀរទៅថៃទេ វានឹងហៀរមកខ្មែរ តាមខ្សែបន្ទាត់ព្រំដែន ដែលជំរុញឱ្យដីតំបន់ក្បែរនោះឡើងថ្លៃ។

ហើយកត្តាសំខាន់មួយទៀត គឺភាពស្របច្បាប់នៃដីដែលយើងវិនិយោគត្រូវមានប្លង់រឹងច្បាស់លាស់ ព្រោះអាចកើតមានវិវាទពេលតម្លៃដីឡើងថ្លៃនៅពេលក្រោយ។

អ្នកជំនាញរូបនេះ បានបញ្ជាក់ថា ដោយសារតែកម្ពុជាយើងមានសក្តានុពលខ្លាំងលើការអភិវឌ្ឍន៍ នៅថ្ងៃអនាគតនឹងមានការសាងសង់ព្រលានយន្តហោះ ផ្លូវហាយវេដ ជាដើម ជាឱកាសល្អសម្រាប់យើងទិញដីទុកចំណេញរយៈពេលវែងនៅតំបន់ដែលត្រូវសាងសង់ តែទាមទារឱ្យយើងចេះវិភាគភូមិសាស្ត្រ និងសក្តានុពល​ប្រភេទអចលនទ្រព្យដែលនឹងត្រូវប៉ាន់ ស្របតាមគម្រោងអភិវឌ្ឍន៍របស់រដ្ឋ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

 

 

 

USNews Logo
Online

RELATED ARTICLES