រឿង២ដែលធ្វើឲ្យគេលែងយល់ច្រលំថា ទាល់តែទិញសិទ្ធិអាជីវកម្មពីក្រៅស្រុក ទើបជាហ្រ្វេនឆាយ

គំនិតមួយដែលគេតែងយល់ច្រលំថា ហ្រ្វេនឆាយ គឺជាការនាំយកយីហោណាមួយពីក្រៅស្រុកមកបើកនៅស្រុកខ្មែរ ទើបជាអាជីវកម្មហ្រ្វេនឆាយមួយជោគជ័យ ពីព្រោះពីមុនមកមិនមានយីហោក្នុងស្រុកណាមួយជោគជ័យខ្លាំង ហើយម្ចាស់យីហោក្នុងស្រុកក្លាយជាសេដ្ឋី ឬមហាសេដ្ឋី ដោយសារតែក្លាយខ្លួនជាម្ចាស់យីហោក្នុងស្រុកនៅឡើយទេ។

អាចនិយាយថា ជាមេរៀនអាជីវកម្មថ្មីសម្រាប់សហគ្រិនក្នុងស្រុក ប៉ុន្តែមិនថ្មីពេកទេ សម្រាប់សហគ្រិនមួយចំនួនដែលធ្លាប់បាននាំចូលយីហោពីក្រៅស្រុក ឬសិក្សាទៅលើប្រភេទអាជីវកម្មថ្មីនេះ និងមើលទៅលើបទពិសោធន៍របស់យីហោក្រៅស្រុកយ៉ាងយកចិត្តទុកដាក់នោះ។ យ៉ាងណាក្តីBusiness Cambodia សូមបង្ហាញនូវរឿង២ដែលជួយឲ្យយីហោក្នុងស្រុក ក្លាយជាយីហោហ្រ្វេនឆាយពិតប្រាកដ។

ចំណុចទីមួយម្ចាស់យីហោ ត្រូវរៀបចំអាជីវកម្មខ្លួនឲ្យក្លាយជាអាជីវកម្មស្តង់ដារជាមុនសិន ហើយដើម្បីក្លាយជាយីហោមួយស្តង់ដារបាន មានការងារច្រើន ដែលម្ចាស់យីហោត្រូវធ្វើ និងរៀបចំ ទាំងយុទ្ធសាស្រ្ត និងវិធីសាស្រ្ត មានន័យថា គ្រប់យ៉ាងនៃអាជីវកម្មមួយនោះត្រូវមានស្តង់ដារមួយ កម្រិតមួយជាក់លាក់ ឧទាហរណ៍ថា ហាងកាហ្វេមួយមុននឹងចេញលក់កាហ្វេមួយកែវៗ ត្រូវបា្រកដថាដូចៗគ្រប់សាខា រសជាតិមិនប្រែប្រួល ហើយមានគុណភាពល្អគ្រប់យ៉ាង។

ចំណែកចំណុចមួយទៀត ទាក់ទងនឹងរូបមន្តជោគជ័យនៃយីហោ ដោយគ្រាន់តែមានស្តង់ដារខ្ពស់មួយហើយនៅមិនទាន់គ្រប់គ្រាន់ទេ រូបមន្តជោគជ័យនេះសំដៅដល់ភាពរីកចម្រើនតាំងពីបើកថ្ងៃទីមួយមកដល់ពេលនេះ តើអាជីវកម្មរបស់អ្នកមានលទ្ធផលអ្វីខ្លះ ដូចជាពង្រីកសាខា អភិវឌ្ឍន៍ផលិតផល ឬបង្កើនធនធានមនុស្សជាដើម ទាំងនេះសុទ្ធតែជាចំណុចដែលអតិថិជនត្រូវការ និងជាចំណុចទាក់ទាញទំនុកចិត្តខ្ពស់លើយីហោ៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES