តើគួរតែវិនិយោគដីធ្លីយ៉ាងដូចម្តេច ដើម្បីទទួលបានផលចំណេញខ្ពស់?

ការវិនិយោគដីធ្លី មិនមែនឱ្យតែមានលុយចេះតែវិនិយោគនោះទេ ព្រោះវាអាចនឹងធ្វើឱ្យលុយអ្នកកប់ក្នុង ដីនោះ យូរ ឬ មិនអាច យកចេញវិញបានឡើយ បើអ្នកមិនដឹងពីចំណុចសំខាន់ទាំងអស់នេះ។ 

៣ចំណុចសំខាន់ៗដែលធ្វើឱ្យដីរបស់លោកអ្នកកាន់តែមានតម្លៃ ដូចជា៖

ចំណុចទី១៖ នៅពេលដែលលោកអ្នកទិញដី គួរពិចារណាទៅលើទីតាំង ពីព្រោះថា ដីខុសគ្នាតែ១០ម៉ែត្រក៏តម្លៃខុសគ្នាទៅតាមនឹងដែរ ចឹងទីតាំងគឺសំខាន់មែនទែនសម្រាប់ការវិនិយោគដីធ្លី។

ចំណុចទី២៖ គឺនិយាយអំពីទំហំដី  អ្នកខ្លះគាត់គិតពីដីដែលមានទំហំតូច ឧទារហណ៌ ៥*២០ នេះជាការល្អបើសិនជាលទ្ធភាពរបស់យើងមានតែប៉ុណ្ណឹង ហើយយើងរកបានតែ៥*២០ នឹង ប៉ុន្តែបើសិនជាយើងមានលទ្ធភាពគួរតែគិតពិចារណាដីដែលមានទំហំធំ តែបើលទ្ធភាពយើងក្បិតក្បៀតទេ គិតយ៉ាងមិចឱ្យចាប់ផ្តើមដីពី ១០*២០ ទៅ ដោយសារតែ នៅពេលដែលដីឡើងថ្លៃ ចឹងដីនោះនឹងមានតម្លៃថ្លៃជាងដីដែលមានទំហំតូច ពីព្រោះអាចនឹងត្រូវប៉ាន់ចំពោះអ្នកដែលគេចង់សង់វីឡា ធ្វើឃ្លាំង រឺក៏អាចធ្វើអ្វីមួយដែលល្អប្រសើរ ចឹងកុំភ្លេចគិតអំពីទំហំដីមុនដែលបងប្អូនទិញ។

ចំណុចទី៣៖ នៅពេលដេលបងប្អូនទិញដីហើយ កុំភ្លេចកែច្នៃរឺកែលម្អដីនោះ គេហៅថាលើកសម្រស់ដីអ្នកខ្លះទិញដីហើយទុកចោល រំពឹងថាវានឹងរីកលូតលាស់ ប៉ុន្តែវាអាចនឹងលូតលាស់ឆាប់ ប្រសិនបើនៅតំបន់នោះ គេវិនិយោគអ្វីជឿនលឿន ចឹងដីនោះអាចនឹងឡើងថ្លៃលឿន ប៉ុន្តែមួយចំណែកទៀត ប្រសិនបើឱ្យដីរបស់យើងកាន់តែរីកចម្រើនប្រសើរ គួរណាតែដាំដើមឈើលម្អ រឺចាក់ដី ធ្វើរបងព័ន្ធជុំវិញ ដើម្បីទាក់ទាញចិត្តរបស់អ្នកដែលទិញកាន់តែខ្លាំង ហើយនៅពេលនោះហើយ ដីរបស់យើងកាន់តែមានតម្លៃជាងដីនានាផងដែរ។

អត្ថបទដោយ៖ ដារ៉ូ

ខ្ញុំជាអ្នកចែករំលែកព័ត៌មានអចនទ្រព្យ

ទូរស័ព្ទលេខ៖ ០១៦ ៦៣១ ៥២៥

 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES