ស្ថាបនិក ពេទ្យយើង៖ សហគ្រិនស្រ្តីអាចចេញរកស៊ីជោគជ័យ អាស្រ័យលើចំណុចទាំងនេះ

អ្នក​ស្រី ប៉ុង លីមសាន ជាសហគ្រិនស្រ្តីដំបូងគេ ដែលធ្វើអាជីវកម្មខាងវិស័យបច្ចេកវិទ្យា មានឈ្មោះថា“ពេទ្យយើង”រហូតមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិអាចចាត់ទុកថាជាក្រុមហ៊ុនដំបូងដែលរៀបចំប្រព័ន្ធគ្រប់គ្រងលើការងារផ្នែកសុខាភិបាល (Hospital Digitalize)នៅប្រទេសកម្ពុជាយើងនេះ។

អ្នកស្រីបានថ្លែងប្រាប់ Business Cambodia ថា ក្នុងនាមជាស្រ្តីតែបែរជាចាប់យកជំនាញបច្ចេកវិទ្យាវាពិតជាមិនមែនជាការងាយប៉ុន្មានទេ ជាពិសេសរូបអ្នកស្រ្តីផ្ទាល់ទំរាំអាចបើកអាជីវកម្មជោគជ័យមកដល់ពេលនេះក៏មិនជាងាយស្រួលប៉ុន្មានទេ។ក្នុងនោះអ្នកស្រ្តីក៏បានលើកឡើងថា សហគ្រិនស្រ្តីអាចជោគជ័យក្នុងអាជីវកម្មបាន ទាល់តែមានចំណុចទាំងនេះ រួមមាន ៖ 

១.បែងចែកការងារឲ្យបានច្បាស់៖ មនុស្សស្រីគ្រប់រូបមានតួនាទីសំខាន់ៗជាច្រើនទាំងក្នុងគ្រួសារនិងសង្គម ដូច្នេះប្រសិនបើចង់ចេញរកស៊ីត្រូវចេះរៀបចំការងារតាមផ្នែករបស់វា បើទោះបីជាអ្នកមានគ្រួសារក៏ដោយសំខាន់បើអ្នកចេះរៀបចំផែនការការងារបានត្រឹមត្រូវនិងច្បាស់លាស់ អ្នកស្រីបន្ថែមថា “ការងារផ្ទះសំខាន់សម្រាប់ស្រ្តីពិតមែន តែបើយើងដឹងថា ពេលណាគួរបំពេញការងារក្នុងផ្ទះ ពេលណាគួរបំពេញការងារក្រៅផ្ទះ នោះវានឹងមិននាំបញ្ហាសម្រាប់យើងនិងការងារអាជីវកម្មយើងទេ”។ 

២.ការគាំទ្រ៖ សហគ្រិនស្រ្តីមានឱកាសជោគជ័យកាន់តែច្រើន ប្រសិនបើមានការគាំទ្រ លើកទឹកចិត្តពីក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់នៅជុំវិញខ្លួន។ព្រោះថាស្រ្តីតែងតែត្រូវការលើកទឹកចិត្តដើម្បីជួយពួកគេពុះពារភាពលំបាកផ្សេងៗនៅពេលចាប់ផ្តើមធ្វើអ្វីមួយ ទាំងការសិក្សា ការងារផ្សេងៗជាដើម។ សម្រាប់រូបអ្នកស្រីផ្ទាល់ អាចដំណើរការអាជីវកម្មមួយនេះបានយ៉ាងជោគជ័យក៏ដោយសារមានការគាំទ្រពីក្រុមគ្រួសាររបស់អ្នកស្រីដែរ នេះបើតាមសម្តីរបស់ស្ថាបនិកពេទ្យយើង។

៣.ត្រូវតាំងចិត្ត៖ បើមានចំណុចទាំងពីរខាងលើហើយនោះ ស្រ្តីក៏ត្រូវតែមានការតាំងចិត្តឲ្យបានខ្ពស់បំផុតទើប អាចប្រឈមមុខជាមួយបញ្ហាបាន ព្រោះភាពរឹងមាំផ្តល់ឲ្យយើងនូវការដោះស្រាយបានយ៉ាងល្អ មិនថាតែក្នុងស្ថានភាពបែបណានោះទេ។ អ្នកស្រី ប៉ុង លីមសាន ក៏បានសង្កត់ធ្ងន់ផងដែរថា “បើទោះជាអ្នកមានគ្រួសារក៏ដោយ ក៏អាចចេញរកស៊ីបានដែល ឲ្យតែយើងស្រឡាញ់វាពិតប្រាកដមែន មិនមែនរៀនចប់ថ្នាកើបរិញ្ញាបត្រហើយបែរជានិយាយថាមិនអាចធ្វើការបាន ដោយសារហេតុផលមានគ្រួសារបានទេ ព្រោះយើងក៏អាចមានតួនាទីរកចំណូលសម្រាប់គ្រួសារដូចគ្នា”៕

អត្ថបទដោយ៖ សម្បតិ្ត សុខឡាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES