សុខៗរដ្ឋាភិបាលហុងកុងត្រៀមដីដ៏ធំជាងគេនៅក្នុងទីក្រុងពុះឡូត៍លក់តម្លៃថ្លៃកប់

អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា​ ទីក្រុងហុងកុងកំពុងតែជូបនៅវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារតែស្ថានភាពបច្ចុប្បន្នកំពុងតែជួបនិងបញ្ហារវាងប្រជាជន និងរដ្ឋាភិបាល ព្រោះមានការធ្វើបាតុកម្មជាច្រើនថ្ងៃច្រើនខែរវាងប្រជាជនរាប់ម៉ឺននាក់ ជាមួយរដ្ឋាភិបាល។

រហូតមកដល់ពេលនេះ បញ្ហានេះនៅតែមិនទាន់បានដោះស្រាយនៅឡើយ ក៏ប៉ុន្តែនៅសុខៗស្រាប់តែរដ្ឋាភិបាលប្រកាសដេញថ្លៃលក់ តំបន់ពាណិជ្ជកម្មមួយកន្លែងដែលមានទំហំ ៦ ហិកតាស្ថិតនៅលើកំពូលនៃស្ថានីយ៍រថភ្លើងល្បឿនលឿន West Kowloon ដោយត្រូវបានគេរំពឹងថានឹងមានតម្លៃខ្ពស់បំផុតប្រហែល ៩០ ពាន់លានដុល្លារហុងកុង (១១,៥ ពាន់លានដុល្លារ) ។​

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា រដ្ឋាភិបាលហុងកុងកំពុងត្រៀមសម្រាប់ការដេញថ្លៃនូវដីដ៏ធំនិងថ្លៃបំផុតដែលខ្លួនធ្លាប់បានលក់ដោយកាត់បន្ថយក្តីបារម្ភអំពីផលប៉ះពាល់នៃភាពចលាចលស៊ីវិលដែលមិនធ្លាប់មានពីមុនមកលើទីផ្សារ។

ដោយការដេញថ្លៃនោះត្រូវបានគេរំពឹងថា នឹងបំបែកកំណត់ត្រាថ្មីមួយទៀតរបស់ហុងកុង ជាមួយនឹងតម្លៃដែលអាចលោតដល់ ៩០ពាន់លានដុល្លារហុងកុង(១១.៥ ពាន់លានដុល្លារអាមេរិក) ។

ដីមួយកន្លែងដែលមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជុំវិញ ដែលទាក់ទាញការដេញថ្លៃចាប់ពីតម្លៃ ២ ម៉ឺនដុល្លារហុងកុង ទៅ ២៨,០០០ ដុល្លារហុងកុងក្នុងមួយម៉ែត្រការ៉េ។ នេះយោងតាមការប៉ាន់ប្រមាណ របស់លោក Knight Frank ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ។

គួរជម្រាបផងដែរថា ជុំវិញការប្រកាសដេញថ្លៃនេះ គឺលោក Thomas Lam នាយកប្រតិបត្តិនៅចក្រភពអង់គ្លេសបានមានប្រសាសន៍ថា“ វិបត្តិនយោបាយនៅក្នុងទីក្រុងនិងកត្តាខាងក្រៅនិងភាពមិនច្បាស់លាស់ដូចជាសង្គ្រាមពាណិជ្ជកម្មអាមេរិក - ចិននិង Brexit នៅចក្រភពអង់គ្លេសបាននាំឱ្យយើងពិនិត្យឡើងវិញនូវការប៉ាន់ស្មានរបស់យើងចំពោះតម្លៃដីឡូតិ៍” មួយនេះ។

សូមបញ្ជាក់ផងដែរថា ការដេញថ្លៃនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែកញ្ញាហើយនឹងត្រូវបិទនៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES