ទិចនិកសាមញ្ញខ្លីៗ ៣ ធ្វើឲ្យផេក Facebook ឡើងឡាយឆាប់ ធានាខ្មែរ ១០០% ទៀត

សព្វថ្ងៃមានអាជីវកម្មច្រើនណាស់ដែលកំពុងត្រូវការបណ្ដា​ញសង្គមដើម្បីចូលទៅជួយ និង ផ្សព្វផ្សាយឲ្យមានគេស្គាល់កាន់តែច្រើន ។

រួមជាមួយគ្នានេះ Facebook បានក្លាយជាជម្រើសទី១ សម្រាប់ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកលក់អនឡាញ ព្រោះវាជួយរកអតិថិជនឲ្យយើងរាល់ថ្ងៃ ។

តែមុននឹងមានគេស្គាល់យើងក៏ត្រូវធ្វើឲ្យផេក Facebook យើងឡើង Like ផងដែរ មិនមែនចេះតែផុសៗចោលនោះទេ ហើយបើផេកគ្មានអ្នកឡាយទៀតរឹតតែជារឿងពិបាកហើយ ។ តើធ្វើដូម្ដេចទើបអាចឲ្យផេកយើងមាន Like ច្រើន និង មានអ្នកចូលមើលរាល់ថ្ងៃ ?

1. Live

សម្រាប់ការ Live Video គឺមានប្រសិទ្ធបំផុត ព្រោះបើរឿង ឬ វីដេអូណាដែលមានប្រយោជន៍ និង ទាក់ទាញខ្លាំងនោះ កុំបារម្មណ៍ មិនខ្វះទេអ្នកស៊ែ ហើយឡាយក៏ឡើងតាមនេះដែរ ។

តែត្រូវមាន Facebook យ៉ាងតិច ៣ ឡើងទៅដើម្បីធ្វើការស៊ែចូល Group ព្រោះបើយក Account Admin ទៅស៊ែ ចូរប្រយ័ត្ន Facebook Block ចោលខានបានប្រើ ។

2. Quote

ដូចឃើញស្រាប់ហើយផេកល្បីៗមួយចំនួននៅស្រុកខ្មែរ គឺឧស្សាហរណ៍ផុស ពាក្យស្លោក ទូន្មាន ឬ គំនិតល្អៗចែករំលែក ដែលធ្វើឲ្យអ្នកមើលចុចស៊ែ ឬ រូបភាពផ្សេងៗទៀតជាដើម ។

3. Article 

វាអាចថាជានិន្នាការថ្មីមួយសម្រាប់ប្រទេសយើង ព្រោះភាគច្រើននៃអ្នកលេង Facebook ចូលចិត្តស៊ែអត្ថបទណាស់ ហើយបើអត្ថបទណាចាប់អារម្មណ៍ទៀតនោះ ប្រាកដជាមានអ្នកស៊ែច្រើនដងហើយ ។

បញ្ជាក់ ៣ នេះអាចជួយឲ្យផេកអ្នកឡើងឡាយបានច្រើន ប្រសិនបើធ្វើជាប់ អាចឡើងឡាយចន្លោះពី ៥០០ នាក់ទៅ ១០០០ យ៉ាងតិចក្នុងមួយសប្ដាហ៍ ប្រសិនបើអ្នកព្យាយាម ហើយរឿងមួយទៀត គឺ Join Group (ចូលគ្រុប) ឲ្យច្រើន ព្រោះប្រសិទ្ធភាពខ្លាំងនៅក្នុង Group តែម្ដង តែត្រូវ Join Group ខ្មែរប្រសិនធ្វើផេកខ្មែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

Adtag for Mobile Grow:-
Online

RELATED ARTICLES