ម្ចាស់ហាងតាម៉ាប់ ស្លាបមាន់ក្រឡុក៖អាជីវកម្មខ្នាតតូចក៏អាចចេញហ្រ្វេនឆាយបានដែរ បើមានចំណុចមួយនេះ

លោកថៃ លីគង់ ជាម្ចាស់ហាងតាម៉ាប់ស្លាបមាន់ក្រឡុកល្បីនៅខេត្តសៀមរាប ត្រៀមបើកសាខាថ្មី របស់ខ្លួននៅភ្នំពេញជាបន្តបន្ទាប់។ ម្ចាស់ហ្រ្វេនឆាយក្នុងស្រុករូបនេះ បង្ហើបថា មានគេសុំទិញសិទ្ធិអាជីវកម្មពីគាត់តាំងពីបើកមិនទាន់បានមួយឆ្នាំស្រួលបួលផង ទើបគាត់សម្រេចចិត្តបើកហ្រ្វេនឆាយយីហោមួយនេះ ដោយសារតែយីហោគាត់អាចបង្កើតប្រាក់ចំណេញបានខ្ពស់ដល់ដៃគូរកស៊ី។

គាត់បន្តថា ទោះបីអាជីវកម្មនោះខ្នាតតូច ឬលក់ផលិតផលក្នុងតម្លៃសមរម្យបំផុតក៏ដោយ ឲ្យតែអាចបង្កើតប្រាក់ចំណូលបានខ្ពស់ និងទទួលបានចំណេញច្រើនដល់ដៃគូរកស៊ី នោះយីហោមួយហ្នឹងលក់ហ្រ្វេនឆាយ គឺជារឿងសមហេតុសមផលបំផុត មិនចាំបាច់ទាល់តែជាប្រ៊េនដែលលក់ផលិតផលក្នុងតម្លៃខ្ពស់នោះទេ។

ម្ចាស់ហាងតាម៉ាប់ស្លាបមាន់ក្រឡុកបន្ថែមថា អោយតែមានការរៀបចំច្បាស់លាស់ និងអាចរកស៊ីបានយូរ នោះយីហោក្នុងស្រុករបស់យើងនឹងអាចចេញលក់ហ្រ្វេនឆាយ ដោយជោគជ័យ សំខាន់មានស្តង់ដារ អនាម័យ និងរសជាតិឆ្ងាញ់ ដែលអតិថិជនត្រូវការគ្រប់ទីកន្លែង។

គួរជម្រាបថា សាខាថ្មីរបស់យីហោ"តាម៉ាប់ស្លាបមាន់បំពង”  សាខាភ្នំពេញ ស្ថិតនៅផ្លូវហាណូយ ជិតស្ពានអាកាសផ្សារដីហុយ ជិតហាងកាហ្វេអាម៉ាហ្សូន នឹងសម្ភោធថ្ងៃទី២៣ខែតុលានេះហើយ ព្រមទាំងមានការបញ្ចុះតម្លៃ២០%រយៈពេល៥ថ្ងៃពេញផងដែរ។ យីហោមួយនេះត្រៀមសម្ភោធហាងថ្មី សាខាពេទ្យរុស្សី (ជិតនិងមីហឹរSeoulសាខាសុវណ្ណា)ឆាប់ៗនេះ និងគ្រោងបើកនៅភ្នំពេញឲ្យបាន១៥សាខាទៀតផង៕

ទំនាក់ទំនង ហាង”តាម៉ាប់ស្លាបមាន់បំពង” 086 858 482 និង 085 858 482

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES