រួមចំណែកកាត់បន្ថយបន្លែនាំចូល! កសិករគួរស្វែងយល់បន្ថែមពីបច្ចេកទេសដាំម្ទេសហាវៃឱ្យបានផលច្រើន

បច្ចេកទេសដាំម្ទេសហាវៃ

  • ពូជគ្រាប់ម្ទេសហាវៃ ទៅ​ដាស់​ដំណេក​ដោយ​ប្រើ​វិធី​យក​ទឹក​ដាំ​ពុះ ១ ​កែវ លាយ​​ទឹក​ត្រជាក់ ២​កែវ ហើយ​យក​គ្រាប់​ពូជ​ទៅ​ដាក់​ត្រាំ​ក្នុង​ទឹក​ល្បាយ​នោះ​ឲ្យ​បាន ២៤​ម៉ោង។
  • នៅ​ពេល​​ត្រាំ​គ្រាប់​ពូជ​រួច ត្រូវ​​យក​គ្រាប់​ពូជ​នោះ​ទៅ​ហាល​ថ្ងៃ ២​ម៉ោង​ទៀត
  • បន្ទាប់​មក​គាត់​ស្រង់​គ្រាប់​ពូជ​ដាក់​ក្នុង​ក្រណាត់​ចង​មាត់​ជាប់ យក​ទៅ​ផ្អាប់​ទុក​ក្នុង​ធុង​ទឹកកក​ស្ងួត (គ្មាន​ទឹក) ទុក​វា​នៅ​ក្នុង​នោះ​ចំនួន ៣ ​យប់​ឲ្យ​វា​ដុះ​ពន្លក។
  • រយៈពេល ៣​ថ្ងៃ​ក្រោយ វា​ដុះ​ពន្លក​តិចៗ នៅ​ចុង​គ្រាប់ សូម​ចាប់​ផ្ដើម​ធ្វើ​ថ្នាល​សម្រាប់​សាប​គ្រាប់។
  • គ្រាប់​ពូជ​បណ្ដុះ​នោះ​ត្រូវ​យក​ទៅ​សាប​លើ​ថ្នាល​ដែល​មាន​ទទឹង ១ ​ម៉ែត្រ និង​

បណ្ដោយ ២​ម៉ែត្រ។

  • យកជីកំប៉ុស​ទៅ​លាយ​ជាមួយ​ដី​ថ្នាល​សាប​ឲ្យ​សព្វ​ចូល​គ្នា​ជា​ល្បាយ​ស្មើ​សាច់ ទើប​យក​គ្រាប់​ពូជ​ដែល​មាន​ដុះ​ពន្លក​បន្តិច​ទៅ​រោយ​ពី​លើ​ថ្នាល​សាប​នោះ ឲ្យ​ស្តើងៗ ទុក​ឲ្យ​វា​ដុះ​ជា​កូន​ម្ទេស។
  • ក្រោយ​ពី​កូន​ម្ទេស​ដុះ​លើ​ថ្នាល​សាប​បាន ២០ ​ថ្ងៃ ត្រូវ​លាយ​ដី និង​ជីកំប៉ុស​បញ្ចូល​គ្នា​យក​ទៅ​ដាក់​ក្នុង​កូន​ថង់​តូចៗ ហើយ​ដក​កូន​ម្ទេស​មួយ​ដើម​ទៅ​កប់​ក្នុង​កូន​ថង់​មួយ។
  • បន្សាំ​វា​បន្ត​​ក្នុង​ថង់​ប្លាស្ទិក​នោះ ២​សប្ដាហ៍​ទៀត ទើប​យក​កូន​ម្ទេស​ទៅ​ដាំ​ក្នុង​រង។
  • ដំណាំ​ម្ទេស​ហាវ៉ៃ ដើម្បី​ឲ្យ​ផ្លែ​វា​ល្អ សត្វ​មិន​ទិច ឬ​ដង្កូវ​មិន​អាច​ស៊ី គួរ​ដាំ​វា​នៅ​ក្នុង​ខែ​វិច្ឆិកា ព្រោះ​ជា​ពេល​ដែល​អាកាសធាតុ​សើម​ស្ងួត ហើយ​ទឹក​ភ្លៀង​ឈប់​ធ្លាក់​ផងដែរ។
  • បន្ទាប់ពីដាំ​បាន​រយៈពេល ៧ ទៅ ១០​ថ្ងៃ ទើប​យើង​យក​ជី​ទៅ​ដាក់​តាម​គល់​ម្ទេស និង​ប្រើ​ជីកំប៉ុស​ ឬ​ក៏​ស្រោច​លាយ​ជាមួយ​ជីអ៊ុយរ៉េ​បន្ថែម​ទៀត។ មូលហេតុដែលយើងគួរប្រើជីអីរ៉េ ព្រោះជីកំប៉ុស​វាគ្មាន​សារធាតុ​អាហ្សូត​ច្រើន​ទេ ដូច្នេះ​យើង​ត្រូវ​បន្ថែម​ជីអីរ៉េ ដើម្បី​បន្ត​ភ្ជាប់​ជាមួយ​នឹង​អាហ្សូត ដែល​វាជូយ​ឲ្យ​ការ​លូតលាស់​កូន​ម្ទេស​បាន​ល្អ ហើយ​អាច​ប្រើ​លាយ​ជី ១៥.១៥.១៥ ដើម្បី​បន្ថែម​ឲ្យ​បន្លែ​យើង​ឲ្យ​វា​កាន់​ផ្លែ កាន់​ផ្កា»៕

 

អត្ថបទដោយ៖ សារ ធូរ៉ា

 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES