កូនកាត់ខ្មែរឡាវរៀនចប់សាលាសេដ្ឋកិច្ច បោះចោលចំណូលជាង ២ ពាន់ដុល្លារ មកបើកភោជនីយដ្ឋានម្ហូបខ្មែរឡាវ

“ផ្ទះឡាវ ជាយីហោម្ហូបឡាវដំបូងបំផុតនៅក្រុងភ្នំពេញ ដែលមានម្ហូបបែបខ្មែរឡាវជាច្រើនមុខ កំពុងស្រូបទាញភ្ញៀវពីគ្រប់ទិសទីនៅក្នុងក្រុងភ្នំពេញ ដោយសារតែរសជាតិនិងភាពប្លែកគេនៃអាជីវកម្មមួយនេះ។ 

កញ្ញា ព្រំ ស្រស់ ជាម្ចាស់ហាងផ្ទះឡាវផ្ទាល់បានថ្លែងប្រាប់ Business Cambodia ថា ខ្ញុំដឹងថាអ្នកភ្នំពេញត្រូវការអ្វីដែលថ្មី ត្រូវការអ្វីដែលប្លែក ទើបខ្ញុំបង្កើតហាងម្ហូបឡាវ ជាមួយនឹងហាងដ៏ស្រស់ស្អាត និងមានផាសុខភាពបំផុតសម្រាប់អតិថិជន។

កូនស្រីអ្នកស្ទឹងត្រែងរូបនេះបានលើកឡើងថា កញ្ញាមានស្រុកកំណើតនៅភូមិភាគឥសាន្ត ជាប់ទល់ដែនប្រទេសឡាវ ដែលជាតំបន់មួយដែលប្រមូលផ្តុំដោយមុខម្ហូបឆ្ងាញ់បែបឡាវភូមិភាគឥសាន្ត។ 

កញ្ញា ព្រំ ស្រស់ បានបន្តថាបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់ទី ១២ នៅខេត្តស្ទឹងត្រែង កញ្ញាបានធ្វើដំណើរមកបន្តការសិក្សានៅក្រុងភ្នំពេញនៅសាលាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ក្រោយបញ្ចប់ការសិក្សារកញ្ញាក៏បានបម្រើការនៅក្រុមហ៊ុនលក់អចលនទ្រព្យមួយនៅក្រុងភ្នំពេញ ដែលកញ្ញាបង្ហើបថាចំណូលពីអចលនទ្រព្យមួយខែខ្ទង់ជិត ២ ពាន់ដុល្លារ ដែលជាចំណូលមួយខ្ពស់គួរសមនៅក្នុងការងារនៅប្រទេសកម្ពុជា។ 

កូនស្រីអ្នកភូមិភាគឥសាន្តរូបនេះបានបង្ហើបថា រហូតមកដល់ឆ្នាំ ២០១៩ គាត់ក៏ចាប់ផ្តើមមានគំនិតចង់ចេញរកស៊ីខ្លួនឯង ដោយមានបំណងចង់យកមុខម្ហូបឡាវល្បីៗ ជាង ១០ មុខយកមកបើកនៅទីក្រុងភ្នំពេញ ព្រោះថាអាជីវកម្មមួយនេះប្លែកមិនទាន់មាននៅក្នុងស្រុកខ្មែរ គាត់ការចាប់ផ្តើមអាជីវកកម្មមួយនេះតែម្តង។ 

កញ្ញាបានសង្កត់ធ្ងន់ថា តាំងពីបើកដំណើការមកមានអតិថិជនជាច្រើន បានចូលមកកាន់ហាងម្ហូបឡាវ ច្រើនមែនទែន ហើយអតិថិជនក៏សសើរពីស្នាដៃដើមរបស់ចុងភៅឡាវ ជាពិសេសគឺមម្ហូបប្លែកៗ ប្រចាំហាងដូចជា បុកថាស ឈុតត្រីប៉ាខែម និងម្ហូបជាង ១០ មុខទៀត ដែលធ្វើអោយអតិថិជនប្លែកអារម្មណ៍ជាមួយមុខម្ហូបបែបឡាវ។ 

កញ្ញា ព្រំ ស្រស់ បញ្ចាក់ថាហាងផ្ទះឡាវមានទីតាំងស្ថិតនៅលើផ្លូវ ២៧៦ ខាងក្រោយរបងសាលាយុគន្ធរ ចូលក្នុងចម្ងាយប្រហែលជា ២០០ ម៉ែត្រ នៅខាងឆ្វេងដៃ ទំនាក់ទំនងម្ចាស់ភោជនីយដ្ឋាន 012 27 2019 / 098 27 2019 ចាប់ផ្តើមទទួលភ្ញៀវពីម៉ោង ៩ ៖ ៣០ នាទីព្រឹក រហូតដល់ម៉ោង ១១. ០០ នាទីយប់៕ 

អត្ថបទដោយ៖ នេន សុធី 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES