លោក ហោ ចាន់រដ្ឋា បង្ហាញពីវិធីសាស្រ្តដ៏អស្ចារ្យ ២ដែលធ្វើឲ្យយើងក្លាយទៅជាអ្នកដឹកនាំឆ្នើម

លោក ហោ ចាន់រដ្ឋា គឺជាស្ថាបនិកសៀវភៅភាពជាអ្នកដឹកនាំ និង សៀវភៅភាពជាអ្នកមានកំពូល លោកក៏ជាអ្នកស្រាវជ្រាវ លោកបានចែករំលែកនៅចំណេះដឹង ហើយលោកបានស្រាវជ្រាវពីរភាពជាអ្នកដឹកនាំ ភាពជាអ្នកមានកំពូល និងបានចងក្រងជាសៀវភៅឡើង។

លោកបានមានប្រសាសន៍ថា មនុស្សយើងគ្រប់គ្នាគឺសុទ្ធតែអាចក្លាយទៅជាអ្នកមាន អាចក្លាយទៅជាអ្នកដឹកនាំបាន។ អ្វីដែលពិសេសនោះលោក បានបន្ថែមថា មនុស្សធម្មតាធ្វើរឿងមិនធម្មតាអាចក្លាយទៅជាមនុស្សមិនធម្មតា ហើយមនុស្សសំខាន់ធ្វើរឿងមិនសំខាន់នឹងក្លាយទៅជាមនុស្សមិនសំខាន់ មនុស្សអស្ចារ្យធ្វើរឿងសាមញ្ញនិងក្លាយទៅជាមនុស្សសាមញ្ញ ។ មនុស្សយើងអាចធ្វើបានលើសពីអ្វីដែលយើងគិត ។

ធ្វើយ៉ាងណាទើបអាចក្លាយទៅជាអ្នកដឹកនាំ? ទីមួយគឺចាប់ផ្ដើមកសាងចរិកជាអ្នកដឹកនាំ ទីពីរគឺបង្កើតជំនាញ។

១ . ចរិតជាអ្នកដឹកនាំ 

តើចរិតកើតចេញពីណា ? ហើយអ្នកជាអ្នកណា?យើងត្រូវបង្ហាញថាអ្នកគឺជាមនុស្សដែលគេជឿទុកចិត្ត មនុស្សម្នាក់ដែលគេអាចសហការជាមួយ និង ធ្វើការជាមួយ ។ ចរិតដំបូងគេគឺកើតចេញអំពីគំនិតរបស់យើង ការគិតរបស់យើង ហើយការគិតនេះបានក្លាយទៅជាពាក្យពេជ្រ សកម្មភាព ទម្លាប់ និង បន្ទាប់មកបានកើតជាចរិត ។ តាមពិតទៅចរិតជាអ្នកដឹកនាំគឺយើងត្រូវការច្រើនជាង ៨៥% ពីព្រោះចរិតនេះហើយដែលបញ្ជាក់ថាអ្នកជាអ្នកណានៅពេលអនាគត ចូលបណ្ដុះគំនិតជាអ្នកដឹកនាំ។ ចរិតគឺកំណត់វាសនារបស់យើង ហើយដើម្បីអភិវឌ្ឍន៍ចរិតបានល្អគឺទីមួយ គឺត្រូវមានភាពស្មោះត្រង់ ទីពីរគឺភាពឧស្សាព្យាយាម រឿងអស្ចារ្យលើលោកមិនអាចកើតមានឡើងដោយងាយៗបានទេ បើវាងាយស្រួលវានិងគ្មានតម្លៃទេ ទីបី ការទទួលខុសត្រូវ ហើយទីបួននោះគឺផ្ដោតលើរឿងតែមួយ និង ទីប្រាំគឺការភាពកត្តញ្ញូ។ 

២ . ជំនាញជាអ្នកដឹកនាំ

មុននឹងក្លាយទៅជាអ្នកដឹកនាំមានចរិតហើយអ្នកគឺត្រូវការជំនាញ គឺជំនាញអ្វីដែលយើងចេះ ជំនាញដែលយើងមាន​។ មួយវិញទៀតនោះគឺដើម្បីក្លាយទៅជាអ្នកដឹកនាំយើងត្រូវការចរិតច្រើនជាង៨៥% និង​ ជំនាញតិចជាង១៥ %។ ជារួមទៅជំនាញជាអ្នកដឹកនាំគឺពិតជាសំខាន់សម្រាប់ដឹកនាំមនុស្ស ដូច្នេះចូលអភិឌ្ឍន៍ជំនាញ។

អ្វីដែលអ្នកសុបិន្តបានគឺសុទ្ធតែអាចកើតឡើងបាន ។

អត្ថបទដោយ មិត្ត គន្ធា ( Leadership Writer of Business Cambodia )

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES