ស្មាតហ្វូនក៏ជាប្រភពចម្លងCovid-19ដែរ! ត្រូវសំអាតស្មាតហ្វូនមួយប៉ុន្មានដង/ថ្ងៃទើបអាចការពារពីការឆ្លងបាន?

យើងដឹងហើយ វីរុសCovid-19 គឺជាវីរុសដែលងាយនឹងឆ្លងបំផុត នៅពេលដែលយើងទៅប៉ះពាល់អ្នកផ្ទុកវីរុសនេះនិងវត្ថុផ្សេងៗជាច្រើនទៀតដែលមានផ្ទុកវីរុស Covid-19។ ដូច្នេះដើម្បីបង្ការពីការឆ្លងវីរុសនេះអ្នកត្រូវលាងសំអាតដៃរបស់អ្នកឲ្យញឹកញាប់។

ទាក់ទងនឹងការលាងសំអាតដើម្បីបង្ការពីការឆ្លងវីរុសCovid-19នេះ លោកស្រីវេជ្ជបណ្ឌិត Amy Edwards អ្នកឯកទេសផ្នែកជំងឺឆ្លងនៃមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក បានលើកឡើងថា ស្មាតហ្វូនរបស់អ្នកក៏ជាប្រភពអាចចម្លងវីរុស Covid-19ដែរ។ 

​លោកស្រីបានបន្តថា ស្មាតហ្វូនរបស់អ្នកគឺប្រៀបដូចដៃទី៣អញ្ចឹងព្រោះអ្នកប៉ះពាល់វាញឹកញាប់រាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ អ្នកតែងតែយកវាតាមខ្លួនមិនថាទៅញ៉ាំអីក្រៅផ្ទះ ជិះរថភ្លើងឬទៅបន្ទប់ទឹក ដូច្នេះស្មាតហ្វូនអ្នកអាចផ្ទុកបាក់តេរីឬមេរោគប្រមាណជា ១៧០០០ឯនោះ ដែល។

លោកស្រីវេជ្ជបណ្ឌិតបានផ្ដល់យោបល់ថា អ្នកត្រូវសំអាតស្មាតហ្វូនរបស់អ្នកយ៉ាងតិចមួយថ្ងៃម្ដងទើបការបង្ការពីការឆ្លងវីរុសនេះបាន ជាពិសេសបើអ្នកឲ្យអ្នកផ្សេងប្រើអ្នកត្រូវជួតសំអាតវាភ្លាមៗ។ លោកស្រីថាសំអានស្មាតហ្វូនដោយត្រឹមក្រណាត់ស្អាតមិនអាចលាងសំអាតមេរោគបានឡើង ពោលគឺអ្នកត្រូវសំអាតជាមួយនឹងសារធាតុសំអាតសម្រាប់ឧករណ៍អេឡិចត្រូនិចដែលមានប្រសិទ្ធភាព៕

អត្ថបទដោយ៖ ហុង 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES