នៅប្រមាណ ២សប្ដាហ៍ទៀតទេ លោកឯកអគ្គរាជទូតជប៉ុន នឹងបញ្ចប់អាណត្ដិរបស់ខ្លួននៅកម្ពុជាហើយ

លោក Hidehisa HORINOUCHI ដែលជាឯកអគ្គរាជទួតជប៉ុនប្រចាំនៅកម្ពុជា នឹងត្រូវបញ្ចប់អាណាត្ដិរបស់លោក នៅរយៈពេលប្រមាណ ២សប្ដាហ៍ខាងមុខនេះហើយ។ នៅក្នុងនោះរូបលោកបានទទួលទួនាទីជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានេះកាលពីខែតុលា ឆ្នាំ២០១៦ តាមរយៈការតែងតាំងរបស់រាជរដ្ឋាភិបាលជប៉ុន។

នៅក្នុងការបំពេញបេសកកម្មជាឯកអគ្គរាជទួតប្រចាំនៅកម្ពុជានេះលោក HORINOUCHI បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រទេសក៏ដូចជាប្រជាជនកម្ពុជា និងជាពិសេសលើការអភិវឌ្ឍន៍វិស័យទាំងអស់នៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន។ នៅក្នុងនោះសមតិផលជាច្រើនបានលេញចេញក្នុងអាណត្ដិរបស់លោកដែលមានដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ សា្ពន អាងចម្រោះទឹកស្អាត មជ្ឈមណ្ឌលផ្សេងៗទៀតជាដើម។

ហើយនៅក្នុងឱកាសដែលោកបានទទួលជួបជម្រាបលា ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានកត់សម្គាល់ពីការរីកចម្រើននៃវិស័យនេះយ៉ាងល្អប្រសើរ តាមរយៈការបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ ហើយលោកក៏បានបញ្ជាក់ដែរថា ជប៉ុននៅតែរីករាយក្នុងការផ្ដល់នូវការបណ្ដុះបណ្ដាលធនធានមនុស្សដល់កម្ពុជាបន្ថែមទៀត។

សូមជម្រាបថា ប្រមាណ២សប្ដាហ៍ទៀត លោក HORINOUCHI នឹងចាកចេញពីប្រទេសកម្ពុជាត្រលប់ទៅប្រទេសជប៉ុនវិញហើយ។ ដោយលោកនឹងត្រូវទទួលបេសកកម្មថ្មីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់វិញម្ដង៕

Image may contain: 9 people, people smiling, people standing
Image may contain: one or more people, people standing, sky, mountain and outdoor
Image may contain: sky and outdoor
Image may contain: 9 people, people standing
Image may contain: sky and outdoor
Image may contain: 8 people, people smiling, people standing, suit, wedding and outdoor
Image may contain: 2 people, people smiling, people standing, suit and outdoor
Image may contain: 7 people, people smiling, people standing
Image may contain: 7 people, people smiling, outdoor
USNews Logo
Online

RELATED ARTICLES