





កាលពីអត្ថបទលើកមុន លោក ដារិទ្ធ បានផ្តល់អនុសាសន៍គន្លឺះថា ចាប់ពីពេលនេះតទៅ ម្ចាស់អាជីវកម្មទាំងអស់ គួរចាប់ផ្តើមរៀបចំខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនមានបញ្ជិការគណនេយ្យត្រឹមត្រូវនិងរបាយការណ៍ហិរញ្ញវត្ថុដែលអាចជឿទុកចិត្តបាន និងទាន់ពេលវេលាដែលត្រូវធ្វើការសម្រេចចិត្តវិនិយោគ ទៅលើផែ្នកគន្លឺះសំខាន់ៗ និងអទិភាពឱ្យបានលឿន:
១) វិនិយោគលើបុគ្គលិកគណនេយ្យ ដែលមានសមត្ថភាព និងគុណភាព
២) វិនិយោគលើ ប្រព័ន្ធគណនេយ្យ (Accounting Software) ដែលមានប្រសិទ្ធិភាព
៣) រៀបចំប្រព័ន្ធ និង គោលនយោបាយគណនេយ្យ (Chart of Accounts and Accounting Policies)
៤) ក៏ដូចជាដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មក្រុមហ៊ុនស្ថិតនៅក្នុងលក្ខណៈវិនិច្ឆ័យនៃប្រកាសស្តីពី កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០។
លោកបន្ថែមផងដែរថា ម្ចាស់អាជីវកម្ម គួរចាប់ផ្តើមស្វែងរកជំនួយពីអ្នកជំនាញដើម្បីជួយអាជីវកម្ម មានរបាយការណ៍ហិរញ្ញវត្ថុ អាចជឿទុកចិត្តបាន និងទាន់ពេលវេលា អនុលោមបានតាមច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម និងពន្ធដារ ដែលធានាបាននូវភាពជោគជ័យក្នុងការគ្រប់គ្រងអាជីវកម្ម ជៀសផុតពីទណ្ឌកម្ម និងហានិភ័យនានាដែលកើតមានឡើងក្នុងអាជីវកម្ម ។
ក្នុងអត្ថបទនេះ លោក ដារិទ្ធ បានពន្យល់ ពីអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងសារាចរណែនាំស្ដីពី ការពន្យារពេលការអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្នុងគោលបំណងទុកលទ្ធភាពនិងពេលវេលាឱ្យបានគ្រប់គ្រាន់ដល់វិស័យឯកជនក្នុងការកែប្រែផ្លាស់ប្តូរ កម្មវិធីគណនេយ្យ នឹង រៀបចំខ្លួន ដើម្បីអនុវត្តតាមច្បាប់គណនេយ្យ និងសវនកម្ម។
សារាចរណែនាំស្ដីពី ការពន្យារពេលការអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះគឺពន្យារពេលអនុវត្តអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីពិន័យអន្តរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ចំពោះតែសហគ្រាសឬនីតិបុគ្គលដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និង/ឬនៅអគ្គនាយកដ្ឋានពន្ធដារជាសហគ្រាសអ្នកជាប់ពន្ធធំ និងសហគ្រាសអ្នកជាប់ពន្ធមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលបានចុះបញ្ជីនៅក្រសួង និងស្ថាប័នជំនាញ រយៈពេល ១ (មួយ) ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទចេញសារាចរណែនាំនេះ តទៅ។
តាមខ្លឹមសារនៃសារាចរណែនាំ សហគ្រាសដែលទទួលបានការពន្យារតាមសារាចរណ៍ណែនាំនេះនឹងទទួលពន្យារពេលអនុវត្តអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្តីពីពិន័យអន្តរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម រយៈពេល ១ (មួយ) ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទចេញសារាចរណែនាំ ប៉ុន្តែមិនមែនពន្យារពេលការអនុវត្តតាមច្បាប់គណនេយ្យ និងសវនកម្ម នោះទេ។
ដូចនេះ ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការរៀបចំខ្លួនឱ្យបានរួចជាស្រេច ដែលរួមមាន ការរៀបចំប្រព័ន្ធគណនេយ្យ (Accounting Software) ដែលមានប្រសិទ្ធិភាព ការរៀបចំប្រព័ន្ធ និង គោលនយោបាយគណនេយ្យ (Chart of Accounts and Accounting Policies) និងការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនដែលមានសមត្ថភាព និងគុណភាព ដើម្បីត្រៀមលក្ខណៈក្នុងការអនុវត្តច្បាប់និងវិធានពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពនិងសក្តិសិទ្ធភាព ដើម្បីជៀសផុតពីទណ្ឌកម្ម និងហានិភ័យនានាដែលកើតមានឡើងក្នុងអាជីវកម្ម។
លោកដារិទ្ធ បានផ្តល់អនុសាសន៍គន្លឺះថា ម្ចាស់អាជីវកម្មទាំងអស់ គួរចាប់ផ្តើមរៀបចំខ្លួន ឥឡូវនេះ ឱ្យបានល្អប្រសើរ នឹង ផ្តោតទៅលើផែ្នក គន្លឺះសំខាន់ៗ នឹងអទិភាពដូចខាងក្រោម:
១) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ2020 ជាភាសាខែ្មរអនុលោមតាមស្តង់ដារគណនេយ្យជាធរមាន(CFIRSs ឬ CIFRS for SMEs)
២) ពិនិត្យប្រព័ន្ធគណនេយ្យនឹង បញ្ជីការគណនេយ្យដែលមានភាសាខែ្មរ
៣) រៀបចំដាក់ របាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ2020 ជាភាសាខែ្មរ ឱ្យរងសវនកម្ម
គាត់បានបន្ថែមថាការរៀបចំខ្លួនេះនឹងជួយ ម្ចាស់អាជីវកម្មទាំងអស់ ធានាការអនុលោមតាមច្បាប់ គណនេយ្យ និងសវនកម្ម ពេញលេញ ដោយសារតែ បញ្ជីការគណនេយ្យ នឹង របាយការណ៍ហិរញ្ញវត្ថុ អនុលោមតាមស្តង់ដារគណនេយ្យជាធរមាន(CFIRSs ឬ CIFRS for SMEs) ត្រូវការពេលវេលាច្រើន និង ការខំប្រឹងប្រែងជាច្រើនដើម្បីរៀបចំ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អនុលោមតាមស្តង់ដារគណនេយ្យ លើកទីមួយ (First-time adoption of Cambodian International Financial Reporting Standards) តម្រូវអោយក្រុមហ៊ុន មានរបាយការណ៍ហិរញ្ញវត្ថុ ពីរ បី ឆ្នាំសារពើពន្ធ ដើម្បីធ្វើ CIFRS Conversion ។
ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ2020 តម្រូវអោយក្រុមហ៊ុន មានរបាយការណ៍ហិរញ្ញវត្ថុអនុលោមតាមស្តង់ដារគណនេយ្យប្រព័ន្ធគណនេយ្យដែលមានប្រសិទ្ធិភាព បញ្ជីការគណនេយ្យ ត្រឹមត្រូវ នឹង ឯកសារគាំទ្ររឹងមាំ។
លោក ដារិទ្ធ បន្ថែមថា ពេលវេលា សំខាន់ណាស់ សំរាប់ម្ចាស់អាជីវកម្មទាំងអស់ក្នុងការរៀបចំខ្លួន ប្រសិនបើសហគ្រាស មិនប្រើពេលវេលានេះសម្រាប់រៀបចំខ្លួនទេ អាជីវកម្ម អាចមានទណ្ឌកម្ម និងហានិភ័យនានាដែលកើតមានពី អនុលោមភាព ច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម។
លោកដារិទ្ធថាលោករីករាយសម្រាប់សំណួរ ទាក់ទងប្រធានបទ ខាងលើ សូមទាក់ទង:
ជាន់ទី៥ អគារ ស៊ីភីអិល កាច់ជ្រុងផ្លូវ ៣៤៨ និងផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ភ្នំពេញ ។
Phone: 012 444 799 : 078 345 888 Email: [email protected]
លោកដារិទ្ធក៏សូមជូនពរដល់ម្ចាស់អាជីវកម្មទទួលបានជោគជ័យដើម្បីកសាងគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សម្រាប់អត្ថបទពាណិជ្ជកម្មទាំងអស់ មិនបានបង្ហាញពីទស្សនៈរបស់ Business Cambodia ឡើយ ដូច្នេះ ពួកយើងអាចនឹងកែប្រែប្រសិនបើមានករណីចាំបាច់។