ទម្លាយតិចនិករបស់7elevenអាចលក់ទំនិញថោកដូចតូបចាប់ហួយ ខណៈហាងម៉ាស៊ីនត្រជាក់ភាគច្រើនលក់ទំនិញថ្លៃជាងតូបតាមផ្លូវ

7eleven នៅប្រទេសថៃបើគិតត្រឹមចុងឆ្នាំ២០១៩នេះ មានជាងមួយម៉ឺនសាខាហើយ ដែលទីផ្សារលក់រាយមួយផ្នែកធំ ត្រូវបានយីហោនេះកាន់កាប់ អ្វីដែលយីហោនេះឈ្នះគេ គឺតម្លៃធូរថ្លៃដូចតូបចាប់ហួយធម្មតាដែរ ហើយសាខាដ៏ច្រើន និងបើក២៤ម៉ោងរឹតតែទាក់ទាញអតិថិជនថែមទៀត។

មែនទែនទៅមូលហេតុដែលម៉ាតនេះអាចលក់ទំនិញបានធូរថ្លៃ ដោយសារតែរាល់ទំនិញដែលលក់ក្នុងម៉ាតមួយនេះ ភាគច្រើនកម្រិតទំហំក្នុងបរិមាណមួយដែលអាចលក់បានក្នុងតម្លៃថោក ដើម្បីលក់បានច្រើន ពិសេសរាល់ទំនិញដែលលក់ក្នុងម៉ាតមួយនេះ ភាគច្រើនចម្រាញ់យកទំនិញដែលផលិតបាននៅក្នុងស្រុក ដែលធ្វើឲ្យតម្លៃរឹតតែទាប បើធៀបនឹងទំនិញដែលនាំចូល។

មួយវិញទៀត បើក្រឡេកមើល7elevenនៅប្រទេសថៃវិញ យីហោមួយនេះមានខ្នងCP ALL ជាក្រុមហ៊ុនធំផ្គត់ផ្គង់ផ្នែកអាហារ ដែលបានផលិតទំនិញភាគច្រើន មានតម្លៃសមរម្យ និងស្តង់ដារអនាម័យខ្ពស់ ដែលជួយលើកយីហោមួយនេះឲ្យរឹងមាំកាន់តែខ្លាំងទៅទៀតនៅប្រទេសថៃ ធ្វើឲ្យគេយល់ច្រលំថា 7eleven ជាយីហោក្នុងស្រុករបស់ថៃទៀតផង។

គួរជម្រាបថា 7eleven បានបង្ហើបពីគម្រោងបោះទុនវិនិយោគកម្ពុជា និង ឡាវក្នុងពេលឆាៗនេះហើយ ខណៈក្រុមហ៊ុនបានចុះកុងត្រាប្រគល់សិទ្ធអាជីវកម្មរួចរាល់ហើយ នឹងត្រៀមគម្រោងចូលឆាប់ៗដោយមានការផ្គត់ផ្គង់ពីក្រុមហ៊ុននេះផ្ទាល់ពីប្រទេសថៃ ដោយដាក់ផែនការបើក៧០០សាខានៅទូទាំងកម្ពុជា៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES