ឯកឧត្តមថោង ខុន បកស្រាយអំពីការកើនឡើងលឿននៃទេសចរចិនផ្តល់ផលវិជ្ជមាន ឬ អវិជ្ជមានយ៉ាងណា?​

នៅក្នុងឆ្នាំ ទេសចរចិនគឺនៅតែជាទេសចរដែលឈរនៅលំដាប់លេខមួយដដែល បើគិតអំពីចំនួនទេសចរអន្តរជាតិមកលេងកម្សាន្តនៅកម្ពុជា ក៏ប៉ុន្តែមានមតិ​មួយ​ចំនួន​បានបញ្ចេញថាការកើនឡើងនៃទេសចរចិនគឺអាចមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងវិស័យផ្សេងទៀតនៅកម្ពុជា។ ចំពោះរឿងនេះផងដែរ តើជាការ​ពិត​ឬមួយយ៉ាងណា? 

បើយោងតាមកិច្ចសម្ភាសន៍ផ្ទាល់រវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស្តីពីស្ថានភាពវិស័យទេសចរណ៍កម្ពុជាឆ្នាំ២០១៩ ជាមួយទូរទស្សន៍​ CNC​ ថ្មីៗនេះ តាមរយៈនៃការឆ្លើយនូវសំណួររសើបមួយចំនួនហើយក្នុងនោះក៏មានសំណួរទាក់ទងជាមួយនឹងការកើនឡើងលឿននៃទេសចរចិនផងដែរ។

បើយោងតាមកិច្ចសម្ភាសន៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយ ហើយអង្គការទេសចរណ៍ពិភពលោក​ក៏បានប្រាប់ប្រទេសជាសមាជិក ថាប្រទេសចិនគឺជាគោលដៅទីផ្សារទេសចរណ៍ដ៏ធំ និងទស្សន៍ទាយថា នៅឆ្នាំ២០២០ ទេសចរចិនចេញក្រៅប្រទេស​មានចំនួន​ប្រហែល ២០០ លាននាក់។

ជាក់ស្ដែង នៅឆ្នាំ២០១៨ ភ្ញៀវទេសចរចិនដែលចេញក្រៅប្រទេសគឺមានចំនួនជាង១៣០លាននាក់ ដែលជាទីផ្សារទេសចរណ៍ដ៏ធំ ដោយនៅក្នុងចំនួនភ្ញៀវទេសចរចិន​ទាំងអស់ចំណាយទឹកប្រាក់ជិត ៣០០ពាន់លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបន្ថែមទៀតថា ទេសចរណ៍គឺជាវិស័យសេដ្ឋកិច្ចមួយដ៏ធំ ដូច្នេះហើយគឺចោលទេសចរចិនមិនបាន ដោយសារតែប្រទេស​ណាក៏ចង់​បានទេសចរចិន ហើយថែមទាំងមានការរៀបចំរួចជាស្រេចដើម្បីទទួលយកទេសចរចិនដើម្បីទាញទេសចរចិនឱ្យបាន​កុំឱ្យបាត់ឱកាសនៃទីផ្សារចិន គ្រប់ប្រទេស​ទាំង​អស់ សូម្បីតែកម្ពុជាក៏មានការរៀបចំខ្លួនរួចជាស្រេចក្នុងការស្វាគមន៍នៃទេសចរចិន។

គួរជម្រាបផងដែរថា ទេសចរចិនគឺជាទីផ្សារធំជាងគេដែលប្រទេសនីមួយៗមិនដែរថាមិនទទួលយកភ្ញៀវទេសចរចិន ជាក់ស្ដែង កម្ពុជាទទួលបានទេសចរចិន​បាន​ជាង៣០លាននាក់, ថៃទទួលបានជាង១០លាននាក់ និងវៀតណាមទទួលបានជាង៥លាននាក់។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES