ជនជាតិចិន នៅខេត្តព្រះសីហនុកាន់តែច្រើន តើសណ្ឋាគារ និងផ្ទះសំណាក់ មានប៉ុន្មានហើយ?

បើនិយាយពីខេត្តព្រះសីហនុ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនថាតែអ្នកនិយមតាមដានបណ្តាញសង្គមហ្វេសប៊ុក ឬក៏អ្នកមិនសូវនិយមតាមដាននោះទេ សុទ្ធតែបានដឹងហើយថា ខេត្តជាប់មាត់សមុទ្រមួយនេះ កំពុងតែមានសន្ទុះខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសគឺជនជាតិចិន។ ដោយសារកំណើននៃការវិនិយោគដូចទឹកបាក់ទំនប់បែបនេះ បានធ្វើឱ្យតម្លៃដីធ្លី និងទំនិញមួយចំនួន បូករួមជាមួយនឹងការស្នាក់នៅ និងការសាងសង់សំណង់ផ្សេងៗ មានការកើនយ៉ាងខ្លាំងស្ទើរមិនគួរឱ្យជឿ។

ជាក់ស្តែង បើយោងតាមសេចក្តីប្រកាសរបស់ រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញផ្សាយនាថ្ងៃអាទិត្យនេះ បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០១៩ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៨៨០កន្លែង ក្នុងនោះ សណ្ឋាគារមាន ១០៨កន្លែង ស្មើនឹង ៧,១៦២បន្ទប់ ផ្ទះសំណាក់ ២៣៧កន្លែង ស្មើនឹង ២,៩៣៦បន្ទប់ បឹងហ្គាឡូចំនួន ៣១កន្លែង ស្មើនឹង ៤៣១បន្ទប់ ភោជនីយដ្ឋាន ៣១៣កន្លែង ស្មើនឹង ១៣,៨៣៣តុ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ 

ដោយឡែក សម្រាប់វិស័យសំណង់ រដ្ឋបាលខេត្តក៏បានឱ្យដឹងដែរថា បច្ចុប្បន្ននេះ មានការអភិវឌ្ឍរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សំគាល់ ក្នុងនោះទិន្នន័យសំណង់ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានចំនួន ១,០៧៦គម្រោង អគារកម្ពស់ចាប់ពី៥ជាន់ ដល់៤៥ជាន់ មានចំនួន ៨០១គម្រោង ។ រីឯ​ចំនួនភ្ញៀវទេសចរណ៍សរុប ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩ មានចំនួន ១,៩៤០,១៩៩នាក់ កើនឡើង ១០.៦២% ក្នុងនោះ ភ្ញៀវជាតិ ១,២០៨,៥២៤នាក់ និងភ្ញៀវអន្តរជាតិ ៧៣១,៦៧៥នាក់ ៕

អត្ថបទដោយ៖ LeEmon Biz 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES