សិល្បៈលក់ចងចិត្តម៉ូយចាស់ទៅណាមិនរួចរបស់ម្ចាស់ហាងត្បូងពេជ្រហូសាណា ភ្ញៀវដើរចូលឥតដាច់

ម្ចាស់ហាងលក់គ្រឿងអលង្ការ មាស ត្បូងពេជ្រមួយកន្លែងយីហោ ហូសាណា នៅក្នុងផ្សារទំនើបសុវណ្ណា មានសមត្ថភាពលក់ទាក់បានភ្ញៀវទាំងថ្មី និងចាស់ជាប់ចិត្តស្រឡាញ់ជួយទិញឥតដាច់ទាញចំណូលខ្ទង់ម៉ឺនដុល្លាររាល់ថ្ងៃ។​

អ្នកនាង សុខ ណាវី ម្ចាស់ហាងហូសាណាបានមានប្រសាសន៍ថា អ្នកនាងរកស៊ីក្នុងមុខរបរនេះជាមួយម្តាយតែពីយូរយារណាស់មកហើយ រហូតដល់អ្នកនាងមានគ្រួសារហើយក្តីក៏នៅតែចាប់យកមុខរបរមួយនេះដដែលពីដើមទុនបន្តិចបន្តួចតាំងពីអំឡុងឆ្នាំ២០០៨មកម្ល៉េះ។​

ការរកស៊ីក្នុងមុខរបរនេះមានការប្រកួតប្រជែងខ្លាំង ប៉ុន្តែដោយសារតែបទពិសោធន៍រកស៊ីយូរឆ្នាំ ជាមួយសមត្ថភាពទាក់ចិត្តភ្ញៀវ ជាប់ទាំងភ្ញៀវចាស់ បានទាំងភ្ញៀវថ្មី ព្រោះតែភ្ញៀវចាស់តែងអូសទាញណែនាំភ្ញៀវថ្មីមកជាប្រចាំធ្វើឱ្យហាងរបស់អ្នកនាងមានភ្ញៀវទាក់ទង និងចូលទិញលក់ឥតដាច់។​

ម្ចាស់ហាងសម្តីផ្អែម ញញឹមយ៉ាងស្រស់រូបនេះបានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យភ្ញៀវថ្មីជាប់ចិត្ត ភ្ញៀវចាស់ក៏មិនដាច់ទៅណាចោលហាងអ្នកនាងគឺដោយសារតែ ការផ្តល់នូវទំនុកចិត្តខ្ពស់ប្រកដដោយការទំនួលខុសត្រូវ ធានាទាំងគុណភាព និងតម្លៃដល់អតិថិជន ពិសេសគឺការសិក្សាស្វែងយល់ពីភ្ញៀវ និងរស់និយមរបស់ពួកគាត់ ធ្វើឱ្យអ្នកនាងអាចចងចិត្តពួកគាត់បានដោយជោគជ័យ។

អ្នកនាង សុខ ណាវី មានប្រសាសន៍ថា៖ “អ្នករកស៊ីត្រូវប្រកាន់នូវសច្ចៈភាព រកស៊ីដើម្បីចម្រើនទាំងអស់គ្នា កុំសប្បាយចិត្តទទួលលុយពីគេទាំងគេខកចិត្តសោកសៅឱ្យសោះ អ្នកអាចនឹងរកស៊ីមិនបានយូរទេ។”

គួរជម្រាបថា ហាងហូសាណានេះ ទីតាំងនៅជាន់ទី១ ផ្សារសុវណ្ណា ដោយម្ចាស់ហាងប្រាប់ថាត្រៀមផ្លាស់ប្តូរទីតាំងឆាប់ៗ ហេតុនេះមានប្រម៉ូសិនពិសេសលក់ទាក់ចិត្តភ្ញៀវទៅកន្លែងថ្មីផង៕

Facebook Page: Hosanna jewelry

 

អត្ថបទដោយ៖ MENG SONGHUA

អ្នកនិពន្ធសៀវភៅ “កូនសោជីវិត” 

និង “ត្រៀមចេញរកស៊ីឱ្យចំគោលដៅ”

USNews Logo
Online

RELATED ARTICLES