តើត្រូវការទុនប៉ុន្មាន ដើម្បីវិនិយោគនៅផ្សារហ៊ុនកម្ពុជា ឲ្យទទួលបានលទ្ធផលជាដុំកំភួន?

ផ្សារភាគហ៊ុនកម្ពុជា( ផ្សារមូលបត្រកម្ពុជា) គឺជាកន្លែងដ៏សាកសម សម្រាប់ប្រជាជនកម្ពុជាដែលចង់ស្វែងយល់ពីការវិនិយោគ ព្រោះជាកន្លែងសម្រាប់ឲ្យពួកគាត់វិនិយោគទទួលបានប្រាក់ចំណូលបន្ថែមក្រៅពីចំណូលគោលរបស់ពួកគេ។

ចប្ចុប្បន្ន បើអ្នកចង់វិនិយោគលើផ្សារហ៊ុនកម្ពុជា មានលុយ៤០ម៉ឺនរៀល( ១០០ដុល្លារ) គឺអ្នកអាចបើកគណនីជួញដូរបានហើយ ឬក៏តិចជានេះក៏បានពោលគឺទៅតាមការកំណត់របស់ក្រុមហ៊ុនមូលបត្រ( broker)។

យ៉ាងណាមិញ បើតាមសម្ដីរបស់លោក ឯកឧត្ដម ហុង សុខហួរ នាយកប្រតិបត្តិនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា​ បច្ចុប្បន្នមានលុយ១០០ដុល្លារ គឺអាចវិនិយោគនៅផ្សារហ៊ុនបានហើយ តែទុន១០០ដុល្លារនេះ វិនិយោគមិនសូវចេញជាផ្លែផ្កាទេ ព្រោះពេលអ្នកទិញឬលក់ភាគហ៊ុនម្ដងៗអ្នកបង់ថ្លៃកម្រៃជើងសារ( fee) ទៅឲ្យក្រុមហ៊ុនមូលបត្រ​។

ឯកឧត្ដម បានបន្តទៀតថា ដូច្នេះបើចង់វិនិយោគនៅផ្សារហ៊ុនកម្ពុជា ឲ្យទទួលបានលទ្ធផលជាដុំកំភួនមើលឃើញផលចំណេញច្រើនគួរសមអ្នកគួរមានលុយវិនិយោគចាប់ពី ៥០០ដុល្លារឡើងទៅ។ 

ឯកឧត្ដមក៏បានបង្ហើបផងដែរ បច្ចុប្បន្នមានក្រុមហ៊ុនមួយចំនួនទៀតក្នុងស្រុកចាប់អារម្មណ៍ចង់ចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារហ៊ុនកម្ពុជាក៏មានគ្រឹះស្ថានហិរញ្ញវត្ថុចាប់អារម្មណ៍នងចង់ចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលផងដែរ ខណៈមកទាល់ពេលនេះ មានក្រុមហ៊ុនក្នុងស្រុកចំនួន៥ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និង៣លក់មូលបត្របំណុល៕

អត្ថបទដោយ៖ ហុង 

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES