





ដោយសារការរីករាកដាលនៃកូវីដ១៩ កាន់តែខ្លាំងឡើង ប៉ះពាល់ដល់ចំណូលរបស់ពលរដ្ឋខ្មែរ រហូតពួកគាត់មានផលកំបាកក្នុងការបង់ធនាគារប្រចាំខែ។ ដូច្នេះសមាគមនធនាគារនៅកម្ពុជា និងសមាគមនមីក្រូហិរញ្ញវត្ថុនៅកម្ពុជាម្សិលមិញនេះ បានចេញសេចក្ដីថ្លែងការរួមមួយស្ដីពីការអន្តរាគមន៍បន្ថែមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីគាំពារដល់អតិថិជនក្នុងអំឡុងពេលរីករាលដានៃកូវីដ១៩។
នៅក្នុងសេចក្ដីថ្លែងការរួម ស្ថានប័នទាំង២នេះបានដាក់ចេញនូវគោលការណ៍ចំនួន៦ចំណុចដើម្បីសម្រួលដល់អិថិជនខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុអំឡុងកូវីដ១៩នេះ។ នៅក្នុងគោលការណ៍សម្រួលដល់អតិថិជននេះ គ្រឹះស្ថានហិរញ្ញវត្ថុឲ្យអនុញ្ញាតឲ្យអតិថិជនរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅ( First Home Owner)។
ចំណែកគោលការណ៍ផ្សេងៗក្នុងការជួយសម្រួលដល់អ្នកខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុអំឡុងពេលលំបាកនេះមានដូចជា៖
១. សម្រាប់អតិថិជនដែលឆ្លងកូវីដ១៩៖ លើកលែងបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់យ៉ាងតិចរយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ( បើអតិថិជនព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេល៣ខែ។ រាល់អតិថិជនដែលឆ្លងកូវីដ១៩ ត្រូវតែបង្ហាញលទ្ធផលតេស្ដវិជ្ជមាន ចេញដោយអាជ្ញាធរមានសមត្ថកិច្ច
២. សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្ដល់ការរៀបចំឥណទានឡើវិញដោយស្វ័យប្រវត្តិ( បើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមនិងការប្រាក់រយៈពេល១ខែនិងលើកលែងរាល់ការផាកពិន័យទាំងអស់
៣. បន្តធ្វើការផ្ដល់ជូនការរៀបចំឥណទានឡើងវិញ បានឆាប់រហ័សនិងបង្កលក្ខណៈងាយស្រួល សម្រាប់អតិថិជនរងផលប៉ះពាល់ដោយសារកូវីដ
៤. បញ្ចេញឥណទានសង្រ្គោះបន្ទាន់ឬបន្ថែម ដោយបន្ធូរបន្ថាយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្តនិងស្ដារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុននិងក្រោយពេលមានវិបត្តិ
៥. ផ្ដល់នូវការអនុគ្រោះសម្រាប់អតិថិជន ដែលទទួលមរណៈដោយសារកូវីដ១៩តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាននីមួយៗ។តាមពិតការស្នើសុំរៀបចំឥណទានឡើងគឺជារឿងសំខាន់ដែលអ្នកគ្មានលទ្ធភាពបង់ធនាគារអំឡុងកូវីដ១៩គួរធ្វើ។
តាមពិតការស្នើសុំរៀបចំឥណទានឡើងគឺជារឿងសំខាន់ដែលអ្នកគ្មានលទ្ធភាពបង់ធនាគារអំឡុងកូវីដ១៩គួរធ្វើ។ ការស្នើសុំរៀបចំឥណទានឡើងវិញ អាចជួយសម្រួលបងប្អូនយើងបានមួយកម្រិត ជាពិសេសអំឡុងកូវីដ១៩ ខណៈចំណូលពួកគាត់ធ្លាក់ចុះគ្មានលទ្ធភាពក្នុងការបង់ប្រចាំខែ។
ពេលពួកគាត់ស្នើសុំរៀបចំឥណទានឡើងវិញ អ្នកខ្ចីលុយអាចទទួលជម្រើសដោយបង់តែការប្រាក់៣ទៅ៦ខែទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុដែលពួកគាត់ខ្ចី។ មួយវិញទៀតខាងគ្រឹះហិរញ្ញវត្ថុ អនុញ្ញាតពន្យារពេលក្នុងការសង់របស់អតិថិជន។ ឧទាហរណ៍ កម្ចីត្រូវសងរយៈ២ឆ្នាំ អាចពន្យារពេលបង់ទៅ៣ឬ៤ឆ្នាំ។ ចំណែកបើក្នុងករណីអតិថិជនរងប៉ះពាល់ខ្លាំងមែនទែនគឺអាចផ្អាកបង់ទាំងការទាំងដើមរយៈពេលពី៣ទៅ៦ខែ។
ដើម្បីអាចស្នើសុំរៀបចំឥណទានឡើងវិញបាន អតិថិជនអាចទាក់ទងទៅកាន់គ្រឹះស្ថានហិរញ្ញេត្ថុដែលខ្លួនខ្ចីលុយក៏បាន ឬទាក់ទងទៅកាន់មន្រ្តីឥណទានក៏បានដោយប្រាប់ខាងគ្រឹះស្ថានហិរញ្ញវត្ថុឬបុគ្គលិកថាស្នើសុំរៀបចំឥណទានឡើងវិញ៕
អត្ថបទដោយ៖ ហុង