តោះ! មកដឹងពី គន្លឹះមួយចំនួនដើម្បីកសាងថវិកាជាក់ស្តែង តាមរយៈការធ្វើផែនការចំណាយ

ជាទូទៅ មនុស្សមួយចំនួនហាក់ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេឲ្យបានត្រឹមត្រូវនោះទេ ជាហេតុធ្វើឲ្យពួកគេតែងតែជួបប្រទះនឹងបញ្ហារឿងលុយកាក់។ មិនតែប៉ុណ្ណោះ វាធ្វើឲ្យពួកគេស្មុគស្មាញច្រើន ហើយការគ្រប់គ្រងហិរញ្ញវត្ថុមិនបានល្អអាចនាំឲ្យពួកគេធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ដូចជា មិនអាចគ្រប់គ្រងការចំណាយបាន និងអាចឈានដល់ការជំពាក់បំណុលអ្នកដទៃថែមទៀតផង។ ដូច្នេះចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺសំខាន់ណាស់ វាអាចជួយឲ្យអ្នកទទួលបានជីវភាពកាន់តែប្រសើរជាលំដាប់ ប្រសិនបើអ្នកចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឲ្យបានត្រឹមត្រូវ។

ទាក់ទឹននឹងបញ្ហានេះ Business Cambodia សូមលើកយក គន្លឹះ៣យ៉ាងដែលអាចកសាងថវិកាជាក់ស្តែង តាមរយៈការធ្វើផែនការចំណាយ ដែលរួមមានដូចខាងក្រោម៖

១ ធ្វើបញ្ជីនៃការចំណាយប្រចាំខែរបស់អ្នកទាំងអស់

ជំហ៊ានដំបូងគឺត្រូវរកឱ្យឃើញនូវអ្វីដែលអ្នកត្រូវចំណាយ។ នោះមានន័យថាធ្វើបញ្ជីនៃការចំណាយរបស់អ្នកទាំងអស់បូករួមទាំងការចំណាយថេរដូចជា ថ្លៃឈ្នួល និងឧបករណ៍ប្រើប្រាស់ ឬអ្វីផ្សេងទៀត និងការចំណាយអថេរដូចជា អាហារ ហ្គាស និងសម្លៀកបំពាក់ជាដើម។ ដើម្បីរកព័ត៌មានទាំងអស់នេះបាន ជាបឋមអ្នកត្រូវចាប់ផ្តើមត្រួតពិនិត្យជាមួយវិក្កយបត្រកាតឥណទាននិងរបាយការណ៍ធនាគាររបស់អ្នកជាមុនសិន។ សូមចងចាំថាវាអាចជួយរៀបចំការចំណាយរបស់អ្នកបានយ៉ាងត្រឹមត្រូវ ហើយចៀសវាងការចំណាយដែលគ្មានសណ្តាប់ធ្នាប់។

២ រកមើលថាតើអ្នកចំណាយប៉ុន្មាន

នៅពេលអ្នកមានបញ្ជីប្រាក់ត្រឹមត្រូវហើយ ជំហានបន្ទាប់គឺត្រូវគណនាថាតើអ្នកចំណាយប៉ុន្មានលើមុខទំនិញនីមួយៗ។ ជាថ្មីម្តងទៀត វាអាចងាយស្រួលក្នុងការដោះស្រាយការចំណាយដូចជាប្រាក់កម្ចីទិញផ្ទះ ឬការបង់លុយរថយន្ត ប៉ុន្តែភាគច្រើនអាចតម្រូវឱ្យអ្នកធ្វើការគណនានិងបង្កើតការចំណាយជាមធ្យមក្នុងការចំណាយប្រចាំខែរបស់អ្នក។ ឧទាហរណ៍ថា វិក្កយបត្រទឹករបស់អ្នកត្រូវបង់រៀងរាល់ ៣ ខែម្តងហើយវាមានចំនួន ៩០ ដុល្លារ។ ដូច្នេះ ចែក ៩០ ដុល្លារនឹងបីដើម្បីទទួលបានការចំណាយប្រចាំខែរបស់អ្នកគឺស្មើនឹង ៣០ ដុល្លារ។

៣ គណនាចំនួនទឹកប្រាក់ដែលអ្នកបានចំណាយទៅលើការចំណាយរបស់អ្នក

ជំហាននេះអាចនឹងធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើលចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ ជាមូលហេតុនោះគឺ អ្នកត្រូវបន្ថែមរាល់ការចំណាយប្រចាំខែជាមធ្យមរបស់អ្នកហើយប្រៀបធៀបចំនួនសរុបទៅនឹងប្រាក់ឈ្នួលផ្ទះរបស់អ្នក។ ជាពិសេសវានឹងធ្វើឲ្យអ្នកកាន់តែមានភាពភ្ញាក់ផ្អើល ប្រសិនបើវាមានចំនួនច្រើនជាងចំណូលដែលអ្នករកបាននាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែវាមិនអីនោះទេ ពីព្រោះវាទើបតែជាការចាប់ផ្តើមប៉ុណ្ណោះក្នុងការដឹងថាស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកំពុងស្ថិតនៅចំណុចណា។ ប្រសិនបើអ្នកឃើញថាវាមានចំនួនអវិជ្ជមាននៅក្នុងការគណនាសរុប នោះមានន័យថាអ្នកមានការចំណាយច្រើនពេក។ ដូច្នេះអ្នកត្រូវកាត់បន្ថយការចំណាយមួយចំនួនដែលអ្នកស្វែងរកឃើញថាការចំណាយទាំងនោះមិនមានភាពចំបាច់សម្រាប់អ្នក ដើម្បីគ្រប់គ្រងការចំណាយប្រចាំខែរបស់អ្នកឡើងវិញ។

អត្ថបទដោយ៖ កាន់ ដារ៉ា (Financial Writer)

Facebook: https://www.facebook.com/dear.ex.90

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES