Dan Lok៖ ជំនាញមូលដ្ឋានគ្រិះ៣យ៉ាងនៃលុយក្នុងការបង្កើនទ្រព្យសម្បត្តិ ដែលអ្នកត្រូវយល់ដឹង

មានជំនាញជាច្រើនដែលអ្នកត្រូវចេះច្បាស់លាស់ក្នុងការបង្កើតទ្រព្យសម្បត្តិ។ ប៉ុន្តែទោះបីជាអ្នកមានជំនាញច្រើនយ៉ាងដើម្បីរកលុយក៏ដោយបើអ្នកមិនចេះជំនាញមូលដ្ឋានគ្រិះនៃលុយនោះទេ អ្នកនឹងមិនអាចទទួលបានភាពមានបានឡើយ។ តើជំនាញទាំងនោះមានអ្វីខ្លះ?

ជុំវិញបញ្ហានេះ លោក Dan Lok ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីវ័យក្មេងជនជាតិកាណាដា និងជាគ្រូបង្វឹកផ្នែករកស៊ី និង​វិនិយោគផងដែរនោះ។ លោកបានសង្កត់ធ្ងន់ទៅលើមូលដ្ឋានគ្រិះ៣យ៉ាងនៃលុយ ដែលអាចធ្វើឲ្យអ្នកទទួលបានភាពមានបាន មានដូចខាងក្រោម៖

១. បង្កើតលុយ

លោកបានលើកឡើងថា "នៅពេលដែលខ្ញុំរៀនពីការធ្វើអាជីវកម្មខ្ញុំពិតជាពូកែណាស់ក្នុងការរកលុយ ខ្ញុំបានរកមធ្យោបាយជាច្រើនដើម្បីបង្កើតលុយ មិនតែប៉ុណ្ណោះខ្ញុំក៏ធ្លាប់បានបរាជ័យមិនតិចដងនោះទេទៅលើការបង្កើតអាជីវកម្មទាំងនោះ"។ លោកចង់បង្ហាញថា ជាដំបូងអ្នកត្រូវមានជំនាញក្នុងការរកលុយជាមុនសិន ហើយជំនាញទាំងនោះមានច្រើនប្រភេទដូចជា ជំនាញលក់ ឬជំនាញទីផ្សារជាដើម។ បើអ្នកចេះជំនាញច្រើនកាន់តែល្អ ព្រោះវាអាចឲ្យអ្នករកចំណូលបានកាន់តែច្រើន។

២. ថែរក្សាលុយ

មហាសេដ្ឋីវ័យក្មេងរូបនេះបានបន្ថែមទៀតថា ទោះបីជាអ្នករកលុយបានតិចឬច្រើនក្តី អ្នកមិនត្រូវចាយវាយផ្តេសផ្តាសនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកមិនអាចសល់លុយនោះឡើយ។ ជាក់ស្តែងខ្លួនលោកផ្ទាល់ លោកបាននិយាយថា "នៅពេលដែលខ្ញុំរកលុយបានច្រើន ខ្ញុំតែងបបួលមិត្តភកត្តិដើរលេង ច្រៀងកម្សាន្ត និងញ៉ាំអាហារ វាពិតជារឿងដែលឆ្កួតមែនទែន"។ លោកបានចំណាយលុយខ្ជះខ្ជាយជាច្រើនទៅលើការចាយវាយដែលមិនបានការទាំងនោះ។ ដូច្នេះប្រសិនបើអ្នកអាចរកលុយបានហើយ អ្នកមិនគួរយកលុយដែលអ្នកខំរកយ៉ាងលំបាកនោះទៅធ្វើរឿងដែលមិនកើតប្រយោជន៍សម្រាប់អ្នកឡើយ។​ ហើយម្យ៉ាងទៀត អ្នកត្រូវចេះថែរក្សា និងទុកដាក់លុយរបស់អ្នកឲ្យបានល្អ។

៣. បង្កើនលុយ

លោកបានបន្តថា លុយដែលអ្នកបានសន្សំទុកនោះ អ្នកមិនត្រូវទុកវាចោលនោះទេ។ អ្នកអាចយកលុយទាំងនោះទៅបង្កើតលុយបន្ថែមទៀតតាមរយៈការធ្វើអាជីវកម្ម ឬការវិនិយោគ។ ហើយការវិនិយោគទៀតសោតគឺមានច្រើនទម្រង់ដូចជា ការវិនិយោគលើអចលនទ្រព្យ ស្តុក រូបិយប័ណ្ណអន្តរជាតិ បូករួមទាំងការវិនិយោគផ្សេងៗទៀត។ ទាំងអស់នេះវាអាចជាចំណែកមួយក្នុងការបង្កើតប្រាក់ចំណូលបន្ថែម ដែលអាចធ្វើឲ្យជីវភាពរបស់អ្នកកាន់តែប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិតទៀត ហើនៅថ្ងៃខាងមុខអ្នកពិតជាអាចទទួលបានភាពមានបានជាក់ជាមិនខាន។

អត្ថបទដោយ៖ កាន់ ដារ៉ា

Facebook: Kan Dara

 

 

 

 

 

 

            

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES