មើលឡាន Honda City 2020 ល្បីស៊ីសាំងតិចហើយ តម្លៃខ្ទង់ ១ ម៉ឺនដុល្លារទៀត ​

កាលពីឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុន Honda បានបង្ហាញរថយន្ដប្រភេទ Sedan ស៊េរីថ្មីរបស់ខ្លួនគឺ Honda City 2020 នៅឯទឹកដីប្រទេសថៃ។

រថយន្ដស៊េរីចុងក្រោយនេះត្រូវបានគេដឹងថា វាស៊ីសាំងតិចជាងមុនជិតពាក់កណ្ដាលគឺប្រមាណ (៣៣%) បើធៀបទៅនឹងស៊េរីជំនាន់មុនរបស់ខ្លួន។ ហើយបើនិយាយពីតម្លៃវិញក៏មានភាពធូថ្លៃផងដែរ គឺប្រមាណ ១៤០០០ ដុល្លារ (តម្លៃនៅថៃ)។

ហើយនេះជាជំនាន់ទី៥ហើយដែល Honda City បានធ្វើការរចនារូបរាងរបស់ខ្លួន ដោយក្នុងនោះបើ យើងមើលទៅនៅក្បាលខាងមុខ កាងវាគឺមានភាពដូចគ្នាទៅនឹង Honda Civic និង CR-V ដែរ។

បើនិយាយទៅលើថាមពលវិញវាមានប្រមាណ ១២០ កម្លាំងសេះ មាន ៦ លេខដៃ និងលេខអូតូ ដោយបានបញ្ចេញម៉ាស៊ីនថ្មីមួយប្រភេទទំហំ ១.០ លីត្រ turbocharged មាន ៤ ស៊ីឡាំង ប្រភេទសាំង។ ឯងប្រភេទមួយទៀតអាចមានម៉ាស៊ីន ១.៥​ លីត្រ បំពាក់ប្រព័ន្ធម៉ាស៊ីនកូនកាត់ មាន ៦​ លេខដៃ និង លេខអូតូដូចគ្នា។

ក្នុងនោះបើយើងប្រៀបធៀបមកលើការនាំចូលក្នុងប្រទេសហើយវិញដោយគិតទាំងពន្ធ(១៤០%) វាអាចមានតម្លៃខ្ទង់ប្រមាណ ៣ ០០០០ ដុល្លារប៉ុណ្ណោះ៕

អត្ថបទដោយ ៖ ឆាំ មករា

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES