ឆ្នាំនេះ Honda Civic ឡើងថ្លៃជិត ៤ ម៉ឺនដុល្លារ ប៉ុន្តែរូបរាងនិងកម្លាំងម៉ាស៊ីនស៊ីដាច់ Toyota Corolla 2020 ទៀត

ឆ្នាំនេះ Toyota និង Honda បានធ្វើការកែទម្រង់ឡានល្បីជំនាន់ចាស់របស់ខ្លួនទៅជាប្រភេទគូទហើមដូចគ្នា ដោយ Honda មាន Civic ចំណែក Toyota មាន Corolla ដែលម៉ូឌែលពីរនេះជាគូប្រគួតគ្នាយូរមកហើយ ។

Honda Civic 2019 ត្រូវបានដំឡើងថ្លៃលើសឆ្នាំចាស់ៗខ្ទង់ ២៥០០ ដុល្លារ មានតម្លៃបច្ចុប្បន្ននៅសហរដ្ឋអាមេរិក ៣៧​ ២៣០ ដុល្លារ ដែលតម្លៃនេះចាប់ផ្តើមឡើងថ្លៃពីឆ្នាំ ២០១៧ លើប្រភេទ Civic Type R បន្ទាប់ពី Honda បានបន្ថែមកាងក្រោយឲ្យវា ។

ធៀបជាមួយនឹង Corolla 2020 ដែលជាឡាន Sedan ដូចគ្នា Civic R មានសមត្ថភាពខ្លាំងជាងដាច់ ជាមួយនឹងកំណែទម្រង់ថ្មីលើសម្ភារៈខាងក្នុងឡាន ប្រព័ន្ធសម្លេង ភ្លើងថ្មី កង់ទំនើបជាងមុន និងប្រព័ន្ធចែកសីតុណ្ហភាពឡានជាពីរតំបន់ផ្សេងគ្នា ។

ថ្វីត្បិតតែតម្លៃខ្ពស់បន្តិចមែនប៉ុន្តែកម្លាំងរបស់វាមិនធម្មតា ជាមួយម៉ាស៊ីនប្រភេទ turbocharged ២.០ លីត្រ មានកម្លាំង ៣០៦ សេះ ប្រើប្រអប់លេខអូតូ ៦ លេខ និងមុខងារប្តូររបៀបបើកបរទៅ ៣ ម៉ូដផ្សេងគ្នា (three-mode adjustable) ។

Honda Civic នៅចាញ់ Toyota Corolla 2020 ដែលទើបដាក់តាំងនៅថៃតែ ២ ចំណុចប៉ុណ្ណោះគឺតម្លៃ និងប្រព័ន្ធម៉ាស៊ីនកូនកាត់ ដោយសារ Corolla 2020 មានតម្លៃដើមនៅអាមេរិកធូរថ្លៃខ្ទង់ ២ ម៉ឺនដុល្លារប៉ុណ្ណោះ ជាមួយជម្រើសម៉ាស៊ីនសាំងសុទ្ធ និងម៉ាស៊ីនកូនកាត់ ប៉ុន្តែបើនិយាយរឿងម៉ាស៊ីននិងរូបរាង Honda Civic ស៊ីដាច់ ខណៈដែល Corolla មានកម្លាំងម៉ាស៊ីនតែ ១៤០ សេះ និង ១៦៩ សេះប៉ុណ្ណោះ ។

គួរបញ្ជាក់ថា មិនមែនតែ Honda ទេដែលដំឡើងថ្លៃឡាន នៅមានក្រុមហ៊ុនផ្សេងទៀតដែលឡើងថ្លៃលើប្រភេទឡាន Sadan ល្បឿនលឿននេះ ប៉ុន្តែយ៉ាងណាវាមិនមែនជារឿងចម្លែកទេ ដោយសារម៉ូឌែលថ្មី សមត្ថភាពថ្មី ត្រូវចំណាយច្រើនអញ្ចឹងហើយ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES